Ad Code

រថយន្ត​ISUZU​ បុក​ជាមួយ​រថយន្ត​បែន​លើ​ផ្លូវ​ជាតិ​លេខ​៤ ​​​ស្លាប់​២​នាក់ ​របួសធ្ងន់​ម្នាក់



ព្រះសីហនុ ​៖​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​២​នាក់​ បាន​ស្លាប់ ​និង​ម្នាក់​ទៀត ​របួស​ធ្ងន់ ក្នុង​ហេតុការណ៍​​​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​២​គ្រឿង​បុក​គ្នា កាលពី​ម៉ោង​២២​និង​០០​នាទី យប់​ថ្ងៃ​ទី​០៨ ខែ​មិថុនា ឆ្នាំ​២០១៨ លើ​ផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ ​34-135 ភូមិ​បឹង​ត្រាច ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ។

សមត្ថកិច្ច​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​រថយន្ត​បុក​គ្នា​នេះ បង្ក​ដោយ​រថយន្ត​ម៉ាក ISUZU ចង្កូត​ស្តាំ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ក្រ​.​ព្រះសីហនុ 2A-2417 មាន​ទិសដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ បាន​រេ​ចង្កូត​ចូល​ទៅបុក​រថយន្ត បែន ម៉ាក HYUNDAI ក្បាល​ពណ៌​ស ទ្រុង​ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-6591 ដែលមាន​ទិសដៅ​បញ្ច្រាសទិស​គ្នា បណ្តាលអោយ​អ្នកជិះ​ក្នុង​រថយន្ត​ISUZU មាន​គ្នា បីនាក់ ក្នុងនោះ​ស្លាប់ ២​នាក់ និង​របួសធ្ងន់​១​នាក់​។​ ក្រោយ​កើតហេតុ​អ្នកបើករថយន្ត​ប្រភេទ​បែន បាន​រត់គេចខ្លួន​បាត់​ភ្លាមៗ​ចេញពី​កន្លែងកើតហេតុ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ ជនរងគ្រោះ មានឈ្មោះ ១/ ឈ្មោះ ម៉េង និ​ត ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ ជា​អ្នកបើកបរ​(​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​) ២/ ឈ្មោះ មាស ចិ​ត្រា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ​(​ស្លាប់​នៅនឹងកន្លែង​កើតហេតុ) ៣/ ឈ្មោះ មិន ណែ​ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ​របួសធ្ងន់។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ​ជនរងគ្រោះ ទាំង​៣​នាក់​នេះ រស់នៅ​ភូមិ​ធូរ​ត្រេះ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu