Ad Code

កម្ពុ​ជាថ្មី​,CNCC, BTV ចាប់​ដៃ​គ្នា​ផ្សាយ​ផ្ទាល់​ប្រកួត​ទាំង​៦​គូ​ប្រចាំ​សប្ដាហ៍​ទី​១១​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ចុង​សប្ដាហ៍​នេះ



ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ក្រោម​ការរៀបចំ​ពី​សំណាក់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ (CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅ​ចុង​សប្ដាហ៍​នេះ​នឹង​ធ្វើ​ដំណើរ​ដល់​សប្ដាហ៍​ទី​១១​ហើយ​ ខណៈ​ការប្រកួត​ទាំង​៦​គូ​សុទ្ធ​តែ​មាន​ផ្សាយ​ផ្ទាល់​ជូន​ទស្សនិកជន​ទស្សនា​កម្សាន្ត​ទាំងអស់​ដោយមាន​ការចាប់​ដៃ​គ្នា​រវាង​សារព័ត៌មាន​កម្ពុជា​ថ្មី​, CNCC និង​ទូរទស្សន៍ BTV News​។



​សរុប​កម្មវិធី​ប្រកួត​ចុង​សប្ដាហ៍​នេះ​មាននៅ​ថ្ងៃ​សៅរ៍ ទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ នៅ​វេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង ផ្សាយ​តាម​ទូរទស្សន៍ BTV News​ ហើយ​ក្រុម​សូល​ទី​ឡូ​អង្គរ ជួប​ក្រុម​វិសាខា នៅ​វេលា​ម៉ោង​៦​ល្ងាច​ដែរ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ផ្សាយ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក CNCC និង​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ជួប​ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​វេលា​ម៉ោង​៣និង៣០​នាទី​ល្ងាច ​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប ផ្សាយ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កម្ពុជា​។

ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​២៤ ខែមិថុនា វិញ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ជួប​ក្រុម​ក្រសួងការពារជាតិ នៅ​វេលា​ម៉ោង​៣និង៣០​នាទី​ល្ងាច​ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News ហើយ​ក្រុម​អគ្គីសនី​កម្ពុជា ប៉ះ​ក្រុម​អាស៊ី​អឺរ៉ុប នៅវេលា​ម៉ោង​៣​រសៀល លើ​ទីលាន​អគ្គីសនី​កម្ពុជា មាន​ផ្សាយ​ផ្ទាល់​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក CNCC និង​ក្រុម​បឹងកេត ជួប​ណាហ្គា​វើ​ល នៅ​ម៉ោង​៦និង៣០​នាទី​ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ផ្សាយ​តាម​ប៉ុស្តិ៍ BTV News​។



ងាក​មក​មើល​ចំណាត់ថ្នាក់​ត្រឹម​សប្ដាហ៍​ទី​១០ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​នេះ​វិញ ឃើញថា​ក្រុម​ណាហ្គា​វើ​ល ឡើងឈរ​កំពូល​តារាង មាន​២៥​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​លេខ​២ បឹងកេត មាន​២៤​ពិន្ទុ​។ ក្រុម​លេខ​៣​គឺ​វិសាខា មាន​២០​ពិន្ទុ ហើយ​ក្រុម​លេខ​៤​ក្រសួងការពារជាតិ មាន​១៨​ពិ​ន្ទុ ខណៈ​ក្រុម​លេខ​៥ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ មាន​១៧​ពិន្ទុ លើ​ក្រុម​លេខ​៦ អាស៊ី​អឺរ៉ុប និង​ក្រុម​លេខ​៧ ភ្នំពេញ​ក្រោ​ន មាន​១៥​ពិន្ទុ​ដូចគ្នា​។ ក្រុម​លេខ​៨ អង្គ​រថា​យ​ហ្គឺ​រ មាន​១១​ពិន្ទុ ស្មើ​ក្រុម​លេខ​៩ ព្រះខ័ន​រាជ​ស្វាយរៀង មាន​១១​ពិន្ទុ ស្មើគ្នា ហើយ​ក្រុម​លេខ​១០ សូល​ទី​ឡូ​អង្គរ មាន​៨​ពិន្ទុ ស្របពេល​ក្រុម​អគ្គីសនី​កម្ពុជា ឈរ​លេខ​១១ មាន​៥​ពិន្ទុ និង​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ឈរ​លេខ​១២ មិនទាន់មាន​ពិន្ទុ​។



ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​នេះ​នឹង​ប្រើប្រាស់​រូបមន្ត​ប្រកួត​សន្សំ​ពិន្ទុ​វិលជុំ​ចំនួន​២​ជើង​មាន​២២​សប្ដាហ៍ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ដណ្តើម​ជើងឯក​ប្រចាំឆ្នាំ​។ ការប្រកួត​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣​ខែមីនា ដល់​ថ្ងៃទី​៣០​ខែកញ្ញា ឆ្នាំ​២០១៨ ដែល​មាន​សមាជិក​ចំនួន​១២​ក្រុម​។ ក្រុម​ជើងឯក​នឹង​ទទួល​បាន​កៅអី​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship និង​ពានរង្វាន់ Singapore Cup ជាដើម​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu