Ad Code

ក្រសួងការបរទេស​ក​ម្ពុ​ជា ​ទទួល​ជួប​ឯកអគ្គរដ្ឋទូត​ថ្មី របស់​ប្រទេស​ក្រិ​ក​



​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​១០​ព្រឹក ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៩ នេះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ បាន​ទទួល​ជួប​ លោក Nicolaos Kaimenakis ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​ នៃ​ប្រទេស​ក្រិក ចូលជួប​សម្តែង​ការគួរសម ដែល​ជំនួប​នេះ​ធ្វើ​ឡើង​នៅ​ទីស្ដីការ​ក្រសួង ហើយ​នៅក្នុង​ជំនួប​នោះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាម​រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ​បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​ លោក Nicolaos Kaimenakis ដែល​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ឯកឧត្ដម​អះអាង​ថា នឹង​សហការ​ជួយ​សម្រួល​ឲ្យ​ការងារ​ការទូត​នេះ​ទទួល​បាន​ជោគជ័យ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu