Ad Code

អភិបាល​រាជធានី​ភ្នំពេញ​ បាន​ប្រើ​សិទ្ធិ​ជា​ប្រជាពលរដ្ឋ​បោះឆ្នោត​រួចហើយ ក្រោយពី​ឈរ​រង់ចាំ​មុន​បើក​ការិយាល័យ



ភ្នំពេញ​ ៖ នៅ​រាជធានី​ភ្នំពេញ​មាន អ្នក​មក​ឈរ​រង់ចាំ​បោះឆ្នោត​តាំងពី​មុន​បើក​ការិយាល័យ ​ក្នុង​នោះ​គេ​ក៏បាន​ឃើញ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី​បាន​ឈរ​រង់ចាំ​ផងដែរ។​

លោក​ឃួ​ង ស្រេង និង​លោកស្រី​បាន​ប្រើ​សិទ្ធិ​ជា​ប្រជាពលរដ្ឋ​បោះឆ្នោត​រួចហើយ នៅ​ការិយាល័យ​លេខ ១១០១ នៅ​កាំ​កូ​ស៊ី​ធី សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ។

ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ គឺ​ចាប់ផ្តើម​បោះឆ្នោត​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ប្រទេស តាមបែប​លទ្ធិប្រជាធិបតេយ្យ​ និង​ជា​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវធ្វើ​ការសម្រេចចិត្ត​លើ​ជោគវាសនា​ជាតិ តាមរយៈ​បោះឆ្នោត​ជ្រើសរើស​តំណាង​របស់ខ្លួន ដែល​ធ្វើ​ឡើងជា​ទៀងទាត់​រៀងរាល់​៥​ឆ្នាំ​ម្តង​។ នេះ​ជា​លើក​ទី​០៦​ហើយ ដែល​កម្ពុជា​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ចាប់តាំងពី​រៀបចំ​បោះឆ្នោត​លើកដំបូង ឆ្នាំ​១៩៩៣​មក​។​

​នៅ​ថ្ងៃអាទិត្យ​ទី​២៩​កក្ក​ដា​នេះ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត បាន​ប្រុងប្រៀប​ខ្លួន​រួចជាស្រេច ដើម្បី​ទៅ​បំពេញ​កាតព្វកិច្ច​ក្នុងនាម​ជា​ពលរដ្ឋ​ល្អ​ម្នាក់ ដែល​ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាង​គណបក្ស​នយោបាយ ខ្លួន​ពេញចិត្ត ឱ្យ​ដឹកនាំ​អភិវឌ្ឍ​ប្រទេស​កម្ពុជា រយៈពេល​៥​ឆ្នាំ​ទៅមុខទៀត​។ ប្រជាពលរដ្ឋ ដែលជា​កម្មករ និយោជិត ត្រូវបាន​អនុញ្ញាតឱ្យ​ឈប់សម្រាក​ដោយមាន​ប្រាក់​ឈ្នួល ដើម្បី​ទៅ​ចូលរួម​បោះឆ្នោត ដែល​ពួកគេ​បាន​ចាក​ចេញពី​រាជធានី​ភ្នំពេញ ឬ​ទី​ផ្សេងៗ ដើម្បី​ទៅ​បោះឆ្នោត​នៅ​មណ្ឌល​របស់ខ្លួន​រួចហើយ​ចាប់តាំងពី​ថ្ងៃទី​២៨​កក្កដា​។​

គេ​ឃើញ​ម្ចាស់ឆ្នោត​ទាំងអស់ ពេលនេះ​កាន់តែ​មាន​ជម្រើស​ច្រើនជាង​មុន ដោយសារ​ការបោះឆ្នោតជាតិ​អាណត្តិ​នេះ មាន​គណបក្សនយោបាយ​ចូលរួម​រហូតដល់​២០ ដើម្បី​ឱ្យ​ពួកគាត់​ជ្រើសរើស ដែល​ចំនួន​នេះ​បាន​កើន​ឡើង​លើស​ច្រើន​បើ​បៀ​ប​នឹង​អាណត្តិ​ទី​៥ កាលពី​ឆ្នាំ​២០១៣ ដែលមាន​ត្រឹមតែ​៨​គណបក្ស​ន​ប៉ុណ្ណោះ​ចូលរួម​ប្រកួតប្រជែង​។

ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ មាន​ពលរដ្ឋ​មាន​សិទ្ធិ​ទៅ​បោះឆ្នោត​ចំនួន ៨,៣៨០,២១៧​នាក់​។ ជាមួយគ្នានេះ អាសនៈ​នៅ​អាណត្តិ​ថ្មី​នេះ មាន​ចំនួន​រហូតដល់​១២៥ ដែល​កើនឡើង ២​អាសនៈ​ថែមទៀត បើ​ធៀប​នឹង​ការបោះឆ្នោត​ខែកក្កដា ឆ្នាំ​២០១៣៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu