Ad Code

មិត្ត​ហ្វូ​ន​ពង្រីក​បណ្តាញ​សេវា​គ្របដណ្តប់​នៅ​តំបន់​ផ្លូវ​ទូក​ជា​តំបន់​ដាច់ស្រយាល​មួយ​នៅ​ខេត្តកំពង់ឆ្នាំង



កំពង់ឆ្នាំង ​៖ ​ក្រុមហ៊ុន​បណ្ដាញទូរស័ព្ទ​ចល័ត​ធំ​ជាង​គេ​នៅ​កម្ពុជា មិត្ត​ហ្វូ​ន (Metfone)​បាន​ដំឡើង​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​របស់​ខ្លួន​នៅក្នុង​តំបន់​ផ្លូវ​ទូក​ ដែល​មាន​ទីតាំងនៅ​ភូមិ​ថ្នល់​ឈើទាល ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល ៣៥​គីឡូម៉ែត្រ​ពី​ទីប្រជុំជន​ខេត្តកំពង់ឆ្នាំង​។

គួរ​បញ្ជាក់​ថា ​ផ្លូវ​ទូក​គឺជា​តំបន់​ដាច់ស្រយាល​ស្របតាម​ដង​ទន្លេ​មួយ​ក្នុង​ខេត្តកំពង់ឆ្នាំង និង​ជា​តំបន់​ខ្សត់ខ្សោយ​នូវ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ នានា​ជាច្រើន​ដូចជា បណ្តាញ​ផ្លូវថ្នល់ អគ្គិសនី មណ្ឌល​សុខភាព ព្រមទាំង​សេវា​ទូរស័ព្ទ​ក៏​ពុំ​អាច​ផ្គត់ផ្គង់​បាន តែ​ឥឡូវនេះ​តំបន់​នេះ​ទាំងមូល​ត្រូវ​បាន​ត​ភ្ជាប់​ជាមួយនឹង​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ប្រ​ទេ ស​កម្ពុជា​និង​ពិភពលោក​ជាមួយនឹង​មិត្ត​ហ្វូ​ន ដែល​ជា​បណ្ដាញ​សេវា​ទូរស័ព្ទ​ឈានមុខ​គេ​។



ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​កាលពី​ថ្ងៃទី​១៨ ខែកក្កដា ​ឆ្នាំ​២០១៨ ​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន មានប្រសាសន៍ថា មិត្ត​ហ្វូ​ន គឺជា​ក្រុមហ៊ុន​មុនដំបូង​គេ ដែល​ស្ម័គ្រចិត្ត​ចូល​មក​តំបន់​ដាច់​ស្រយាល​នេះ ខណៈ​ដែល​ក្រុមហ៊ុន​ផ្សេងទៀត​មិន​ចង់​មក ព្រោះតែ​តំបន់​នេះ​ដាច់ស្រយាល​ពេក​និង​ពិបាក​ក្នុង​ការសាងសង់​ស្ថានីយ​ផ្សាយ​សេវា​។

លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា មិត្ត​ហ្វូ​ន​បាន​បើក​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​មាន​រយៈពេល​ជិត​ដប់ឆ្នាំ​ហើយ ហើយ​ក្រុមហ៊ុន​បានរួម​ចំណែក​ដល់​ការអភិវឌ្ឍ​យ៉ាងច្រើន នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស ការផ្ដល់សេវា​ទូរគមនាគមន៍​ដល់​ប្រជាជន មិន​ថា​ទីប្រជុំជន ឬ​ទីជនបទ​ដាច់ស្រយាល​ឡើយ តួយ៉ាង​ដូចជា តំបន់​លិច​ទឹក​នៅទីនេះ​ផ្ទាល់​។



លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា ​«​ឥឡូវនេះ បន្ទាប់ពី​ការ​ដាក់​ឲ្យ​ប្រើប្រាស់​អង់​តែ​ន​សេវា​របស់​មិត្ត​ហ្វូ​ន ប្រជាជន​នៅក្នុង​សហគមន៍​នេះ​ប្រមាណ​ពីរ​ភូមិ ក្នុង​ឃុំ​ផ្លូវ​ទូក នៃ​ស្រុក​កំពង់​លែង អាច​ប្រើប្រាស់​សេវា​ទូរស័ព្ទ និង​អ៊ិន​ធឺ​ណិ​ត បាន​ដូច​ប្រជាជន​ដទៃទៀត នៅ​ទូទាំងប្រទេស​ផងដែរ​»​។

អ្នកស្រី ចាន់ថន ពលរដ្ឋ​រស់នៅក្នុង​សហគមន៍​នេះ បាន​និយាយថា អ្នកស្រី​សប្បាយចិត្ត​ដែល​បាន​ក្រុមហ៊ុន មិត្ត​ហ្វូ​ន មក​ដំឡើង​ប្រព័ន្ធ​ផ្ដល់​សេវា​ទូរស័ព្ទ​នៅ​តំបន់​ដាច់ស្រយាល​មួយ​នេះ​។
​អ្នកស្រី​បន្តថា «​កាលពីមុន ពេល​ត្រូវ​ការប្រើ​ទូរស័ព្ទ​ពិតជា​ពិបាក​ណាស់ សេវា​ខ្សោយ​ហើយ​តេ​ដាច់ៗ។ ពេលខ្លះ​ខ្ញុំ​ត្រូវ​ឆ្លង​ទូក​មក​ត្រើយម្ខាង​ទៀត​នៃ​ទន្លេ​ដើម្បី​រក​សេវា​ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​រីករាយ​ដែល​ខាង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន បានមក​ដំឡើង​អង់​តែ​ន​នៅទីនេះ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ភាព​ងាយស្រួល​យ៉ាងខ្លាំង ព្រមទាំង​អាច​ស្គាល់​ពិភពលោក​កាន់តែច្បាស់​ថែមទៀត​»​។

លោក ញ៉ុ​ង ឌិន​ថន អគ្គនាយករង​ក្រុមហ៊ុន មិត្ត​ហ្វូ​ន មានប្រសាសន៍ថា ជានិច្ចកាល ក្រុមហ៊ុន​តែងតែ​ប្ដេជ្ញាចិត្ត​ពង្រីក​សេវា​ទៅកាន់​គ្រប់ទិសទី​នៅ​ទូទាំងប្រទេស​កម្ពុជា ទោះ​ទៅ​ដល់ទី​ដាច់ស្រយាល​ចុងកាត់មាត់ញក​យ៉ាងណាក៏ដោយ​។



លោក ញ៉ុ​ង ឌិន​ថន​បាន មានប្រសាសន៍​បន្ត «​ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ មិត្ត​ហ្វូ​ន តែងតែ​ខិតខំ​នាំ​យក​សេវា​របស់ខ្លួន ទៅជូន​ប្រជាជន​នៅ​ទូទាំង​ប្រទេស​កម្ពុជា ទោះ​ពួកគេ​នៅ​ដល់​តំបន់​ដាច់ស្រយាល​មាត់​ញក​យ៉ាងណាក៏ដោយ​។ ជាក់ស្តែង​តំបន់​នេះ​ជា​ឧទាហរណ៍ ក្រុមការងារ​ពិត​ជា​មាន​ភាព​លំបាក​ខ្លាំង​ក្នុង​ការ​សាងសង់​ស្ថានីយ ត្បិត​អី​ទីនេះ​មិនមែន​ជា​តំបន់​ផ្លូវគោក​រាល់​ការ​ដឹកជញ្ជូន​ឧបករណ៍​ដាច់ខាត​មានតែ​ផ្លូវទឹក ប៉ុន្តែ​ឥឡូវ​យើង​មោទនភាព​ដែល​បានសម្រេច​ជា​ស្ថាពរ​នៅថ្ងៃនេះ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់​នៅទីនេះ​នឹង​អាច​រីករាយ​ជាមួយ​សេវា​របស់​មិត្ត​ហ្វូ​ន​កាន់តែ​ងាយស្រួល»​។

លោក​ញ៉ុ​ង ឌិន​ថន បាន​បន្ថែម​ទៀត​ថា ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ជានិច្ចកាល ប្ដេជ្ញា​នាំមក​នូវ​ការអភិវឌ្ឍ​ដល់​ប្រជាជន​កម្ពុជា​គ្រប់រូប ជាពិសេស សេវា​ទូរស័ព្ទ​ចល័ត ដោយ​ប្រើ​បច្ចេកវិទ្យា​មានគុណ​ភាព​ខ្ពស់បំផុត​និង​ទំនើប​បំផុត ដែល​គ្របដណ្ដប់​ទូទាំងប្រទេស។

ជាមួយនឹង​សេវា​ទូរគមនាគមន៍​របស់​មិត្ត​ហ្វូ​ន មកដល់​ទីនេះ គេ​រំពឹង​ថា ​នឹង​ផ្តល់នូវ​ការ​ផ្លាស់ប្តូរ​បរិ​យា​កា ស​រស់នៅ​របស់​ប្រជាជន​ក្នុង​សហគមន៍ ជាមួយនឹង​បទពិសោធន៍​នៃ​ការប្រើប្រាស់​សេវា​ទូរស័ព្ទ​ដ៏​ងាយស្រួល និង​ទៅមុខ​បាន​កាន់តែ​លឿន​រហ័ស​។

គួរ​បញ្ជាក់​ថា ​ក្រុមហ៊ុន មិត្ត​ហ្វូ​ន បាន​ចូលក្នុង​ទីផ្សារ​ទូរស័ព្ទ​ចល័ត​នៅ​កម្ពុជា តាំងពី​ឆ្នាំ​២០០៩ មកម្ល៉េះ ហើយ​បច្ចុប្បន្ន បាន​ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​គេ ដែលមាន​សេវា​គ្រប​ដណ្តប់ ៩៧% នៃ​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​កម្ពុជា​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu