Ad Code

ខាត់ សុ​ឃីម មាន​ដី​ផ្ទះ​រហូត​ជាង​១០​កន្លែង​ ប្រកាស​ដាក់​លក់​ និង​ជួល​ តែ​នាង​ថា​ពុំមែន​ជាការ​អួត​នោះទេ



ភ្នំពេញ ​៖​ តារា​ស្រី​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម ថ្មីៗ​នេះ ​មាន​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​បាន​ចាប់អារម្មណ៍​ងាក​មក​សរសេរ​ចុះផ្សាយ​ពី​រឿងរ៉ាវ​ជីវិត​ឯកជន​ក្រៅ​រង្វង់​សិល្បៈ​របស់​នាង​ទាក់ទង​ទៅនឹង​ភាព​ហ៊ឺហា​ជាមួយ​ការទម្លាយ​អំពី​ការ​មានបាន​របស់​តារា​ស្រី​រូបនេះ​បង្ក​ការចាប់អារម្មណ៍​ខ្លាំង​សម្រាប់​មហាជន។

សំណេរ​ ដែល​បាន​ត្រូវបាន​សារព័ត៌មាន​ចុះផ្សាយ​អំពី​ជីវិត​ឯកជន​របស់​តារា​ស្រី​អ្នក នាង ខាត់ សុ​ឃីម​ គឺ​ភាគច្រើន​ផ្តោត​​​សំខាន់​លើ​ទីតាំង​ដី​ និង​ផ្ទះ​របស់​តារា​ស្រី​រូបនេះ ​ដែល​កំពុងតែ​កើតមាន​នៅពេល​បច្ចុប្បន្ន​។ ​ក្នុងនោះ​ក៏មាន​ការ​បង្ហើប​ត្រួសៗ​ថា​ គិត​មកទល់​ពេល​សព្វថ្ងៃ​អ្នកនាង ខាត់ សុ​ឃីម មានលទ្ធភាព​គ្រប់គ្រង​ធ្វើជា​ម្ចាស់​កម្ម​សិទ្ធិ​ដី ​និង​ផ្ទះ​មាន​រហូតដល់​ទៅ​ជាង​១០​កន្លែង​ឯណោះ។

​ស្របពេល​គ្នា​នៃ​ការចេញផ្សាយ​នេះដែរ​សាមីខ្លួន​អ្នកនាង​ខាត់ សុ​ឃីម​ក៏បាន​ចេញមុខ​ហាក់​មាន​ចេតនា​ទទួលស្គាល់​ការពិត​ថា អ្វីដែល​នាង​កំពុង​មានបាន​ឬ​របស់​ដែលជា​កម្ម​សិទ្ធិ​ចេញពី​កម្លាំង​ញើស​ឈាម​ខ្លួន​គឺ​នាង​មិន​ខ្លាច​ក្នុងការ​បញ្ចេញ​នោះឡើយ​ ប៉ុន្តែ​វា​ក៏​ពុំមែន​ជាការ​អួតអាង​ដើម្បី​ឲ្យ​ទស្សនិកជន​មើល​មក​ខ្លួន​ថា​​អស្ចារ្យ​នោះដែរ។

អ្នកនាង ខាត់ សុ​ឃីម​បាន​បញ្ជាក់​ថា ​ខ្ញុំ​មិន​គិតថា​អួត​អី​ទេ​ ព្រោះ​មិនបាន​អ្វី​មកវិញ​ទេ ​ស្រប​ពេលនេះ​(​តម្លៃ​សិល្បៈ​ខ្មែរ​ធ្លាក់ចុះ​ដល់​បាតដី​ទៅ​ហើយ)។ សូម​អរគុណ​ដល់​មហាមិត្ត​ បើ​ចិត្តបាន​អាណិត​ខ្ញុំ​ជួយ​ជួល​ផ្ទះ​ និង​ជួយ​ទិញ​ដី​ខ្ញុំ​ដែល​ប្រកាស​ដាក់លក់​នឹង​ជួល​ផង។

​សូមបញ្ជាក់ថា​អ្នកនាង ខាត់ សុ​ឃីម គឺជា​តារា​ស្រី​ដែល​ត្រូវបាន​មហាជន​ផ្តល់​ងារ​ជាតា​រា​ពហុ​ជំនាញ​ដោយហេតុថា បច្ចុប្បន្ន​នាង​មិន​ត្រឹម​តែមាន​សមត្ថភាព​លើ​វិស័យ​សិល្បៈ​បែប​សម័យ​នោះទេ​គឺ​ថែមទាំង​មាន​ជំនាញ​ផ្នែក​ចម្រៀង​បុរាណ និង អាច​បញ្ចេញ​សមត្ថភាព​លើ​គ្រប់​ទម្រង់​នៃ​សិល្បៈ​របស់​ខ្មែរ​ទៀតផង​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu