Ad Code

ម្តាយ​កីឡាការិនី Sandra Hill ថា​បានសម្រេច​ក្តី​ស្រ​មៃ​របស់ខ្លួន​ដែល​ជំរុញ​ឲ្យ​កូនស្រី​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា



សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​ប្រកាស​ថា ​ខ្លួន​បាន​កោះហៅ​កីឡាការិនី​ម្នាក់​ជា​កូនកាត់​ខ្មែរ​-​អូស្ត្រាលី កំពុង​ប្រកប​អាជីព​នៅ​សាកលវិទ្យាល័យ​មួយ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក ឲ្យ​ចូលរួម​ហ្វឹកហាត់​ត្រៀម​ប្រកួត​ជាមួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី កម្ពុជា ក្នុង​បេសកកម្ម​ប្រកួត​ជើងឯក​ប្រចាំ​តំបន់​អាស៊ាន​AFF Women's Championship នៅ​ប្រទេស​ឥណ្ឌូណេស៊ី ខែក្រោយ​នេះ​។



​អ្នកស្រី ប្រាក់ ចិន្តា ដែល​មាន​ស្វាមី​ជា​ជនជាតិ​អូស្ត្រាលី បាន​បញ្ជាក់ថា ការ​ជំរុញ​កូនស្រី​ឲ្យ​ចូល​រួម​លេង​អោយ​ក្រុម​ជម្រើសជាតិ​នារី​នៅ​កម្ពុជា គឺជា​ក្តី​ស្រ​ម៉ៃ​ខ្លួន​ប៉ង ព្រោះ​ចង់​ចែករំលែក​បទពិសោធន៍​ល្អៗ​មកកាន់​ជម្រើសជាតិ​នារី​កម្ពុជា​។ អ្នកស្រី​បាន​ធ្វើ​ដំណើរ​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​ជិត​២០​ឆ្នាំ ខណៈ​អ្នកស្រី​ជា​អតីត​កីឡាការិនី​បាល់ទះ​ធ្លាប់​លេង​ឲ្យ​ក្រុម​ក្រសួងការពារជាតិ​អំឡុង​ឆ្នាំ​១៩៨៥ ដល់​ឆ្នាំ​១៩៩០ អ្នកស្រី ប្រាក់ ចិន្តា ដែល​បាន​ផ្លាស់ប្តូរ​ឈ្មោះ​ថ្មី​ហៅថា ហួន ម៉ូនីកា។



លោកស្រី​ថា ​នេះ​ជា​ក្តី​ស្រ​ម៉ៃ​តែមួយគត់ ដែល​លោកស្រី​បាន​ប៉ង​ជា​យូរ​មក​ហើយ ព្រោះ​លោកស្រី​គិតថា​ ការ​បង្ហាញ​វត្តមាន​របស់​កូនស្រី​Sandra Hill ដែលជា​កីឡាការិនី​មាន​ជំនាញ​បាល់ទាត់​ខ្ពស់​នៅក្នុង​ប្រទេស​អូស្ត្រាលី មកលេង​ឲ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា គឺជា​ចំណែក​មួយ​ជួយ​ជំរុញ​អភិវឌ្ឍន៍​បាល់ទាត់​ស្ត្រី​នៅ​កម្ពុជា កាន់តែ​រីកចម្រើន ព្រោះ​ជំនាញ​បាល់ទាត់​របស់​កូនស្រី​អ្នកស្រី ស្ថិតនៅ​លំដាប់​ខ្ពស់​ដែល​ទទួលស្គាល់​ដោយ​រដ្ឋ​របស់​អូស្ត្រាលី ថា ជា​កីឡាការិនី​បាល់ទាត់​លំដាប់​ជួរមុខ​នៅ​ទីនោះ​។

លោកស្រី​បន្ត​ថា ​កូនស្រី​របស់​អ្នកស្រី​ទទួល​បាន​ការបណ្តុះបណ្តាល​បាល់ទាត់​កម្រិត​ខ្ពស់​ពី​ប្រទេស​អូ​ស្រា្ត​លី ហើយ​បច្ចុប្បន្ន​នាង​មាន​វ័យ​២០​ឆ្នាំ នាង​គឺជា​កូន​ទី​២​របស់​អ្នកស្រី ប្រាក់ ចិន្តា​។ នាង បាន​ចូលរួម​ហ្វឹកហាត់​បាល់ទាត់​ចាប់តាំងពី​វ័យ​៦​ឆ្នាំ រហូត​ចូល​ដល់​វ័យ​១៣​ឆ្នាំ​នាង​បាន​ជាប់​ជា​កីឡាការិនី​លេង​អោយ​បាល់ទាត់​នារី​រដ្ឋ​អូស្ត្រាលី​អាយុ​ក្រោម​១៧​ឆ្នាំ​។



​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​កោះហៅ​កញ្ញា Sandra Hill មកពី​អូស្ត្រាលី ដែល​ជា​កូនកាត់​ខ្មែរ​អូស្ត្រាលី ដើម្បី​មក​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា ត្រៀម​ចូលរួម​ប្រកួត AFF Women’s Championships 2018 ពី​ថ្ងៃ​ទី ៣០ មិថុនា ដល់​ថ្ងៃទី ១៤ ខែកក្កដា នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។ ក្រុម​ជម្រើសជាតិ​បាល់ទាត់​នារី ក្រោម​ការដឹកនាំ​ពី​សំណាក់​លោក មាស សំអឿន​។

សូម​បញ្ជាក់​ថា ​ពានរង្វាន់ AFF Women's Championship 2018 នឹងធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ខណៈ​ក្រុម​កម្ពុជា ស្ថិតក្នុង​ពូ​ល A ជាមួយ​ថៃ អូស្ត្រាលី ម៉ាឡេស៊ី ទី​ម័​រ​ខាងកើត ហើយ​ពូ​ល B មាន​វៀតណាម មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី និង​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​។ តាម​គម្រោងការ​ប្រកួត​ធ្វើ​ឡើងលើទីលាន​កីឡដ្ឋាន​ Jakabaring Stadium ក្នុងទីក្រុង Palembang៕

  


[contact-form][contact-field label="Name" type="name" required="true" /][contact-field label="Email" type="email" required="true" /][contact-field label="Website" type="url" /][contact-field label="Message" type="textarea" /][/contact-form]

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu