Ad Code

នាំ​ខ្លួន​មេខ្លោង​ចិន​ជួញ​គ្រឿងញៀន​ មក​ស៊ើប​អង្កេត​ករណី​សំអាត​ប្រាក់



ភ្នំពេញ ៖ មេខ្លោង​ជនជាតិ​ចិន​ជួញដូរ​គ្រឿងញៀន​៤៤​គីឡូក្រាម​ម្នាក់ ​ក្នុងចំណោម​២​នាក់​ត្រូវ​បាន​ចៅក្រម​តុលាការ​បង្គាប់​ឲ្យ​នាំ​ខ្លួន​មកកាន់​តុលាការ​ ដើម្បី​បើក​កា​រស៊ើប​សួ​រលើ​សំណុំរឿង​ថ្មី​មួយទៀត​គឺ​បទល្មើស​សំអាត​ប្រាក់។

លោក​ម៉ុង មុន្នី​សោភា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​ចៅក្រម​ទទួលបន្ទុក​ស៊ើប​សួរ​ក្នុង​រឿងក្ដី​សំអាត​ប្រាក់​នេះ។

ជនជាប់ចោទ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ ឈ្មោះ ស៊ូ យាំង​លាង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ។ សូម​បញ្ជាក់ថា ​ឈ្មោះ ស៊ូ យាំង​លាង​ និង ឈ្មោះ YANG DEYING ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន​នៅក្នុង​រឿងក្ដី​ជួញដូរ​គ្រឿងញៀន​ទម្ងន់​៤៤​គីឡូក្រាម នៅក្នុង​ក្រុងភ្នំពេញ។

ដំបូង​ឡើយ​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ស៊ូ យាំង​លាង នៅត្រង់​រង្វង់​មូល​ទួលគោក សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ខណៈ ជនសង្ស័យ​កំពុង​ដឹកជញ្ជូន​គ្រឿងញៀន បម្រុង​យកទៅ​ប្រគល់​ឲ្យ​មនុស្ស​ផ្សេងទៀត​។ ពេលនោះ​សមត្ថកិច្ច​ដកហូត​ថ្នាំញៀន​នៅ​ខ្លួន​ជនសង្ស័យ​បាន​ជាង​កន្លះ គីឡូក្រាម។

ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​បាន សារភាព​ថា ថ្នាំញៀន​មាន​លាក់​ទុក​នៅផ្ទះ​បក្ខពួក​ស្នាក់អាស្រ័យ​មួយ​ចំនួន​ទៀត​។ ពេលនោះ​សមត្ថកិច្ច​ក៏បាន​នាំ​ជនសង្ស័យ​ទៅ​ចង្អុល​និង​ដកហូត​ថ្នាំញៀន​បាន​ជាង​៤៤​គីឡូក្រាម​បន្ថែមទៀត។ ចំណែក​ឈ្មោះ ស៊ូ យាំង​លាង បាន​អះអាង​ថា ថ្នាំញៀន នេះ​ជា​របស់​មេខ្លោង​បាន​រត់​គេ​ខ្លួន​បាត់។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាន សុ​ទ្ធី បាន បន្តថា កិច្ចប្រតិបត្តិការ​នៅ​បន្ត​រហូតដល់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៧ កម្លាំង​ជំនាញ បាន​ស្រាវជ្រាវ និង​ឈាន​ទៅ​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ YANG DEYING និង​ដកហូត​ថ្នាំញៀន​ចំនួន​៦​ដុំ ស្មើនឹង​ជាង​២​គីឡូក្រាម​។ ថ្នាំញៀន​ដែល​ដកហូត​បាន​ពី​ជនសង្ស័យ​ទាំង​២​នាក់​ នោះ​មាន​ដូច​ជា ១-​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​មាន ទម្ងន់​១៩៨៨,១៨​ក្រាម​, ២-​ថ្នាំញៀន​ប្រភេទ អ៊ិ​ច​ស្តា​ស៊ី​មាន​១.៩៣០​គ្រាប់​ស្មើនឹង​៧១៣ ក្រាម​, ៣-​ថ្នាំញៀន​ប្រភេទ​កេ​តា​មីន​ដប ចំនួន​២.០០០​ដប​ស្មើនឹង​១.០០០​ក្រាម និង​៤-​សារធាតុ​ម្សៅ​ពណ៌​ស​សម្រាប់​កែច្នៃ ទៅជា​គ្រឿងញៀន​ចំនួន​៤៤​គីឡូក្រាម (​ទម្ងន់​៤៤​គីឡូក្រាម​នេះ​ម្ចាស់​បាន​រត់ បាត់​) និង​ដកហូត​ពី​ឈ្មោះ YANG DE- YING​មាន​ចំនួន​៦​ដុំ​ស្មើនឹង​ជាង​២​គីឡូក្រាម​សរុប​ទាំងអស់​ជិត​៥០​គីឡូក្រាម៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu