Ad Code

បុរស​ម្នា​ក់​បាន​ស្លាប់​បាត់​បង់ជីវិត​ ដោយមាន​ស្នាម​ជាំ​ពេញមុខ​



​ភ្នំពេញ ​៖ មាន​ករណី​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយមាន​បងប្អូន​ប្រជាពលរដ្ឋ​ប្រទះឃើញ​បុរស​ម្នា​ក់ បាន​ស្លាប់​បាត់​បង់ជីវិត​នៅក្នុង​បន្ទប់​ជួល​។

ហេតុការណ៍នេះ ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ១២​និង​០០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ ​​ស្ថិត​នៅ​ក្នុង​ចំណុច​ផ្ទះជួល​បន្ទប់​លេខ​៣០ ផ្លូវ​បេតុង ក្រុម​១២ ភូមិ​គ្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។



សព​រងគ្រោះ​មានឈ្មោះ វេ​ង ពិ​សិទ្ធ ភេទ​ប្រុស អាយុ២៩​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ស្រុកកំណើត​នៅ​ភូមិ​ជី​អោក ឃុំ​ជី​អោក ស្រុក​បារាយ ខេត្តកំពង់ធំ និង​ប្រពន្ធ​ឈ្មោះ ឈុំ សុខ​ណៃ អាយុ ២៧​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ និង​មានកូន​ប្រុស​ចំនួន ២​នាក់ បច្ចុប្បន្ន​អ្នក​ទាំង ២​នាក់​ស្នាក់នៅ​ផ្ទះជួល​កើតហេតុ​ខាងលើ​។



​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​កង់​ចេញពីផ្ទះ ដើម្បី​ទៅ​យក​កូនប្រុស២​នាក់ ដែល​ចេញ​សាលារៀន ស្រាប់តែ​ពេលនោះ គេ​បានឃើញ​ជនរងគ្រោះ​ត្រឡប់មកវិញ ដោយ​គ្មាន​ឃើញ​កង់ និង​កូនប្រុស​តូចៗ​ទាំង២​នាក់​មក​ជាមួយ​ទេ តែ​បែរ​ជា​ឃើញ​ខោអាវ​របស់​ជនរងគ្រោះ​ប្រឡាក់​ទៅ​ដោយ​ដី​ជាច្រើន ហើយ​នៅ​លើ​ផ្ទៃមុខ​មាន​ស្នាម​ជាំ​ច្រើន​កន្លែង​ទៀត​។ ភ្លាមៗ​នោះ ស្រាប់តែ​ជនរងគ្រោះ​បាន​ដួលសន្លប់​នៅមុខ​ខ្លោទ្វារ​ផ្ទះ​ជួល ហើយក៏​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ និង​ម្ចាស់​ផ្ទះជួល​បាន​នាំ​គ្នា​លើក​ជនរងគ្រោះ​មក​ដាក់​ក្នុង​បន្ទប់​ជួល តែ​ពេលនោះ ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​បង់ជីវិត​ទៅហើយ។



ក្រោយពេល​កើតហេតុ បងប្អូន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ចុះមក​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​សាកសព​។ ប៉ុន្តែ​ក្រោយមក ក្រុមគ្រួសារ​របស់​ជន​រងគ្រោះ​មិនបាន​ប្ដឹងផ្ដល់​អ្វី​នោះ​ឡើយ​ ហើយក៏​ត្រូវ​សមត្ថកិច្ច​ធ្វើ​កិច្ចសន្យា​មិន​ប្តឹងផ្តល់ និង​ប្រគល់​សាកសព​ជនរងគ្រោះ​ខាងលើ​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

    



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu