ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ លោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ននិងស្វាមីព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានមូលមតិគ្នានាំយក ទៀនព្រះវស្សា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សារយៈពេលត្រីមាសនៅវត្តវិហារសំណនិងព្រះអង្គតុលាការ ខេត្តកណ្ដាល នាព្រឹក ថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានឧទ្ទិស បួងសួងសុំឲ្យប្រទេសជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើន កសិកម្មទទួល បានភោគផលល្អនៅក្នុងឆ្នាំនេះ ឲ្យប្រទេសជាតិឲ្យជៀសផុតពីជំងឺដង្កាត់ ឬ គ្រោះកាចផ្សេងៗ ជាពិសេស សូមឲ្យដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខ ដំណើរការទៅបាន ល្អប្រសើរ និងបានទទួលការគាំទ្រពីជាតិ និងអន្តរជាតិ។
លោកជំទាវថ្លែងបន្ថែមថា ពិធីនេះកំណត់រដូវចូលវស្សា ៣ ខែនោះ ព្រះសង្ឃអាចនិមន្តទៅកាន់ទីនិគមន៍ណាក៏បាន ប៉ុន្តែត្រូវនិមន្តមកដល់វត្តវិញឲ្យបានមុនពេលអរុណរះនៃថ្ងៃដែលលោកនិមន្តចេញទៅនោះ ។
លោកជំទាវ ម៉ែន សំអន មានប្រសាសន៍ថា កាលដែលយើងបានធ្វើបុណ្យធ្វើទាននៅថ្ងៃនេះដោយសារប្រទេសជាតិយើងមានសុខសន្តិភាពហើយសន្តិភាពនេះមិនអាចកើតឡើងដោយឯកឯងបាននោះទេ បើគ្មានសម្តេចតេជោហ៊ុនសែន ដែលថ្នាក់ដឹកនាំដ៏ឈ្លាសវៃបានប្រែក្លាយប្រទេសតាំងពីបាតដៃទទេឲ្យមានការរីកចម្រើនលើគ្រប់វិស័យពិសេសគោលនយោបាយបង្រួបបង្រួមជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងនូវការអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ខាងមុខនេះកុំខានក្នុងនាមជាពលរដ្ឋល្អហើយបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជារូបសញ្ញាទេវតាបាចផ្កាលេខរៀងទី២០ ដើម្បីគាំទ្រសម្ដេចតេជោហ៊ុន សែនធ្វើជានាយករដ្ឋមន្ត្រីអាណត្តិទី៦និងអាណត្តិក្រោយៗបន្តទៀត។
ក្រោយបញ្ចប់ការបួងសួងនិងអំពាវនាវរួចមកលោកជំទាវកិត្តិសង្គហបណ្ឌិតបានប្រគេនទានព្រះវស្សា, អង្ករ, ប្រេងម៉ាស៊ូត, ទឹកសុទ្ធ ទឹកក្រូច, មីម៉ា ម៉ា, ស្ករស, តែស្លឹក ទឹកដោះគោ, កាហ្វេ, ត្រីខកំប៉ុង, តែ, ទឹកស៊ីអ៊ីវ, ទឹកត្រី, ប៊ីចេង, អំបិល, ខ្ទឹមស, ម្សៅស៊ុប, ត្រីងៀត ត្រីបាហើម សាច់ក្រក ផ្លែឈើ កន្ទេលខ្សែ, ផ្ដិលសម្រាប់ដាក់បច្ច័យ, ធុងទឹកកក បច្ច័យប្រគេនព្រះសង្ឃ ទាំងពីរកន្លែងខាងលើនិងបច្ច័យសម្រាប់កសាង និងបានចែកក្រណាត់ស និងថវិកាជូនដល់លោកយាយ លោកតា គណៈកម្មការវត្ត និងលោកអាចារ្យដែលបានចូលរួមផងដែរ៕
Source: Kampuchea Thmey Daily
0 Comments