Ad Code

កម្លាំង​ប៉ុស្តិ៍នគរបាល​បន្ទាត់​ព្រំដែន​ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់​ពីបទ​ចរាចរណ៍​ថ្នាំញៀន​ជាច្រើន នៅ​ស្រុក​អណ្តូង​មាស



រតនគិរី​ ៖ ជនសង្ស័យ​ជនជាតិ​ឡាវ​ម្នាក់ ​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៤០៧(​កន្ទុយ​នាគ​) បាន​សហ​ការ​ការ​ជាមួយ​កម្លាំង​កងអនុសេនាតូច​ទី​៣(​យោធា​កន្ទុយ​នាគ​) និង​កម្លាំង​បរិស្ថាន​(​កន្ទុយ​នាគ​) បាន​ត្រួតពិនិត្យ​ឃាត់​ខ្លួន​ពី​បទ​ចរាចរណ៍​នូវ​សារធាតុ​ញៀន​។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចរាចរណ៍​គ្រឿងញៀន​នោះបាន​ធ្វើឡើង​នៅវេលា​ម៉ោង​៤​នឹង​០០​នាទី​ព្រឹក ថ្ងៃ​សុក្រ ១​កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨​នៅត្រង់​នៅ​ចំណុច​កងអនុសេនាតូច​ទី​៣(​យោធា​កន្ទុយ​នាគ​)​។



ប្រភព​ពី​នគរ​បាល​វរ​ការពារ​ព្រំដែន​គោក​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ឈ្មោះ ថាវ ស៊ឺន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ព្រៅ​ (​សញ្ជាតិ​ឡាវ​) ចរាចរណ៍​នូវ​សារធាតុ​ញៀន​ចេញពី​ប្រទេស​ឡាវ​ ចូល​មក​ទឹកដី​នៃ​ប្រទេស​កម្ពុជា​ ហើយក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​សហការគ្នា​បាន​ចុះ​ត្រួតពិនិត្យ​សភាពការណ៍​សន្តិសុខ​សណ្ដាប់ធ្នាប់​នៅតាម​បន្ទាត់​ព្រំដែន​ជួបប្រទះ​និង​ជនសង្ស័យ​ធ្វើការ​ឃាត់ខ្លួន​បានតែ​ម្តង​។

ហើយ​ខណៈនោះ​ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​ជាក់ស្ដែង​រួមមាន ​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ទម្ងន់​៤៤៣.០៨​ក្រាម​។ នាឡិកាដៃ​មួយ​ខ្សែ ​លុយ​ឡាវ​ចំនួន​៧៧ ០០០​គីប ​សៀវភៅ​គ្រួសារ​ជនជាតិ​ឡាវ​ចំនួន​០១​ក្បាល​ផងដែរ​។



ប្រភព​បន្ត​ថា នៅ​ព្រឹក​ថ្ងៃទី​១៤ ​ខែ​ឆ្នាំ​ដដែល​ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង រតនៈ​ ស្នងការ​រង​ទទួល​ផែន​ការងារ​ព្រំដែន​បាន​ទំនាក់​ទំនងជា​មួយ ​លោ​កមេ​បញ្ជាការ​កងទ័ព​ការពារ​ព្រំដែន​វៀតណាម​ខេត្ត​ក​ន្ទូ​ម ដើម្បី​នាំ​ខ្លួន​ជនសង្ស័យ​មក​ស្នងការ​ដ្ឋា​ន​នគរបាល​ខេត្តរតនគិរី។

លុះដល់​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨​ទើប​ភាគី​វៀតណាម​សហការ​និង​បញ្ជូន​ជនសង្ស័យ​រួមទាំង​វ​ត្ថុតាង​មកដល់​ច្រកទ្វា​អន្តរ​អូរ​យ៉ា​ដាវ។

កិច្ចប្រតិបត្តិការ​សហការ​រួម​ដំណើរ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី មុត ទី​លី ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគីរី។

លោក​វរសេនីយ៍ឯក ថេ​ង ច​ន្ទ័​ធី មេ​បញ្ជាការ​វរ​សេនា​តូច​លេខ​២០៣ បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ជនសង្ស័យ​និង​វត្ថុតាង​ជូន​លោក​វរសេនីយ៍​ទោ លាង អ៊ី​ម នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគីរី​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​បន្ត៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu