Ad Code

រថយន្ត​ក្រុង​បុក​​​​ជាមួយ​រថយន្ត​បែន​ដឹក​ថ្ម​ ស្លាប់​ និង​របួស​៥​នាក់​ នៅ​ស្រុក​ស្វាយទាប



ស្វាយរៀង​ ៖​ បុរស​ម្នាក់​ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ និង​មនុស្ស​៤​នាក់​ទៀត​ រង​របួស​ធ្ងន់​​ ​ស្រាល ​ក្នុង​នោះ​មាន​ម្នាក់​ដាច់​ដៃ​ម្ខាង​ផង​ដែរ​ ក្រោយពី​​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ក្រុមហ៊ុន វ៉ាង រ៉ិច​ភ្នំពេញ វៀតណាម បើក​ជែង​ជាមួយ​រថយន្ត​កុងតឺន័រ ​ហើយ​ជ្រុល​ទៅ​បុក​រថយន្ត​បែន​ដឹក​ថ្ម។

ករណី​គ្រោះ​ចរាចរណ៍​នេះ ​បាន​កើត​ នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ​ថ្ងៃទី​២៧​ ខែមិថុនា​ ឆ្នាំ​២០១៨​ នៅ​លើ​ផ្លូវជាតិ​លេខ​១ ​ស្ថិត​ក្នុងភូមិ​លាភ ​ឃុំ​កណ្ដៀង​រាយ ​ស្រុក​ស្វាយទាប ​ខេត្តស្វាយរៀង។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ស្រុក​ស្វាយ​ទាប​បាន​អោយ​ដឹង​ថា ​ជនរងគ្រោះ​ទាំងអស់​ ត្រូវ​បានដឹង​តាម​រថយន្ត​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ស្វាយរៀង។

សូម​បញ្ជាក់​ថា ​មនុស្ស​ជិះ​លើ​រថយន្ត​ក្រុង​មាន​ចំនួន​២៤​នាក់ ​ហើយ​អ្នក​គ្រោះថ្នាក់​៥​នាក់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu