Ad Code

រឿង សា​រ័ត្ន អាច​យកឈ្នះ Khun Krong Thap បាន​ឬ​អត់​?



រឿង សា​រ័ត្ន អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវ​អ្នករៀបចំ​កម្មវិធី​ប្រដាល់​នៅ​ប៉ុស្តិ៍​អាស៊ីអាគ្នេយ៍ ផ្គូផ្គង​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​Khun Krong Thap នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​២២​កក្កដា​២០១៨​នេះ នៅ​លើ​សង្វៀន​Boostrong Fighter On Fire របស់​SEATV។

រឿង សា​រ័ត្ន អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ជួប​ប្រកួត​ជាមួយ Khun Krong Thap ក្នុង​ប្រភេទ​ទម្ងន់ ៦៧ គីឡូក្រាម។ រឿង សា​រ័ត្ន ជា​ជើង​ខ្លាំង​មួយរូប ដែល​ការប្រកួត​របស់គេ​ទោះ​ឈ្នះក្តី ចាញ់ក្តី មាន​មាន​លក្ខ​ណះ​តឹងតែង​បំផុត ពោលគឺ​មិនមាន​នរណា​យកឈ្នះ​លើ​រូបគេ​ដោយ​ផុយ​ស្រួល​នោះឡើយ។

អ្នកណា​ក៏​គេ​ដឹងថា រឿង សា​រ័ត្ន​ជា​ជើង​ខ្លាំង​ដែរ ទោះបីជា​វាយ​ចាញ់ ក៏​មិនអាច​ចាញ់​ដោយ​ងាយៗ​បានដែរ ។ យ៉ាងណា ពេលនេះ សា​រ័ត្ន ត្រូវបាន​ជួប​ប្រកួត​ជាមួយ Khun Kron g Thap ដែលជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​ថៃ មិនដឹងថា​ឈ្នះ​ឬ​ចាញ់​នោះទេ ? ។ រឿង សា​រ័ត្ន មិន​ធ្លាប់​ដែល​ជួប​ជាមួយ Khun Krong Thap នេះ​ទេ​កន្លងមក​។​

រឿង សា​រ័ត្ន មានការ​រីកចំរើន​នៅក្នុង​ការប្រកួត​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ​។ ការឡើង​ប្រកួត​៥​ប្រកួត​ចុងក្រោយ​នេះ គេ​មិនទាន់​ចាញ់​នៅឡើយ​ទេ​គឺ​ឈ្នះ​៤​ស្មើ​១​ប្រកួត ។​ការប្រកួត​លើកចុងក្រោយ​នេះ សា​រ័ត្ន​វាយ​ស្មើ​ជាមួយ​Phich Cha កាលពី​ថ្ងៃទី​១៤​កក្កដា កន្លងមកនេះ ។ អ្នក​ប្រដាល់​រូបនេះ វាយ​រាង​មើលងាយ​គូប្រកួត​បន្តិច នៅពេលដែល​មើលឃើញ​គូប្រកួត​រាង​អន់​ជាង​ខ្លួន​នោះ ។

សា​រ័ត្ន ជា​អ្នក​ប្រដាល់​ម្នាក់ ដែល​ប្រកួត​និង​ផ្តួល​គូប្រកួត​ដោយសារ​ទិច​និ​ច​កណ្តាប់ដៃ កែង និង ជង្គង់ ។​យ៉ាងណា ប៉ះ​ជាមួយ​Khun Krong Thap លើក​នេះ ក៏​រាង​យ៉ាប់​ដែរ ។​
Khun Krong Thap គេ​ក៏​ជា​ជើង​ខ្លាំង​មួយរូប​ដែរ ។​គេ​មាន​ប្រវត្តិ​ប្រកួត​៨៥​លើក ដោយ​វាយ​ឈ្នះ​៦៧​លើក ចាញ់​១៨​លើក មិនដែល​ស្មើ ខ​ណះ​ដែល​សា​រ័ត្ន មាន​ប្រវត្តិ​ប្រកួត​៧៧​លើក ឈ្នះ​៥៨​លើក ចាញ់​១៥​លើក និង​ស្មើ​០៣​លើក ។ ចាំមើល រឿង សា​រ័ត្ន និង Khun Krong Thap តើន​រណា​ជា​អ្នកឈ្នះ​នោះ។

ចំណែក ចៅ ផល​ឌឿ អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង នឹង​ជួប​ទូទាត់​បញ្ជី​ជាមួយ ន​ន់ ជំនិត អ្នក​ប្រដាល់​ក្លិប​ស្វាយ​រលំ​ឫទ្ធិ​ជ័យ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៧០​គីឡូក្រាម។

អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ធ្លាប់​ជួបគ្នា​៨​លើក​ហើយ តាំងពី​ក្នុង​ឆ្នាំ​២០១៣-២០១៨ នេះ ដែល​ក្នុងការ​ជួបគ្នា​៨​លើក​នោះ ពួកគេ​វាយ​ឈ្នះ​គ្នា​ដោយ​ពិន្ទុ​ទៅវិញទៅមក ក្នុងនោះ​ផល​ឌឿ​ចា​ញ់ន​ន់ ជំនិត​៦​លើក និង​ឈ្នះ​២​លើក​ប៉ុណ្ណោះ ។ ការជួបគ្នា​លើកចុងក្រោយ​(០១​មេសា​២០១៨)​ន​ន់ ជំនិត​ឈ្នះ​ចៅ ផល​ឌឿ​ដោយ​ពិន្ទុ ។​ដូច្នេះ ការជួបគ្នា​លើក​នេះ គឺជា​ការជួប​សងសឹក​របស់​ចៅ ផល​ឌឿ ។​ពួកគេ​ទាំងពីរ ជា​អ្នក​ប្រដាល់​ជើងចាស់​ដូចគ្នា។

ន​ន់ ជំនិត ទោះបីជា​គេ​មិនសូវ​ជាប់លាប់​ក្តី ក៏​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយចំនួន ពិបាក​នឹង​ផ្តួល​គេ​ដែរ ។ កណ្តាប់ដៃ និង​ស្នៀត​ទាត់ ជង្គង់​របស់​ជំនិត នៅតែ​ល្អ​និង​ខ្លាំង​ដដែល គ្រាន់តែ​គេ​ឆាប់​អស់​ស៊ុ​ហ្វ​ប៉ុណ្ណោះ។ អ្នក​ដែល​ចង់​ផ្តួល​រូបគេ​អោយ​ដួល​នោះ គឺជា​ការលំបាក​ជាទីបំផុត ព្រោះ​ជំនិត​មាន​ស្នៀត​ប្រដាល់​ល្អ ហើយ​វៃឆ្លាត​ក្នុងការ​ប្រកួត​ថែមទៀត។ អ្នកណា​ក៏​រាង​ញញើត​រូបគេ​ដែរ តែ​ជំនិត​ក៏មាន​ចំណុចខ្សោយ​មួយ​នៅត្រង់​ឆាប់​អស់​ស៊ុ​ហ្វ​ដែរ ដោយសារ​គេ​រាង​ចាស់​បន្តិច​ទៅហើយ។ ប្រកួត​ចុងក្រោយ ជំនិត​វាយ​ឈ្នះ​អ្នក​ប្រដាល់​អាល់​បា​នី Genci ក្នុង​ទឹក​ទី​៥ កាលពី​ថ្ងៃទី​២៤​មិថុនា​២០១៨។


ចំណែក ចៅ ផល​ឌឿ ថ្វីត្បិតតែ​វាយ​ខ្លាំង​ក៏ដោយ ក៏​ការ​វាយ​របស់គេ​អត់​មាន​ផ្លែ​ល្អ​នោះឡើយ ។ គេ​ប្រកួត​អាង​លើ​កម្លាំងបាយ ច្រើនជាង​ការ​វាយ​តាម​លក្ខ​ណះ​បច្ចេកទេស ។​ផល​ឌឿ ភាគច្រើន​វាយ​សំរុក​ទៅលើ​គូប្រកួត​មិន​ដក​ដៃ​ទេ ប៉ុន្តែ​លើក​នេះ​ជួ​បន​ន់ ជំនិត មិនដឹងថា​អាច​សងសឹក​បានសំរេច​ឬ​អត់​នោះទេ ។

ជួ​បន​ន់ ជំនិត​នេះ បើ​ផល ឌឿ វាយ​បុក​ខ្លាំង​តាម​កម្លាំងបាយ អាច​នឹង​សន្លប់​ឆាប់​ប្រសិនបើ​ចូល​កណ្តាប់ដៃ​ឬ​ជង្គង់​របស់​ន​ន់ ជំនិត​នោះ ។ ផល​ឌឿ ប្រកួត​ចុងក្រោយ​វាយ​ឈ្នះ​ហេង វិឆ័យ អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា​ដោយ​ពិន្ទុ ។ ចាំមើល ជួបគ្នា​លើក​នេះ តើន​ន់ ជំនិត ឬ​ចៅ​ផល​ឌឿ ដែលជា​អ្នកឈ្នះ​នោះ ?។​

ចំពោះ រ៉ែ​ម រាជ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ចិត្ត​ស៊ូ ងួន គា ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​។​ជា​លើក​ទី​១​ហើយ ដែល​ជួប​ប្រកួត​គ្នា​នេះ​។ អ្នក​ប្រដាល់​រ៉ែ​ម រាជ នេះ គេ​មាន​ថ្វីដៃ​ល្អ និង​ខ្លាំង ហើយ​ធ្លាប់​វាយ​ឈ្នះ​អ្នក​ប្រដាល់​រួម​ជាតិ​ច្រើ​នាក់​មកហើយ នាពេល​កន្លងមក។​

ងួន គា គេ​ជា​អ្នក​ប្រដាល់​រាង​ជ្រេ​បន្តិច​ហើយ តែ​គេ​មានចិត្ត​ស៊ូ ចំពោះ​ការប្រកួត និង​មាន​កម្រិត​សមត្ថភាព​បច្ចេកទេស​ល្អ ហើយ​បើ​ធៀប​ជាមួយ​រ៉ែ​ម រាជ គឺ​ចាញ់​តែ​កម្លាំង​កាយសម្បទា​ប៉ុណ្ណោះ ។ ប៉ុន្តែ​យ៉ាងណា រវាង​ងួន គា និង រ៉ែ​ម រាជ ជួប​ប្រកួត​គ្នា​លើក​នេះ មិនអាច​ទស្សន៍ទាយ​មុន​បាន​ថា នរណា​ឈ្នះ នរណា​ចាញ់​នោះឡើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu