Ad Code

ក្រសួង​ធនធានទឹក អំពាវនាវ​ឲ្យ ប្រជាពលរដ្ឋ​រស់នៅ ខេត្ត​៤ នានា​ឲ្យ​រួសរាន់​ប្រមូល​ផល ខណៈ​ទឹកទន្លេ​មេគង្គ​នឹង​កើត​ឡើង​នៅ​ពីរ បី​ថ្ងៃ​ខាងមុខ



​ភ្នំពេញ​ ៖ ក្រសួង​ធនធានទឹក​និង ឧតុនិយម បាន អំពាវនាវ​ឲ្យ ប្រជាពលរដ្ឋ​រស់នៅ ខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និង​កំពង់ចាម និង​ពលរដ្ឋ​រស់នៅ​អម​សង ខាង​ផ្លូវទឹក ព្រែក ទន្លេ និង​តំបន់​ទំនាប​នានា ឲ្យ​រូសរាន់​ប្រមូល​ផល ឲ្យ​បាន​ទាន់ពេល ស្រប​ពេល ដែល​ទឹក ទន្លេមេគង្គ នឹង​ហក់​ឡើង ចូលទៅ​កាន់​ព្រែក​បឹង បួរ នៅ​ពីថ្ងៃ​ខាងមុខ​នេះហើយ។



យោងតាម​សេចក្តី​ជូនដំណឹង​របស់ ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម ចេញផ្សាយ​កាលពី​ថ្ងៃទី​១៦​កក្កដា​នេះ បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី ធ្វើការ​តាមដាន និង​ព្យាករណ៍ លើ​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព ទឹកជំនន់ ទន្លេមេគង្គ រួចមក ក្រសួង​ធនធានទឹក​និង ឧតុនិយម សូម​ជម្រាប ជូនដំណឹង​ដល់ ក្រសួង​ស្ថាប័ន ពាក់​ព័ន្ធ និង​អាជ្ញាធរ ដែនដី និង​បងប្អូន ប្រជាពលរដ្ឋ មេត្តា ជ្រាប​ថា ដោយសារ​ឥទ្ធិពល របស់​ប្រព័ន្ធ សម្ពាធ​ទាប ដែល​កើតឡើង និង​កំពុង ស្ថិត​នៅ​លើ​តំបន់ ផ្ទៃ​រងទឹក​ភ្លៀង របស់ ទន្លេមេគង្គ ក្នុង​ប្រទេស​ថៃ និង​ប្រទេស​ឡាវ បានធ្វើ​ឲ្យ មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ និង​បង្ក​ឲ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង។

សេចក្តី​ជូនដំណឹង​នោះ​បន្តថា ក្នុងអំឡុងពេល​ពី បី​ថ្ងៃ​ខាងមុខ នេះ​ទឹក ទន្លេមេគង្គ លើ ក្នុង​ប្រទេស​កម្ពុជា នឹង​ហក់​ឡើង ហើយ​ចាប់ផ្តើម ហូរ​ចូល​ទៅ តាម​ព្រែក និង​តំបន់​ទំនាប នានា​ដែល​ស្ថិតនៅ​អម​សងខាង​ទន្លេមេគង្គ​លើ​។ ជា​មួយ​គ្នា​នេះ​ក្រសួង អំពាវនាវ​ឲ្យ ប្រជាពលរដ្ឋ​រស់នៅ ខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និង​កំពង់ចាម និង​ពលរដ្ឋ​រស់នៅ​អម​សង ខាង​ផ្លូវទឹក ព្រែក ទន្លេ និង​តំបន់​ទំនាប​នានា ឲ្យ​រួសរាន់​ប្រមូល​ផល ឲ្យ​បាន​ទាន់ពេល ស្របពេល ដែល​ទឹក ទន្លេមេគង្គ នឹង​ហក់​ឡើង ចូលទៅ​កាន់​ព្រែក​បឹង បួរ នៅ​ពីថ្ងៃ​ខាងមុខ​នេះហើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu