Ad Code

ជនសង្ស័យ​៩​នាក់​ មាន​ទាំង​ពីរ​ជនជាតិ​វៀតណាម ថៃ នាំគ្នា​លួច​ជក់​និង​លក់​គ្រឿងញៀន​យ៉ាងសកម្ម​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ



បន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​ក្រោយ​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​ជនសង្ស័យ​១​ក្រុម​កំពុង​នាំគ្នា​លួច​ជក់​និង​លក់​គ្រឿងញៀន​យ៉ាងសកម្ម​មាន​តាំង​ពី​ជនជាតិ​វៀតណាម ថៃ ទៀត​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ភ្លាមៗ​នៅ​នឹង​កន្លែង​តែម្តង​បាន​នៅ​វេលា​ម៉ោង ១​រសៀល ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​បន្ទប់​ជួល​លេខ ២២៩ ក្នុង​កាស៊ីណូ​ក្រោ​ន​រី​សត ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំង​អាវុធហត្ថា​ដកហូត​វត្ថុ​តាង​រួមមាន​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន ទឹកកក ចំនួន ២៣​ថង់ ស្មើ ១១.៦៣​ក្រាម គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ចំនួន ៩​គ្រាប់ គ្រឿងញៀន​អ៊ិ​ច​ស្តា​ស៊ី ចំនួន ២​គ្រាប់ ទូរស័ព្ទ​ដៃ​ចំនួន ១៦​គ្រឿង នាឡិកាដៃ ចំនួន ៥​គ្រឿង អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ចំនួន ២​សន្លឹក កាបូប​លុយ ចំនួន ៣​ខ្សែក​លោហធាតុ​ពណ៌​លឿង ចំនួន ២​ខ្សែ ចិញ្ចៀន​លោហធាតុ​ពណ៌​លឿង ចំនួន ២​វង់ ក្រវិល ពណ៌​ប្រាក់ ចំនួន ១​គូ ក្រវិល​ឆា​ណែ​ល​ពណ៌​លឿង ដាំ​ត្បូង ចំនួន ១​គូ បង្កាន់ដៃ​បញ្ចាំ ចំនួន ១​សន្លឹក បង្កាន់ដៃ​បង់អាករ​ជនអន្តោប្រវេសន៍ ចំនួន ៤​សន្លឹក បង្កាន់ដៃ​ទទួល​ពាក្យសុំ​ចុះឈ្មោះ​ជនអន្តោប្រវេសន៍ ចំនួន ២​សន្លឹក បារី​អេ​ឡិច​ត្រូ​និ​ច ចំនួន ២​គ្រឿង ប័ណ្ណ​ផ្ញើ​ឥ​វ៉ាន់ ចំនួន ១​សន្លឹក។



ក្រោយពី​ឃាត់ខ្លួន​ហើយ​ជនសង្ស័យ​ទាំង​៩​នាក់​ និង​ វត្ថុតាង​បាន​បញ្ជូន​មក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី។

លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ដោយ​បាន​ការអនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​៩​នាក់​មាន​១​ឈ្មោះ ង្វៀង ឌិន​ញឹក​ ភេទប្រុស អាយុ៤៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ រកស៊ី​ចងការ​ប្រាក់ ស្នាក់នៅ​បន្ទប់​ជួល​លេខ ២២៩ ក្នុង​កាស៊ីណូ​ក្រោ​ន​រី​សត ២​ឈ្មោះ ផាន់ ស៊ីណា ភេទ ស្រី អាយុ ៣០ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល ៣​ឈ្មោះ សយ សុខ​ឃឿន ភេទស្រី អាយុ ៤២​ឆ្នាំ មុខរបរ ស៊ីឈ្នួល​បោក​អ៊ុត ៤​ឈ្មោះ អុល រ៉ូ​ម៉ា​កូ​ឡាប ភេទ ស្រី អាយុ ៣០​ឆ្នាំ ជនជាតិ​ថៃ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ប្រទេស​ថៃ ៥​ឈ្មោះ ស៊ឹម ពៅ ភេទ ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ កម្មករ ៦​ឈ្មោះ ឈួន សុក្រ​ជាតិ ភេទ ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ លក់​ទូរស័ព្ទ ៧​ឈ្មោះ ជា សុខា ភេទ ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ៨​ឈ្មោះ ផូ សុ​ភ័​ក្រ ភេទ ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ លក់​កាបូប ៩​ឈ្មោះ អាយ ចិ​ន្ត្រា ភេទ ប្រុស អាយុ ៤១​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ខ្មែរ​ទាំង​៧​នាក់​ស្នាក់នៅ​ភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។



លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ ផ្អែកលើ​ចម្លើយ​សារភាព​របស់​ជនស​ង្ស័​យ យោង​តាម​របាយការណ៍​របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត យោង​លើ​ការ​ធ្វើ​តេស្ត​លើ​សារធាតុ​ញៀន និង​ទឹកនោម ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពី​បទ​រក្សាទុក​ញៀន​ដោយ​ខុសច្បាប់ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu