Ad Code

នគរបាល​ខណ្ឌមានជ័យ​បង្ក្រាប​ក្រុមចោរប្លន់​វ៉ៃ​យក​ម៉ូតូ​បាន​៦​នាក់



ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​ពី​លោក​វរសេនីយ៍ទោ ម៉េង វិមាន​តារា អធិការ​រង​នគរបាល​ខណ្ឌមានជ័យ​ទទួលបន្ទុក​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២១ ​ខែមិថុនា​នេះ​ថា ​ក្រុមចោរប្លន់​ដែល​បានធ្វើ​សកម្មភាព​វាយ​ប្លន់​យកមក​ម៉ូតូ​ពី​ជនរងគ្រោះ​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​២០ ​ខែមិថុនា​កន្លងទៅ ​​នៅ​ចំណុច​មុខផ្ទះ​សំណាក់​យីហោ​៣៤២​ផ្លូវ​២៧១​ភូមិ​៥​សង្កាត់​ស្ទឹងមានជ័យ​២​ខណ្ឌមានជ័យ​គឺ​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ច្បារអំពៅ​និង​ខណ្ឌចំការមន​ចាប់បាន​៦​នាក់​ដែលមាន​ឈ្មោះ​ដូចខាងក្រោម​:
១-​ឈ្មោះ ឃុ​ត ភារ​ម្យ ភេទ ប្រុស អាយុ​១៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ ៣៦៩ ភូមិ អូរអណ្តូង សង្កាត់ ព្រែកប្រា ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ មុខរបរ កម្មករសំណង់ ។​
២-​ឈ្មោះ គង់ ម៉េង ភេទ ប្រុស អាយុ​១៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ផ្ទះ​លេខ​១០៧ ផ្លូវលំ ភូមិ អូរអណ្តូង សង្កាត់ ព្រែកប្រា ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ មុខរបរ ជាង​ឡាន។​
៣-​ឈ្មោះ បាន ធៀន​ហ្វូ ភេទ ប្រុស អាយុ​១៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ ៣៦៩ ភូមិ កោះក្របី សង្កាត់ ព្រែក​ថ្មី ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ មុខរបរ មិន​ពិតប្រាកដ ។​
៤-​ឈ្មោះ លី ឌី​ណា ហៅ ហួរ ភេទ ប្រុស អាយុ​១៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ផ្ទះ​លេខ​៤២ ផ្លូវ លំ ភូមិ ចំពុះក្អែក សង្កាត់ ព្រែក​ថ្មី ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ មុខរបរ មិន​ពិតប្រាកដ ។​
៥-​ឈ្មោះ ហាក់ ភារ​ម្យ ហៅ ថាក់ ភេទ ប្រុស អាយុ​១៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ផ្ទះ​លេខ​៦២៤ ផ្លូវ លំ ភូមិ អូរអណ្តូង សង្កាត់ ព្រែកប្រា ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ មុខរបរ មិន​ពិតប្រាកដ។​ ៦-​ឈ្មោះ យឹម វាសនា ភេទ ប្រុស អាយុ​១៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ លំ ភូមិ អូរអណ្តូង​សង្កាត់ ព្រែកប្រា ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ មុខរបរ រត់​តុ​ការ។​
*​ជនរងគ្រោះ​ឈ្មោះ នូ សុវណ្ណារិទ្ធ ភេទ ប្រុស អាយុ​២៧ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ផ្ទះ​លេខ 0R6 ផ្លូវ បេតុង ភូមិ ព្រៃទា សង្កាត់ ចោមចៅ​ទី​៣ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ យោធា។

*​វត្ថុតាង​ចាប់យក​បាន ៖ ម៉ូតូ​ចំនួន ០៤ គ្រឿង​រួមមាន ៖ ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ 1GV 9242 (​ជា​របស់​ជនរងគ្រោះ​) ,​ម៉ា​កលេត ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1GT 8765 ,​ម៉ាក​ប៊ីត ពណ៌​ផ្កាឈូក​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GB 1717 និង ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១១ ពាក់​ស្លាក​លេខ សៀមរាប 1J 9264 និង ដុំឥដ្ឋ​ការ៉ូឡា​ចំនួន​០១​ដុំ (​ជា​មធ្យោបាយ​ជនសង្ស័យ​ធ្វើ​សកម្មភាព​)។
ដំណើររឿង​ ៖​ កាលពី​ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៨ វេលា​ម៉ោង​០៣​និង​១៥​នាទី​ទៀបភ្លឺ​ជនរងគ្រោះ​ឈ្មោះ នូ សុវណ្ណារិទ្ធ និង ឈ្មោះ ចាន់ សេរី​រ័ត្ន ព្រមទាំង​មិត្ត​ភ​ក្កិ​០៤​នាក់​ទៀត (​មិន​ចាំ​ឈ្មោះ​) បាន​ជិះ​ម៉ូតូ​ចំនួន​០៣​គ្រឿង​ចេញពី​ក្លឹប​កំសាន្ត​ផ្លេ នៅ​ផ្លូវ​២០០៤ សង្កាត់ ទឹកថ្លា ខណ្ឌ សែន​សុខ ត្រឡប់មកផ្ទះ​វិញ ដោយ​ជនរងគ្រោះ​ឈ្មោះ នូ សុវណ្ណារិទ្ធ ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ 1GV 9242 ឌុប​មិត្ត​ភ​ក្កិ​ម្នាក់ទៀត​មិន​ចាំ​ឈ្មោះ ពេលមកដល់​ចំណុច​គល់ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន ១០ នាក់ ៖ ឈ្មោះ ឃុ​ត ភារ​ម្យ , ឈ្មោះ គង់ ម៉េង , ឈ្មោះ បាន ធៀន​ហ្វូ , ឈ្មោះ លី ឌី​ណា ហៅ ហួរ , ឈ្មោះ ហាក់ ភារ​ម្យ ហៅ ថាក់ , ឈ្មោះ ឆាង , ឈ្មោះ ផល្លា ហៅ ឡា និង បក្សពួក​០៣​នាក់​ទៀត​មិន​ស្គាល់ឈ្មោះ ជិះ​ម៉ូតូ​ចំនួន ០៦ គ្រឿង (​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ចំនួន​០៣ គ្រឿង , ម៉ាក​ប៊ីត ពណ៌​ផ្កាឈូក​លាយ​ខ្មៅ ចំនួន ០២ គ្រឿង និង ម៉ា​កលេត ពណ៌​ខៀវ ចំនួន ០១​គ្រឿង​) បានធ្វើ​សកម្មភាព​ដេញ​វាយ​ភាគី​ជនរងគ្រោះ​ឈ្មោះ នូ សុវណ្ណារិទ្ធ រហូតមកដល់​ចំណុច​មុខផ្ទះ​សំណាក់​យីហោ​៣៤២ ផ្លូវ​លេខ ២៧១ ក្រុមទី​០៥ ភូមិ ៥ សង្កាត់ ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ចំណុចកើតហេតុ​) ក្រុម​ជនសង្ស័យ​បាន​យក​ដុំថ្ម​វាយ​ទៅលើ​ជនរងគ្រោះ​ឈ្មោះ នូ សុវណ្ណារិទ្ធ បណ្តាល​ឲ្យ​របួស​បែក​លើ​ចិញ្ចើម​ខាងឆ្វេង ដួល​ម៉ូតូ​ទៅលើ​ផ្លូវ ភ្លាមនោះ​ជនសង្ស័យ​ឈ្មោះ ផល្លា ហៅ ឡា បានមក​លើកយក​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​គេចខ្លួនបាត់ ទន្ទឹម​នោះ​កម្លាំង​ល្បាត​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​២​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទំនប់ទឹក នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដេញចាប់​ជនសង្ស័យ​ចំនួន​០២​នាក់​ឈ្មោះ ឃុ​ត ភារ​ម្យ និង ឈ្មោះ គង់ ម៉េង នៅ​ចំណុច​មុខ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន ព្រមទាំង​បាន​ដកហូត​ម៉ូតូ​០១​គ្រឿង​ម៉ា​កលេត ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1GT 8765 យកមក​ធ្វើការ​សាកសួរ​នៅ​ស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​២។ បន្ទាប់មក​នៅវេលា​ម៉ោង​០៩​និង​០០​នាទី​ថ្ងៃទី​២០-០៦-២០១៨ កម្លាំង​នគរបាល​ខណ្ឌមានជ័យ បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ចុះ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៤​នាក់ ឈ្មោះ លី ឌី​ណា ហៅ ហួរ , ឈ្មោះ ហាក់ ភារ​ម្យ ហៅ ថាក់ ,​ឈ្មោះ បាន ធៀន​ហ្វូ និង ឈ្មោះ យឹម វាសនា ដែល​កំពុង​ជិះ​ម៉ូតូ​នៅ​ចំណុច​ផ្លូវលំ សង្កាត់ ព្រែក​ថ្មី ខណ្ឌ ច្បារអំពៅ ដោយបាន​ដកហូត​ម៉ូតូ​ចំនួន​០២​គ្រឿង ម៉ាក​ប៊ីត ពណ៌​ផ្កាឈូក​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GB 1717 និង ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១១ ពាក់​ស្លាក​លេខ សៀមរាប 1J 9264 ខណៈនោះ​សមត្ថកិច្ច​យើង​បាន​នាំខ្លួន​ជនសង្ស័យ​ទាំង​០៤​នាក់​ឈ្មោះ លី ឌី​ណា ហៅ ហួរ , ឈ្មោះ ហាក់ ភារ​ម្យ ហៅ ថាក់ ,​ឈ្មោះ បាន ធៀន​ហ្វូ និង ឈ្មោះ យឹម វាសនា យកទៅ​ចង្អុលបង្ហាញ​ផ្ទះ​របស់​ជនសង្ស័យ​ឈ្មោះ ផល្លា ហៅ ឡា នៅ​ភូមិ កោះក្របី សង្កាត់ ព្រែក​ថ្មី ខ ណ្ឌ ច្បារអំពៅ ​ ហើយ​បាន​ដកហូត​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ របស់​ជនរងគ្រោះ​ឈ្មោះ នូ សុវណ្ណារិទ្ធ ពី​ឈ្មោះ ស្វាយ លាភ (​ត្រូវជា​ម្តាយ​របស់​ជនសង្ស័យ​ឈ្មោះ ផល្លា ហៅ ឡា ដែល​ជិះ​យកមក​លាក់ទុក​ក្នុងផ្ទះ​) រួច​ក៏បាន​បញ្ជូន​ជនសង្ស័យ​ទាំង​០៤​នាក់ ឈ្មោះ លី ឌី​ណា ហៅ ហួរ , ឈ្មោះ ហាក់ ភារ​ម្យ ហៅ ថាក់ ,​ឈ្មោះ បាន ធៀន​ហ្វូ និង ឈ្មោះ យឹម វាសនា មក​សាកសួរ​នៅ​ស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​២ ចំណែក​ជនសង្ស័យ​ឈ្មោះ ផល្លា ហៅ ឡា​, ឈ្មោះ ឆាង និង បក្សពួក​០៣​នាក់​ទៀត​មិន​ស្គាល់ឈ្មោះ បាន​រត់​គេចខ្លួន​បាត់។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៦​នាក់ (​មានឈ្មោះ​ដូចខាងលើ​) ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu