Ad Code

ព្រះសង្ឃ​រឹង​ចចេស​របស់​មី​យ៉ាន់​ម៉ា ​ប្តេជ្ញា​បន្ត​បង្ហោះ Facebook ថ្វីបើ​មាន​បម្រាម



ព្រះសង្ឃ​រឹង​ចចេស​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​ នឹង​គេចវេះ​ពី​បម្រាម​លើ Facebook ហើយ​នឹង​បន្ត​ប្រើប្រាស់​បណ្តាញ​នេះ ​ដើម្បី​ប្រាប់​ការពិត​។ ការ​លើក​ឡើង​កាលពី​ថ្ងៃ​សុក្រ​នេះ​ គឺ​បាន​កើតឡើង​បន្ទាប់ពី​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដ៏​ធំ​មួយ​នេះ ​បាន​រារាំង​អ្នក​កាន់​ពុទ្ធសាសនា​ជាតិនិយម​ជាច្រើន​នាក់​ ចំពោះ​សារ​ស្អប់ខ្ពើម​ ដែល​ផ្តោត​លើ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា។

មន្ត្រី​អង្គការសហប្រជាជាតិ​ដែល​កំពុងធ្វើការ​ស៊ើបអង្កេត​អំពី​លទ្ធភាព​នៃ​អំពី​ការ​ប្រល័យពូជសាសន៍​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​និយាយ​ថា Facebook គឺជា​ប្រភព​នៃ​ការឃោសនា​ប្រឆាំងនឹង​ជនជាតិភាគតិច​នៅក្នុង​ប្រទេសមួយ​ដែលជា​កន្លែង វា​បាន​ក្លាយជា​ឧបករណ៍​ទំនាក់ទំនង​នៅពេលដែល​សេដ្ឋកិច្ច​បើកចំហ​។​

ព្រះសង្ឃ​និង​សកម្មជន​ជាតិនិយម​មី​យ៉ាន់​ម៉ា​ដែល​បាន​លេច​មុខជា​កម្លាំង​នយោបាយ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​គឺ​បាន​ចែករំលែក​នូវ​វោហា​សាស្ត្រ​ហិង្សា​និង​ខឹងសម្បា​នៅលើ Facebook ដែល​សំដៅ​ទៅលើ​ជនជាតិភាគតិច​ដែល​មនុស្ស​ភាគច្រើន​នៅក្នុង​ប្រទេស​នេះ​ចាត់ទុកថា​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​។​

ព្រះ​តេជគុណ Thuseitta សមាជិក​នៃ​សមាគម​ព្រះសង្ឃ​មី​យ៉ាន់​ម៉ា​ស្នេហា​ជាតិ​បាន​ប្រាប់​រ៉​យ​ទ័​រ​បន្ទាប់ពី Facebook កំណត់​តេជគុណ​ជា “​តួអង្គ​ស្អប់ខ្ពើម​” ថា “​វា​គឺជា​ការរំលោភបំពាន​សេរីភាព​នៃ​ការបញ្ចេញមតិ​។ យើង​នឹង​បន្ត​ប្រើប្រាស់ Facebook ដោយ​ប្រើ​ឈ្មោះ​និង​គណនី​ផ្សេងគ្នា​ដើម្បី​ប្រាប់​ការពិត​ដល់​មនុស្ស​”​។​

ព្រះ​តេជគុណ Pinnyawenta ដែលជា​ព្រះសង្ឃ​មួយអង្គ​ទៀត​មកពី​សហជីព​ដែល​គណនី​របស់​ព្រះអង្គ​ត្រូវបាន​បិទ​នៅក្នុង​ខែឧសភា​បន្ទាប់ពី​ត្រូវបាន​ស្នើសុំ​ដោយ Facebook ឲ្យ​លុបចេញ​នូវ​ការ​បង្ហោះ​មួយចំនួន​បាន​មាន​សង្ឃដីកា​ថា ព្រះ​តេជគុណ​បាន​បង្កើត​គណនី​ជាថ្មី​ម្តងទៀត​ក្រោម​ឈ្មោះ​មួយ​ផ្សេង​ទៀតហើយ​ព្រះអង្គ​នឹង​បន្ត​សរសេរ​អំពី​ការពិត​នៅលើ​គេហទំព័រ​នេះ​។​

គួរបញ្ជាក់​ជាថ្មី​ថា អង្គការសហប្រជាជាតិ​និង​ភ្នាក់ងារ​ជំនួយ​បាន​និយាយថា ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល​៧០០,០០០​នាក់​បាន​ភៀសខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស​ដែល​នៅ​ជិតខាង​បន្ទាប់ពី​ការបង្ក្រាប​របស់​កងទ័ព​ដើម្បី​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​របស់​ពួក​ឧទ្ទាម​រ៉ូ​ហ៊ីង​យ៉ា​កាលពី​ខែសីហា​៕ REUTERS



[caption id="attachment_925399" align="aligncenter" width="700"] FILE PHOTO: A 3D-printed Facebook like button is seen in front of the Facebook logo, in this illustration taken October 25, 2017. REUTERS/Dado Ruvic/Illustration/File Photo[/caption]

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu