Ad Code

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ រួម​ជាមួយនឹង​ថ្នាំញៀន​មួយចំនួន



បាត់ដំបង ៖ មុខសញ្ញា​សង្ស័យ​ចំនួន​២​នាក់ ដែល​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន តាម​ប្រមាញ់​និង​ឈាន​ដល់​ការ​ចាប់ខ្លួន​ព្រមទាំង​ថ្នាំញៀន​មួយចំនួន​ថែមទៀត​ផង បន្ទាប់ពី​កម្លាំង​បាន​ធ្វើ​ការ​តាមដាន និង​ស្រាវជ្រាវ​អស់​មួយរយៈ​រួចមក។

​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កិច្ចប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ៥ និង ៤៥ នាទី​ល្ងាច ត្រង់​ចំណុច​ភូមិ​កូនភ្នំ​ខាងជើង ឃុំតា​ស្តារ ស្រុក​សំពៅ​លូក ខេត្តបាត់ដំបង ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់។



នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ​ដែរ កម្លាំង​បាន​ដកហូត​នូវ​វត្ថុ​តាង​មួយចំនួន​ដូចជា ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​១​កូន​ថង់ មាន​ទម្ងន់ ១,៨២ ក្រាម ទូរស័ព្ទ​ដៃ១​គ្រឿង កាំបិត​ចំនួន ៣ ដើម និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់ និង ​ប្រើប្រាស់​មួយចំនួន​ថែមទៀត ដោយ​ជនសង្ស័យ​មានឈ្មោះ កង ស៊ី​ណាន ហៅ​ទូច ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ត្រង់​ចំណុច​ខាងលើ និង​ឈ្មោះ ងឿ​ន សុភាព ហៅ​អៀ​ប ភេទ​ប្រុស អាយុ​២១​ឆ្នាំ ​រស់នៅ​ភូមិ​កោះ​តូច ឃុំ​សំពៅ​លូន ស្រុក​សំពៅ​លូន។

លោក វរសេនីយ៍ទោ សុខ និមល នាយរង​ការិយាល័យ ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ រួម​ជា​មួយ​និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត​ហើយ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu