Ad Code

យុវជន​ថ្នាល​ក្លិប​បឹងកេត ៣​នាក់​ត្រូវ​ក្លិប​Barcelona កោះហៅ​ឱ្យទៅ​ប្រកួត​ពានរង្វាន់​មួយ​នៅ​ប្រទេស​ចិន



ក្លិប​បឹងកេត សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2018 បានប្រកាសថា ​ក្លិប​បាន​បញ្ជូន​កីឡាករ​៣​ចេញពី​យុវជន​ថ្នាល​របស់ខ្លួន​ទៅ​ប្រកួត​ក្នុង​ពានរង្វាន់​បាល់ទាត់​អន្តរជាតិ​មួយ​ ដែល​មាន​អ​ញ្ជើញ​ និង ​រៀបចំ​ដោយ​ក្លិប​យក្ស​នៅ​ប្រទេស​អេ​ស្ប៉ា​ញ FC Barcelona ធ្វើឡើង​នៅ​ប្រទេស​ចិន​។



យោង​តាម​សេចក្តី​ប្រកាស​បន្ថែម​រប​ស់​ក្លិប​ជើងឯក​៣​សម័យកាល​មួយ​នេះ​បាន​បញ្ជាក់ថា «កីឡាករ​ទាំង​៣ របស់​សាលា​បាល់ទាត់​បឹងកេត បាន​ទៅដល់​ប្រទេស​ចិន ដោយ​សុវត្ថិភាព​ហើយ ដើម្បី​ចូលរួម​ក្នុង​ពានរង្វាន់ FCBEscola China Tournament ដែល​រៀបចំ​ដោយ Barcelona​។ ពានរង្វាន់​នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៩ ដល់​២២ ខែកក្កដា ឆ្នាំ​២០១៨​។ កីឡាករ ស្រេង ម៉ានិត​សត្យា និង ស្រេង ម៉ានិត​ចិ​ត្រា នឹងចូលរួម​ជាមួយ​យុវជន​ក្រោម​អាយុ​១៦​ឆ្នាំ រីឯ​កីឡាករ ប៉ិល សុ​សីហរាជ ហៅ WILLIAM នឹងចូលរួម​ជាមួយ​ឈុត​ក្រោម​អាយុ​១០​ឆ្នាំ​»​។



កីឡាករ​ទាំង​បី​នាក់​ខាងលើ ទើបតែ​បញ្ចប់​ការ​ហ្វឹកហាត់​នៅ​សាលា​បាល់ទាត់​របស់​ក្លិប​អ្នកមាន​បុណ្យ Barcelona នៅ​សឹង្ហ​បុរី កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន ហើយ​ត្រូវបាន​គ្រូបង្វឹក​នៅ​ទីនោះ​ពេញចិត្ត​នឹង​ទេពកោសល្យ​របស់​ពួកគេ ទើប​កោះហៅ​ពួកគេ​ត្រូវបាន​កោះហៅ​និង​អញ្ជើញ​ឲ្យចូល​រួមការ​ប្រកួត​ពា​ន​រង្វាន់​នៅ​ប្រទេស​ចិន ដែល​រៀបចំ​ដោយ​ក្លិប Barcelona នេះ​។



កាលពី​ដើម​ឆ្នាំ​កន្លងទៅ​បឹងកេត ធ្លាប់​បាន​បញ្ជូន​កុមារា​ឈ្មោះ Kasidef Vasunan ហៅ Dome ដែលមាន​ឪពុក​ជា​ជនជាតិ​ថៃ និង​ម្តាយ​ជា​ជនជាតិ​ខ្មែរ ទៅ​ហ្វឹកហាត់​រយៈពេល​៥​ថ្ងៃ​នៅ​ទឹកដី​Camp Nou របស់​ក្លិប​យក្ស FC Barcelona ក្នុងប្រទេស​អេ​ស្ប៉ា​ញ​។ មូលហេតុ​ដែល Dome មានឱកាស​ទៅ​ហ្វឹកហាត់​នៅ​ទឹកដី​អឺរ៉ុប​មួយ​នេះ​ក៏​ព្រោះតែ​រូបគេ​បានធ្វើ​តេស្ត​សមត្ថភាព​ដោយ​ជោគជ័យ​នៅ​សាលា​បាល់ទាត់​របស់​ក្លិប​អេ​ស្ប៉ា​ញ មួយ​នេះ​នៅ​ប្រទេស​សិង្ហ​បុរី ដែល​កីឡា​ករទាំង​៣​នាក់​នេះ ទៅ​ហ្វឹកហាត់​នេះផង​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu