Ad Code

រាជធានី ​ភ្នំពេញ ​នឹង​រៀបចំ​ការ៉ូឡា​ថ្មី លើ​ចិញ្ចើម​មហាវិថី​ ព្រះ​នរោត្តម ចាប់ពី​រមណីយដ្ឋាន​វ​ត្ត​ភ្នំ ដល់​វិមានឯករាជ្យ​ សម្រាប់​អ្នក​ថ្មើរជើង ​និង​ជន​ពិកា



ភ្នំពេញ​ ៖ ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជា​អ្នក​ថ្មើរជើង​ និង​ជន​ពិការ និង​ដើម្បី​ជា​លើក​កម្ពស់​សោភណភាព​ រាជធានី​ភ្នំពេញ អោយ​កាន់​តែ​មាន​ភាព​ស្រស់​បំព្រង​មួយ​កម្រិត​ថែមទៀត​នោះ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ នឹង​រៀបចំ​ការ៉ូឡា​ថ្មី លើ​ចិញ្ចើម​មហាវិថី ព្រះ​នរោត្តម ចាប់ពី​រមណីយដ្ឋាន​វ​ត្ត​ភ្នំ ដល់​វិមានឯករាជ្យ សម្រាប់​អ្នក​ថ្មើរជើង​រួម​នឹង​ការរៀបចំ​តម្រាយ​ផ្លូវ​សម្រាប់​ជនពិការ​ផង។

មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អោយ​ដឹង​ថា ដើម្បី​លើក​កម្ពស់​សោភ័ណភាព និង​ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​សម្រាប់​អ្នក​ថ្មើរជើង​អោយ​បាន​ល្អ​ប្រសើរ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀប​ចំកា​រឺ​ឡា​ថ្មី​នៅ​ចិញ្ចើម​មហាវិថី ព្រះ​នរោត្តម ចាប់ពី​រមណីយដ្ឋាន​វ​ត្ត​ភ្នំ ដល់​វិមានឯករាជ្យ។ ចំពោះ​គម្រោង​នេះ ក៏​នឹង មានការ​រៀបចំ​តម្រាយ​ផ្លូវ​សម្រាប់​ជនពិការ​ផង។

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ បាន​អោយដឹង​នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែ​ឧសភា​នេះ​ថា គម្រោង​នៃ​ការ​រៀបចំ​សណ្ដាប់ធ្នាប់​សម្រាប់​អ្នក​ថ្មើរជើង​អោយ​បាន​ល្អប្រសើរ លើ​ចិញ្ចើម​មហាវិថី ព្រះ​នរោត្តម ចាប់ពី​រមណីយដ្ឋាន​វ​ត្ត​ភ្នំ ដល់​វិមានឯករាជ្យ​នេះ មិន​ទាន់​បាន​កំណត់​ថា ​ថ្ងៃ​ណា​នឹង​ចាប់ផ្តើម​អនុវត្ត​នោះ​ទេ។ តែ​លោក​បាន​បញ្ជាក់​ថា គម្រោង​នេះ​យើង​ប្រជុំពិ​ភាក្សា​ជាមួយ​មន្ត្រី​ជំនាញ​សិន អាច​នៅ​សប្តាហ៍​ក្រោយ ឬ​ចុង​សប្តាហ៍​ក្រោយនេះ​នឹង​ចាប់ផ្តើម​អនុវត្ត​ការងារ​នេះ​ហើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu