Ad Code

លោក ខឹម វាសនា ថា ស្ថានភាព​បច្ចុប្បន្ន​មិនមាន​គណបក្ស​ណា​អាច​យកឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​បានទេ



ភ្នំពេញ ​៖ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា បាន​អះអាងថា ស្ថានភាព​បច្ចុប្បន្ន​មិន​មាន​គណបក្ស​ណា​អាច​យកឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​បានទេ ហើយក៏​មិនអាច​ទៅ​ពឹង​បរទេស ឲ្យ​មក​គាបសង្កត់​រាជរដ្ឋាភិបាល ហើយ​មិនអាច​ប្រើ​បាតុកម្ម​ដើម្បី​ទម្លាក់​រាជរដ្ឋាភិបាល​បាន​ដែរ ដូច្នេះ​នៅ​កម្ពុជា ការបោះឆ្នោត គឺជាជម្រើសតែមួយគត់​។

លោក ខឹម វាសនា នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ២០១៨ ស្តី​ពី​ជំហរ​របស់​គណបក្ស ចំពោះ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ២០១៨ ជាពិសេស​ទាក់ទង​ការ​គូសសញ្ញា​គាំទ្រ​គណបក្ស​នៅពេល​បោះឆ្នោត​។ លោក​ថ្លែងថា ស្ថានភាព​បច្ចុប្បន្ន​មិនមាន​គណបក្ស​ណា​អាច​យកឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​បានទេ ហើយក៏​មិនអាច​ទៅ​ពឹង​បរទេស ឲ្យ​មក​គាបសង្កត់​រាជរដ្ឋាភិបាល​បានដែរ​។

លោក ខឹម វាសនា បញ្ជាក់​យ៉ាងនេះ​ថា “​មិនអាច​អ្នកណា​យកឈ្នះ គណបក្ស​ប្រជាជន​កម្ពុជា​បានទេ ចឹ​ង​លទ្ធផល​ខ្ញុំ​គិតថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ឈ្នះ ប៉ុន្តែ​យើង​មិនអាច​ទៅ​ពឹង​បរទេស​មក​គាបសង្កត់​រាជរដ្ឋាភិបាល​បានទេ យើង​មិនអាច​ប្រើ​បាតុកម្ម​ដើម្បី​ទម្លាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា អត់​អាច ដូច្នេះ​ការបោះឆ្នោត​ទៅ​យុត្តិធម៌ ឬ​មិន​យុត្តិធម៌ គឺ​វា​ជា​ផ្លូវ​តែមួយគត់​...​បាតុកម្ម ឬ​ពឹងពាក់​បរទេស​មិនមែនជា​ផ្លូវ​ទេ​”​។

​លោក ខឹម វាសនា លើកឡើង​ដែរ​ថា កាល​លោក​នៅ​ជាមួយ​លោក សម រង្ស៊ី លោក​បាន​មើល​ឃើញ​ថា នៅក្នុង​គណបក្ស​នោះ បរិបូណ៌​ទៅ​ដោយ​មនុស្ស​ចាក់រុក ឆ្កឹះឆ្កៀល បំ​ប៉ោង​សភាព​ការណ៍ វា​មិនមែន​ជា​គណបក្ស​មួយ​ស្រឡាញ់​ប្រទេសជាតិ ឬ​ជា​គណបក្ស ដែល​អាច​ដឹក​នាំ​ប្រទេស​បាន​នោះទេ ហេតុ​នេះ​ហើយ​បានជា​លោក​ចាក​ចេញ​មក​បង្កើត​គណ​បក្ស​មួយ ហើយ “​ខ្ញុំ​យល់ថា គណបក្ស​ហ្នឹង​ថ្ងៃ​ណាមួយ​គង់​នឹង​រលាយ​ទេ ពីព្រោះ​បើ​ទោះបី​ជា​រដ្ឋាភិបាល​ហ្នឹង ជា​គណបក្ស​ថ្មី ក៏​មិនអាច​ទទួលយក​បាន​ដែ​រ អ្នកណា​ទុក​បាន ចង្រៃ​ខ្លាំង​ណាស់ ខ្ញុំ​ថា​មិន​ត្រូវ​មាន​វត្តមាន​គណ​បក្ស​បែប​ហ្នឹង​នៅ​ស្រុក​ខ្មែរ​ទេ​។ ចឹ​ង​ហើយ​បានជា​សកម្មជន​ថា​តាម​មេ​វា ថា​ខ្ញុំ​ជា​ក្មួយ ជាម យៀប ថា​ជា​អាយ៉ង​ស្អីៗ​ហ្នឹង ខ្ញុំ​ថា​ហ្អែ​ង​ចាំមើល ពាក្យសម្តី​ហ្នឹង​ខ្ញុំ​បាន​សរសេរ​ទុក​ក្នុង​ហ្វេ​ស​ប៊ុ​ក​យូរហើយ តាំងពី​គណបក្ស​សង្គ្រោះ​ជាតិ​មិនទាន់​រលា​យមក​ម្ល៉េះ ខ្ញុំ​ថា​ហ្អែ​ង​ចាំមើល​អ្នកណា​រលាយ​មុន ហើយ​រលាយ​ហ្នឹង​ហ្អែ​ង​កុំ​ថា មកពី​គណបក្ស​ប្រជាជន គឺ​មកពី​អត្តចរិត​គណបក្ស​ហ្អែ​ង​វា​ចឹ​ង គេ​អត់អោន​ឲ្យ​មិនបាន កុំ​ថា​តែ​គណបក្ស​ប្រជាជន រដ្ឋាភិបាល​គណបក្ស​ណា​ក៏​គេ​មិនអាច​អត់អោន​ឲ្យ​បាន​ដែរ​។ ចឹង​សរុប​មក​គណបក្ស​ហ្នឹង​មិន​គួរ​មាន​វត្តមាន​នៅលើ​ទឹកដី​កម្ពុជា​ទេ​។ ពីព្រោះ​បើ​យើង​ចង់​ផ្លាស់ប្តូរ​រដ្ឋាភិបាល ដើម្បី​ឲ្យ​ល្អ ចុះបើ​យក​គណបក្ស​បែបនេះ​ហ្នឹង ទៅ​ម៉េច​រួច​។ វា​អត់​មានការ​លះបង់ វា​មានតែ​ការប្រមូលផ្តុំ ដើម្បី​ផល​ប្រ​យោ​ជ​ន៏​ផ្ទាល់ខ្លួន រួចហើយ​ធ្វើ​នយោបាយ បង្កើត​គោលនយោបាយ ដើម្បី​ទាក់​យក​សន្លឹកឆ្នោត​”​។

ដោយឡែក​បញ្ហា​ដែលមាន​អ្នកនយោបាយ​មួយចំនួន​លើកឡើង​ថា រដ្ឋាភិបាល​គួរ​ដោះលែង​អ្នកទោសនយោបាយ​នោះ លោក ខឹម វាសនា អះអាង​ថា អ្នក​ជាប់ទោស​នេះ មិនមែន​អ្នកទោសនយោបាយ​ទេ ។ លោក​បញ្ជាក់​យ៉ាងនេះ​ថា “​ដឹង​អ្នក​ទោស​នយោបាយ​អី​ទេ ពីព្រោះ​អ្នកទោសនយោបាយ ជា​អ្នកទោស​ដែល​មាន​ការយល់​ផ្សេង​ពី​អ្នកដឹកនាំ​ប្រទេស ហើយ​គាត់​បញ្ចេញមតិ​តាម​ការយល់​របស់​គាត់ អាហ្នឹង​បាន​ចាត់ទុក​អ្នកទោសនយោបាយ តែ​នេះ​វា​អត់​ផង​ហ្នឹង ឆ្កឹះឆ្កៀល ចាក់រុក បំប៉ោង បំ​ភ្លើ​ស ធ្វើ​មិច​បង្កើត​ព្រឹត្តិការ​ណ៍​ដើម្បី​ប្រ​យោ​ជ​ន៍​ផ្ទាល់ខ្លួន ដល់​គេ​ចាប់​ដាក់គុក ហៅ​អ្នក​ទោសនយោបាយ ​វា​អត់​ត្រូវ​បងប្អូន វា​អត់​ត្រូវ គ្មាន​អ្នក​ទោសនយោបាយ​អី​ទេ​”៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu