Ad Code

កុមារ​ក្រីក្រ​រស់នៅ​អង្គការ​CCF តំបន់​ចាក់​សំរាម​ស្ទឹងមានជ័យ ​ទទួលបាន​សម្ភារៈ​សិក្សា​



ភ្នំពេញ ​៖​ កុមារ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​(CCF) ​ដែល​ពីមុន​រស់នៅ​តំបន់​គំនរ​សំរាម​ស្ទឹងមានជ័យ​កាលពី​រសៀល​ថ្ងៃទី​៨ ខែ មិថុនា​ឆ្នាំ​២០១៨ ​ទទួលបាន​សម្ភារៈ​សិក្សា​, ឧបករណ៍​ក្មេង​លេង​, សម្លៀកបំពាក់​, ស្បែកជើង​, ស្រោមជើង​, វ៉ែនតា ដែល ជា​ម៉ាក​របស់ Vans​ពី​សប្បុរសជន​ខ្មែរ​និង​ជនជាតិ​អា​មេ​រកាំ​ង​ប្រមាណ​ជាង​១០​រូប​ដើម្បី​លើកទឹកចិត្ត​ឲ្យ​ពួកគេ​ខិតខំ​រៀនសូត្រ។

ជាមួយនឹង​ការសួរសុខទុក្ខ ​និង​ការផ្តល់​អំណោយ​មួយចំនួនធំ ជនជាតិ​អាមេរិកាំង​ក៏បាន​បង្កើត​កម្មវិធី​សប្បាយៗ ដើម្បីឱ្យ​កុមារ​ក្រីក្រ​ទាំងនេះ ទទួលបាន​នូវ​ភាពសប្បាយ​រីករាយ ក្តី​ស្រឡាញ់ ការយកចិត្តទុកដាក់ ជាពិសេស​ទទួលបាន​នូវ​ស្នាមញញឹម​។​

លោក​ស្តេ​វ វ៉ាន់ ដ័​រ​រ៉េ​ន​(Steve Van Doren)​តំណាង​ក្រុមហ៊ុន Vans បាន​ថ្លែង​ឲ្យ​ដឹងថា ការ​មក​ចូលរួម​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន Vans ដល់​កុមារ​ក្នុង​អង្គការ CCF នេះ​ធ្វើឡើង បន្ទាប់ពី​មានការ​សហការ​រវាង​ប្រធាន​ក្រុមហ៊ុន Vans និង​ប្រធាន​អង្គការ CCF​នេះ​។ មួយវិញទៀត នេះ​ជាការ​ជួយ​ដល់​សម្រួល​មួយផ្នែក​តូច​សម្រាប់​កុមារ​កម្ពុជា​ដែល​ខ្វះខាត​សម្ភារៈ​សិក្សា​។​ ជាពិសេស​ចង់​ផ្តល់នូវ​ភាព​សប្បាយ​រីករាយ ក្តី​ស្រឡាញ់ ការយកចិត្តទុកដាក់​និង​ស្នាមញញឹម​ដល់​កុមារ​កម្ពុជា​។​

លោក​ស្តេ​វ បាន​បន្ដទៀតថា ​ក្រុមហ៊ុន Vans នឹង​បន្ដ​ជួយ ដល់​កុមារ​កម្ពុជា នៅ​ក្នុង​ឆ្នាំ​បន្តបន្ទាប់​ទៀត និង​ជាមួយ​អង្គការ ផ្សេងៗ​នៅ​កម្ពុជា​។​

លោក​ស្កុ​ត នី​សិន​(Scott Neeson)​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ​មូលនិធិ​កុមារ​កម្ពុជា CCF បាន​ថ្លែង​ឲ្យ​ដឹងថា ​«​ខ្ញុំ​ជា​អ្នកគាំទ្រ​ផលិតផល​ម៉ាក​Vans​របស់​ក្រុមហ៊ុន​Vans​ដែលមាន​ផលិត​ផលិតផល​ជាច្រើន​ដូចជា​៖ ស្បែកជើង កាបូប អា​យឺត មួក ហើយ​ខ្ញុំ​សង្ឃឹមថា អ្នក​ទាំងអស់គ្នា នឹង​នៅ​បន្ដ​គាំទ្រ​ផលិតផល​របស់ Vans»​។​

លោក​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ក្រុមការងារ​របស់​ក្រុមហ៊ុន Vans ដែល​បាន​ផ្ដល់នូវ​សម្ភារៈ​ផ្សេងៗ ដល់​កុមារ​ដែល​រស់នៅក្នុង​អង្គការ CCF ជាពិសេស​ផ្តល់​ភាព​រីករាយ និង​ស្នាមញញឹម​ដល់​កុមារ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu