Ad Code

អ្នក​មុជ​ទឹក​អូស្ត្រាលី​ ដែល​ជួយ​សង្គ្រោះ​កុមារ​ចេញពី​រូងភ្នំ​ថៃ ​ត្រូវ​បាន​ផ្តល់​អភ័យឯកសិទ្ធិ​ផ្នែក​ការទូត​ក្នុងករណី​មាន​អ្វី​ខុស



បណ្ដាញ​ផ្សព្វផ្សាយ​អូស្ត្រាលី ABC បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា អ្នក​មុជទឹក​ជនជាតិ​អូស្ត្រាលី​២​នាក់ ​ដែល​ជួយ​នាំ​ក្រុមបាល់ទាត់​វ័យក្មេង​ចេញពី​រូងភ្នំ​ថៃ​គឺ​បាន​ទទួល​អភ័យឯកសិទ្ធិ​ផ្នែក​ការទូត​មុនពេល​ការជួយ​សង្គ្រោះ​ក្នុងករណី​ដែល​ខ្លួន​បរាជ័យ។

ក្រុមបាល់ទាត់ “​ជ្រូកព្រៃ​” បាន​ជាប់គាំង​នៅក្នុង​រូងភ្នំ​ភាគ​ខាងជើង​ប្រទេស​ថៃ​អស់​រយៈពេល​១៨​ថ្ងៃ​មុនពេល​ទាហានជើងទឹក​ថៃ​និង​អ្នកជំនាញ​រូងភ្នំ​អន្តរជាតិ​បាន​នាំ​ពួកគេ​ចេញមកក្រៅ​នៅក្នុង​ប្រតិបត្តិការ​ដ៏​គ្រោះថ្នាក់​បំផុត​រយៈពេល​បី​ថ្ងៃ​។​

អ្នកជំនាញ​ឈ្មោះ Richard Harris និង​ដៃគូ​មុជទឹក​របស់គាត់​ឈ្មោះ Craig Challen ដែល​សុទ្ធតែជា​អ្នកជំនាញ​ខាង​មុជទឹក​គឺ​បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការជួយ​សង្គ្រោះ​នោះ​។​

ABC បាន​រាយការណ៍​ថា ការចូលរួម​របស់​ពួកគេ​បានធ្វើ​ឡើង​បន្ទាប់ពី​ការចរចារ​រវាង​អាជ្ញាធរ​អូស្ត្រាលី​និង​ថៃ​បានផ្តល់​ឲ្យ​ពួកគេ​នូវ​អភ័យឯកសិទ្ធិ​ផ្នែក​ការទូត​ដើម្បី​ការពារ​ពួកគេ​ពី​ការកាត់ទោស​ដែល​អាច​ទៅបាន​បើសិនជា​មានរឿង​អ្វី​កើតឡើង​ក្នុងពេល​បេសកកម្ម​ដ៏​គ្រោះថ្នាក់​នោះ​។​

ក្រសួងការបរទេស​អូស្ត្រាលី​បាន​បដិសេធ​បញ្ជាក់​ឬ​ច្រានចោល​របាយការណ៍​នេះ​។​
​លោក Challen បាន​ប្រាប់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​បន្ទាប់ពី​វិល​ត្រឡប់មក​មាតុប្រទេស​វិញ​ថា នេះ​ជា​បេសកកម្ម “​ស្លា​ប់រស់​” ហើយ​អ្នកឯកទេស​មុជទឹក​មិន​ប្រាកដប្រជា​ទេ​ថា​ពួកគេ​អាចជួយ​សង្គ្រោះ​ក្មេងប្រុស​ទាំង​១២​នាក់​និង​គ្រូបង្វឹក​របស់​ពួកគេ​បាន​ដោយ​ជោគជ័យ​ដែរ​ឬ​អត់​។​

លោក​បាន​ប្រាប់​កាសែត Sunday Times ក្នុង​ទីក្រុង Perth ថា “​វា​មិនមាន​គ្រោះថ្នាក់​ដល់​ពួកយើង​ទេ​ប៉ុន្តែ​ខ្ញុំ​មិនអាច​បញ្ជាក់បាន​ថា​តើ​វា​មាន​គ្រោះថ្នាក់​ប៉ុណ្ណោះ​ទេ​សម្រាប់​ក្មេងៗ​”​។​

លោក Challen បាន​បន្ថែមថា កុមារ​ទាំងនោះ​មិនត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ដឹងថា​តើ​មាន​អ្វី​កំពុង​កើតឡើង​នោះទេ​ដើម្បី​ការពារ​ពួកគេ​ពី​ភាពភ័យខ្លាច​នៅពេល​ពួកគេ​ត្រូវបាន​នាំ​ដោយ​អ្នក​មុជទឹក​នៅតាម​ច្រក​តូចៗ​ចេញពី​រូងភ្នំ​។​

លោក​បាន​និយាយថា “​ពួកគេ​មាន​ថ្នាំ​។ យើង​មិនអាច​ឲ្យ​កុមារ​មាន​ភាពភ័យខ្លាច​បានទេ​នៅ​ទីនោះ​។ ពួកគេ​នឹង​សម្លាប់​ខ្លួនឯង​ហើយ​អាច​សម្លាប់​អ្នក​ជួយសង្គ្រោះ​ផងដែរ​”​។​
​អ្នក​មុជ​ទឹកបាន​និយាយថា ពួកគេ​បាន​ហ្វឹកហាត់​នៅ​ខាងលើ​ជាមួយ​កុមារ​ក្នុង​តំបន់​នៅ​ជិត​អាងទឹក​មួយ​ក្បែរ​នោះ​មុនពេល​អនុវត្ត​ជាមួយ​ក្មេងប្រុស​ដែលជា​ប់​ក្នុង​រូងភ្នំ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu