Ad Code

តុលាការ​កូរ៉េខាងត្បូង​សម្រេច​ថា ការ​សម្លាប់​សត្វ​ឆ្កែ​ដើម្បី​យក​សាច់​ គឺ​ជា​អំពើ​ខុសច្បាប់



តុលាការ​កូរ៉េខាងត្បូង​មួយ​ បាន​ប្រកាស​ថា ការ​សម្លាប់​សត្វ​ឆ្កែ​ដើម្បី​យក​សាច់​គឺជា​រឿង​ខុសច្បាប់​។ នេះ​ជា​ការ​សម្រេច​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​សកម្មជន​សិទ្ធិ​សត្វ​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ អាច​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការធ្វើ​ឲ្យ​ការបរិភោគ​សាច់សត្វ​នេះ​ក្លាយទៅជា​រឿង​ខុសច្បាប់​។​

សាច់​នេះ​គឺជា​ផ្នែក​មួយ​នៃ​អាហារ​របស់​កូរ៉េខាងត្បូង​ខណៈដែល​ស​ត្វ​ឆ្កែ​ប្រហែល​មួយ​លាន​ក្បាល​ត្រូវបាន​គេ​ជឿថា​ត្រូវបាន​បរិភោគ​ជា​រៀងរាល់ឆ្នាំ​។​

ប៉ុន្តែ​ការប្រើប្រាស់​បាន​ធ្លាក់ចុះ​ខណៈដែល​ប្រជាជន​កូរ៉េខាងត្បូង​កាន់តែ​ចាប់យក​គំនិត​ថា​សត្វ​ឆ្កែ​គឺជា​មិត្ត​ល្អ​បំផុត​របស់​មនុស្ស​ជាជាង​សត្វ​ចិញ្ចឹម​ផ្សេង​ទៀតហើយ​ការអនុវត្ត​នាពេល​បច្ចុប្បន្ននេះ​ជា​អ្វីមួយ​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុងចំណោម​ក្មេងៗ​ជំនាន់​ក្រោយ​និង​មាន​សម្ពាធ​ពី​ក្រុម​សកម្មជន​កាន់តែខ្លាំង​ឡើង​។​

ថ្វីបើ​មិនមាន​ការហាមឃាត់​ជាក់លាក់​ក៏ដោយ អាជ្ញាធរ​បានស្នើ​សុំច្បាប់​អនាម័យ​ឬ​ច្បាប់​ការពារ​សត្វ​ដែល​ហាមឃាត់​វិធី​សម្លាប់​សាហាវ​ឃោ​ឃៅ​ដើម្បី​បង្ក្រាប​កសិដ្ឋាន​ចិញ្ចឹម​ឆ្កែ​និង​ភោជនីយដ្ឋាន​នានា​មុនពេល​ព្រឹត្តិការណ៍​អន្តរជាតិ​ដូចជា​កីឡា​អូឡាំពិក​ទីក្រុង Pyeongchang ជាដើម​។​

អង្គការ​សិទ្ធិ​សត្វ Care កាលពី​ឆ្នាំមុន​បានដាក់​ពាក្យបណ្តឹង​ប្រឆាំងនឹង​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ឆ្កែ​មួយកន្លែង​ក្នុង​ទីក្រុង Bucheon ដោយ​ចោទប្រកាន់ថា គាត់​បានសម្លាប់​សត្វ​ដោយ​គ្មាន​ហេតុផល​ត្រឹមត្រូវ​និង​រំលោភ​លើ​បទបញ្ជា​អគារ​និង​អនាម័យ​ហើយ​ក្រោយមក​រដ្ឋអាជ្ញា​បាន​ចោទប្រកាន់​គាត់​។​

គាត់​ត្រូវបាន​កាត់ទោស​ដោយ​តុលាការក្រុង Bucheon ដែល​បានសម្រេច​ថា ការបរិភោគ​សាច់​នេះ​មិនមែនជា​ហេតុផល​ស្របច្បាប់​ដើម្បី​សម្លាប់សត្វ​ឆ្កែ​នោះទេ​និង​បាន​ពិន័យ​ជា​ប្រាក់​ចំនួន​៣​លាន​វ៉ុ​ន (២,៧០០​ដុល្លារ​អាមេរិក​)​។​

សេចក្តីសម្រេច​របស់​តុលាការ​បាន​បង្ក​ឲ្យ​មាន​ការតវ៉ា​ខឹងសម្បា​ពី​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ឆ្កែ​ដែល​បរិវេណ​របស់​ពួកគេ​បាន​ធ្វើជា​កន្លែង​សម្លាប់​ខណៈដែល​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​មានការ​សម្លាប់សត្វ​ឆ្កែ​ឡើយ​។​

គួរ​បញ្ជាក់ថា មាន​កសិដ្ឋាន​ចិញ្ចឹម​ឆ្កែ​ប្រហែល​១៧,០០០​កន្លែង​នៅ​ទូទាំងប្រទេស​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu