Ad Code

ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ចិន អបអរសាទរ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ក្នុងឱកាស​ខួប​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន​



ភ្នំពេញ​ ៖ លោក វ៉ាង យ៉ាង ប្រធានសភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ផ្ញើលិខិត​មួយច្បាប់ ចុះ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ អបអរសាទរ​ចំពោះ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត រវាង​ព្រះរាជាណាចក្រ​កម្ពុជា​។​

លិខិត​លោក វ៉ាង យ៉ាង បាន​លើកឡើងថា “​តាងនាម​ឲ្យ​គណៈកម្មាធិការ​ជាតិ​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន និង​ក្នុងនាម​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​សម្តែង​ការ​អបអរសាទរ​យ៉ាង​កក់ក្តៅ និង​ប្រសិទ្ធពរ​បវរ​មហាប្រសើរ​ជូន​ចំពោះ សម្តេច និង​តាមរយៈ​សម្តេច ជូន​ចំពោះ​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រជាជន​កម្ពុជា ក្នុងឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ព្រះរាជាណាចក្រ​កម្ពុជា​។​

តាម​លោក វ៉ាង យ៉ាង ក្នុង​រយៈពេល​៦០​ឆ្នាំ កន្លងមក ចាប់តាំងពី​ការបង្កើត​ទំនាក់ទំនង​ការទូត​របស់​យើង ទំនាក់ទំនង​ចិន និង​កម្ពុជា មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។ គណៈកម្មាធិការ​ជាតិ​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន បានធ្វើការ​ផ្លាស់ប្តូ​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយនឹង​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កំពុង​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​ពង្រឹង និង​ជំរុញ​មិត្តភាព ចិន និង​កម្ពុជា។ គណៈកម្មាធិការ​ជាតិ​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន ចង់​ធ្វើការ​រួមគ្នា​ជាមួយ​កម្ពុជា ដើម្បី​រួមចំណែក​ជា​វិជ្ជមាន​ដល់​ការ​ពង្រឹង​សាមគ្គីភាព​ក្នុង​គ្រប់​មជ្ឈដ្ឋាន និង​លើកកម្ពស់ ការ​អភិវឌ្ឍ​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ចិន​-​កម្ពុជា​។​

ជាមួយគ្នា​នោះ លោក វ៉ាង យ៉ាង ប្រធានសភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​សូម​ឲ្យ​ទំនាក់ទំនង​ចិន និង​កម្ពុជា នៅ​ឋិតថេរ​គង់វង្ស​ជា​ដរាប និង​បាន​ជូនពរ​ឲ្យ​ប្រជាជាតិ និង​ប្រជាជន​កម្ពុជា បាន​ប្រកបដោយ​សន្តិភាព ការអភិវឌ្ឍ និង​វិបុលភាព​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu