Ad Code

កូន​រៀបចំ​ធ្វើ​ពិធី​ឡើងផ្ទះ ម្តាយ​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់ ​ក្លាយជា​ ​ពិធី​បុណ្យសព



បន្ទាយមានជ័យ ៖ កាលពី​ព្រឹក ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨​នេះ បុរស​ម្នាក់​បាន​រៀបចំ​កម្ម​ពិធី​ឡើងផ្ទះ ​ម្តាយ​បាន​ក្រោក​ពី​ព្រឹក​បោស​ក្នុង​រោងបុណ្យ​ស្រាប់តែ​ប៉ះចំ​តំណខ្សែ​ភ្លើង​បណ្តាល​ឲ្យ​ឆក់​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ នៅក្នុង​ភូមិ អូរ​វែង ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​តា​បែន បាន​ប្រាប់​អ្នក​យក​ព័​ត៌មាន​ប្រាប់​ឲ្យ​ដឹង​ថា ​ស្ត្រី​រងគ្រោះ មានឈ្មោះ គង់ ណាគ្រី អាយុ​៥១ ឆ្នាំ រស់នៅ​ភូមិ​អូរ​វែង​ត្បូង ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។



លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​មុន​ពេល​កើតហេតុ​នោះ​ស្ត្រី​រងគ្រោះ​បាន​ក្រោក​ពី​ព្រឹក​បោស​សំរាម នៅក្នុង​រោង​ពិធី​សម្រាប់​ទទួលភ្ញៀវ ពេល​កំពុងតែ​បោស​គាត់​បានឃើញ​ព្រី​ខ្សែភ្លើង​ដែល​បែក ត្រូវ​បាន​គេ​រុំ​ស្រប​ថង់​និង​យក​ស្បៃ​សម្រាប់​ហាល​ស្រូវ​មក​គ្រប​ពីលើ ជួន​ជា​ស្បៃ​នោះ​សើម​ត្រូវ​ទឹកភ្លៀង​ផង​នោះ គាត់​បាន​យកដៃ​ទៅ​ទាញ​ដើម្បី​បោស​សំរាម​បន្ត​ក៏​ឆក់ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ ក្រោយពី​កើតហេតុ​ភ្លាម​កូនៗ​បាន​ដឹក​ម្តាយ​ទៅកាន់​មន្ទីរពេទ្យ​តែ​អកុសល​
​ម្តាយ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​ទៅ​មន្ទីរពេទ្យ​។

សព​ស្ត្រី​រងគ្រោះ​ ត្រូវ​បាន​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី កូនចៅ​យំ​អោប​សព​ម្តាយ​ស្ទើរ​គាំងបេះដូង​ស្លាប់​សែន​សោកស្តាយ​ម្តាយ​ជា​ពន់ពេក​ កម្មពិធី​ឡើងផ្ទះ​សោះ​ក្លាយជា​កម្មវិធី​បុណ្យសព​ម្តាយ​ទៅវិញ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu