Ad Code

ចោរ​បី​នាក់​ ហៅ​រ៉ឺម៉ក​កង់​បី​ឲ្យ​ដឹក​ដល់​កន្លែង​ស្ងាត់​ ព្រួត​វាយ​ពោង​មុខ​ប្លន់​យក​កាបូប​លុយ



ភ្នំពេញ ៖ បុរស​រត់​កង់​បី​ម្នាក់ ​ត្រូវ​បាន​ក្រុម​ចោរ​ហៅ​ឲ្យ​ដឹក​ពួកគេ​ថា​ នឹង​ទៅផ្ទះ​សង្សារ​របស់​ពួកគេ​ដោយ​បញ្ជា​ឲ្យ​ជិះ​តាមផ្លូវ​ស្ងាត់ៗ​ ហើយ​ដល់​កន្លែង​ស្ងាត់​បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​កាបូប​លុយ​និង​ទូរ​ស័ព្ទ​ហើយ​យក​ម៉ូតូ​កង់​បី​យក​ទៅ​ប្លុង​ចោល​ នៅ​កន្លែង​ផ្សេង​ដោយសារ​តែ​មិនអាច​យក​ទៅ​ណា​ទៀត​បាន​ក៏​រត់​គេច​ខ្លួន​បាត់​អស់ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់ ​ថ្ងៃទី​២៤ ​ខែមិថុនា​ឆ្នាំ​២០១៨ ​នៅ​តាម​បណ្តោយ​ផ្លូវលំ​ទល់មុខ​វត្ត​ស្រះ​ ស្ថិតនៅ​សង្កាត់​កំបូល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​ឈ្មោះ សែម សេងហួរ ភេទ​ប្រុស​ អាយុ៣៦​ឆ្នាំ​ មុខរបរ​រត់​កង់​បី​ ស្នាក់នៅ​សង្កាត់​ស្វាយប៉ាក​ ខណ្ឌ​ឫស្សី​កែវ​មាន​ស្រុកកំណើត​នៅ​ភូមិ​បុស្សខ្នុរ ឃុំ​បុស្សខ្នុរ ​ស្រុក​ចំការលើ​ខេត្តកំពង់ចាម។



រ៉ឺ​ម៉ក​កង់​បី​ឥណ្ឌា​ ពណ៌ក្រហម ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1HB-7410​។ សម្ភា​រៈ​ដែល​ចោល​ប្លន់ រួមមាន ទូរស័ព្ទ ម៉ាក​សាំ​ស៊ុ​ង​១​គ្រឿង។

តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​បាន​និយាយ​ថា ​នៅមុន​ពេល​កើតហេតុ​រូប​គាត់​ត្រូវ​បាន​ជនសង្ស័​យ​ដែលមាន​គ្នា​៣​នាក់ ​បាន​ហៅ​គាត់​ឲ្យ​ឌុប​ទៅផ្ទះ​សង្សារ​គាត់​នៅ​ម្តុំ​វត្ត​ឃ្មួញ ដោយ​ដឹក​ពី​ម្តុំ​គីឡូ​លេខ​៦​ក្នុង​តម្លៃ​២៥០០០​រៀល ហើយ​ក្រុម​ជនសង្ស័យ​ចេះតែ​បញ្ជា​ឲ្យ​អ្នក​រត់​កង់​បី​ទៅតាម​ផ្លូវ​នេះ​ផ្លូវ​នោះ​ ទោះបី​ជនរងគ្រោះ​ថា ​ទៅតាម​នឹង​មិន​ត្រូវ​ក៏​ដោយ​ក៏​ពួកគេ​ថា ​ទៅតាម​នឹង​ក៏​បាន​ដែរ ​លុះដល់​កន្លែង​ស្ងាត់​ពួកគេ​បាន​ឲ្យ​ជនរងគ្រោះ​ឈប់ ហើយ​ក្រុម​ជ​នស​ង្ស័​យទាំង​៣​នាក់ បាន​ធ្វើ​សកម្មភាព​វាយ​ជាច្រើន​ដៃ​ចំ​កណ្តាល​មុខ​បណ្តា​ល​ឲ្យ​បែក​មុខ​បែក​មាត់​ឈាម​ហូរ​ពេញមុខ​ហើយ​យក​កាំបិត​ភ្ជង់​ឲ្យ​អង្គុយ​ចុះក្រោម​មិន​ឲ្យ​គាត់​រើ​បម្រាស់​ឡើយ។

ជនរងគ្រោះ​បាន​បន្ត​ទៀត​ថា គឺ​ក្រុម​ជន​ដៃដល់​បាន​ភ្ជង់​សង្កត់ក​ឲ្យ​គាត់​អោន​ចុះក្រោម​នៅក្នុង​រ៉ឺម៉ក​កង់​បី​បិទ​ជិត​ដោយ​ជនសង្ស័យ​ម្នាក់​ជា​អ្នក​បើក ហើយ​២​នាក់​ទៀត​ ជា​អ្នក​សង្កត់​និង​ភ្ជង់​ឲ្យ​ជនរងគ្រោះ​អោនក្រាប​នៅក្នុង​រ៉ឺម៉ក​ ហើយ​ដឹក​ចេញពី​កន្លែង​កើតហេតុ​ជាច្រើន​ម៉ែត្រ​លុះ​មកដល់​ម្ដុំ​ជិត​វត្ត​ពោធិ៍វ័​ន្ត ដោយ​ឃើញ​មាន​ភ្លើង​ភ្លឺៗ ជនរងគ្រោះ​បាន​បម្រើបម្រាស់​ស្រែក​ឲ្យ​គេ​ជួយ បន្ទាប់​មក​ជនសង្ស័យ​បាន​ធាក់​ទម្លាក់​ពីលើ​កង់​បី​បណ្ដាល​ឲ្យ​រង​បួស​យ៉ាងធ្ងន់ធ្ងរ​ ហើយ​ជនសង្ស័យ​បាន​បើក​រ៉ឺម៉ក​រត់​ភ្លាមៗ​ នោះ​គាត់​បាន​ឲ្យ​ប្រជាពលរដ្ឋ​ជួយ​ដេញ​ឃាត់​ជនសង្ស័យ។ ពេល​នោះ​ដែរ​ប្រជាពលរដ្ឋ​បាន​ជួយ​តេ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​លុះ​ជនសង្ស័យ​ទាំង​៣​នាក់​បើក​មក​ជិត​ដល់​ខ្លោងទ្វារ​ស្រះ​ ដែល​នៅ​ឆ្ងាយ​ពី​វត្ត​បាន​ប្លុង​រ៉ឺម៉ក​កង់​បី​ទុកចោល​នៅ​ទីនោះ​ ហើយ​នាំគ្នា​រត់​គេច​ខ្លួន​បាត់​ សមត្ថកិច្ច​ខំ​ដេញ​តាម​រក​ដែរ​តែ​តាម​មិនទាន់។



ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ដោយសារ​តែ​វង្វេង​កន្លែង​កើតហេតុ​រក​មិនឃើញ​ហើយ​សមត្ថកិច្ច​បាន​នាំ​ជនរងគ្រោះ​រក​ទីតាំង​ខាង​លើ​ជាច្រើន​ម៉ោង​ ទើប​រក​ឃើញ​ហើយ​សមត្ថកិច្ច​ឲ្យ​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគ​របាល​រដ្ឋបាល​កំបូល ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ជនសង្ស័យ​មក​ផ្ដន្ទាទោស​តាមច្បាប់៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu