Ad Code

លោក​Trump អះអាង​ជ័យជម្នះ​លើ​បំរាម​ធ្វើដំណើរ ​ប៉ុន្តែ​ការបង្ក្រាប​តាម​ព្រំដែន​កំពុងស្ថិត​ក្នុងការ​រង់ចាំ



តុលាការ​កំពូល​របស់​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​អង្គារ​ បាន​គាំទ្រ​បំរាម​ធ្វើដំណើរ​ដ៏​ចម្រូងចម្រាស​របស់លោក Donald Trump ដែល​ផ្ដោតលើ​ប្រទេស​កាន់សាសនា​មូស្លីម​ភាគច្រើន​ ប៉ុន្តែ​ការបង្ក្រាប​របស់លោក​ប្រធានាធិបតី​ទៅលើ​ការធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​កំពុងស្ថិត​ក្នុងការ​រង់ចាំ​ដោយសារតែ​ខ្វះ​ទីកន្លែង​ដើម្បី​ឃុំឃាំង​ក្រុមគ្រួសារ​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​។​

សេចក្តីសម្រេច​របស់​តុលាការ​បាន​ផ្តល់នូវ​ជ័យជម្នះ​ដ៏​ធំ​មួយ​ដល់​លោក Trump នៅក្នុង​ការប្រយុទ្ធ​ផ្នែក​ច្បាប់​មួយ​ជុំវិញ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់មេ​ដឹកនាំ​នៃ​គណបក្ស​សាធារណរដ្ឋ​រូបនេះ​ដើម្បី​រឹតបន្តឹង​ការធ្វើ​អន្តោប្រវេសន៍​។​

សេចក្តីសម្រេច​៥​ទល់នឹង​៤​នេះ​បានអនុម័ត​លើ​កំណែ​លើក​ទី​បី​និង​ចុងក្រោយ​បំផុត​នៃ​ការហាម​ប្រាម​ដែល​អនុវត្ត​ចំពោះ​អ្នកធ្វើដំណើរ​មកពី​ប្រទេស​មូស្លីម​សំខាន់ៗ​ចំនួន​៥​ដូចជា​អ៊ីរ៉ង់ លី​ប៊ី សូ​ម៉ាលី ស៊ី​រី​និង​យេ​មែន​និង​មកពី​កូរ៉េខាងជើង​ដែលមាន​ចំនួន​សរុប​ប្រហែល​១៥០​លាន​នាក់​។​

លោក Trump បានចាត់ទុក​ការសម្រេចចិត្ត​នេះ​ថា​ជាការ​យល់ព្រម​ពី​សិទ្ធិអំណាច​របស់គាត់​ក្នុងការ​ការពារ​សន្តិសុខ​ជាតិ​និង “​ជោគជ័យ​និង​ជ័យជម្នះ​យ៉ាង​ធំធេង​សម្រាប់​ប្រជាជន​អាមេរិក​”​។​
​មួ
យ​សប្តាហ៍​នៅក្នុង​តំណែង​ប្រធានាធិបតី​របស់គាត់ លោក Trump បាន​បំពេញ​តាម​ការសន្យា​នៃ​យុទ្ធនាការ​ហើយ​បានប្រកាស​ការហាមឃាត់​រយៈពេល​៩០​ថ្ងៃ​ទៅលើ​អ្នក​ដែល​ធ្វើដំណើរ​មកពី​ប្រទេស​អ៊ីរ៉ង់ អ៊ីរ៉ាក់ លី​ប៊ី សូ​ម៉ាលី ស៊ូដង់ ស៊ី​រី​និង​យេ​មែន​។​

បំរាម​នេះ​បាន​បង្កើត​ភាពវឹកវរ​ខណៈដែល​អ្ន​ក​ដំណើរ​រាប់រយ​នាក់​ត្រូវបាន​រារាំង​នៅ​ព្រលានយន្តហោះ​ហើយ​ក្រុមអ្នកតវ៉ា​បាន​ព្រមាន​ថា លោក Trump កំពុង​ហាមឃាត់​ជន​មូស្លីម​ទាំង​រំលោភ​លើ​ការការពារ​សេរីភាព​សាសនា​របស់​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក​។​

តុលាការ​នៅក្នុង​រដ្ឋ​មួយចំនួន​បានសម្រេច​ថា វិធានការ​នេះ​គឺ​ខុសច្បាប់​ហើយ​បានធ្វើ​ម្តងទៀត​នៅក្នុង​ខែមីនា​ឆ្នាំ​២០១៧​បន្ទាប់ពី​រដ្ឋបាល​បាន​ទម្លាក់​ប្រទេស​អ៊ីរ៉ាក់​ចេញពី​បញ្ជី​។​
​លោក Trump បានដាក់​បំរាម​ឡើងវិញ​ទាំង​ខឹងសម្បា​។ ដោយ​ដាក់ចេញ​នៅក្នុង​ខែកញ្ញា​, កំណែ​ចុងក្រោយ​បំផុត​បាន​ទម្លាក់​ប្រទេស​ស៊ូដង់​ចេញ​ហើយ​បាន​បន្ថែម​កូរ៉េខាងជើង​និង​ចុច​ឈ្មោះ​មន្ត្រី​វេ​ណេ​ហ្ស៊ូ​អេ​ឡា​មួយចំនួន​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu