Ad Code

នគរបាល​វិលមុខ​ពេល​ចាប់​បញ្ជូន​ជនជាប់ចោទ​តាម​ដីកា​ តែ​តុលា​ការ​រក​សំណុំរឿង​អត់​ឃើញ



ភ្នំ​ពេ​ញ ៖ យោង​តាម​ប្រភព​ព័ត៌មាន​ ពី​មន្ត្រី​នគរបាល​ខណ្ឌ​ច្បារអំពៅ​បាន​និយាយប្រាប់​កម្ពុជា​ថ្មី​នៅ​ព្រឹក​ថ្ងៃទី​១៩​ ខែកក្កដា​នេះ​ថា ​នគរបាល​កំពុង​វិល​មុខ​និយាយ​មិន​ចេញ​ហើយក៏​មិនដែល​ជួបប្រទះ​ព្រោះតែ​នគរបាល​អនុវត្ត​ន៍​តា​ម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​មុខសញ្ញា​ម្នាក់​ ប៉ុន្តែ​ពេល​ដែល​សមត្ថកិច្ច​ចាប់បាន​រួច​បញ្ជូន​ទៅ​តុលាការ​តែ​ពេល​ទៅ​ដល់​តុលាការ​បែ​ជា​បាត់​សំណុំរឿង​។

មន្ត្រី​នគរបាល​បាន​រៀបរាប់​ថា ​កាលពី​ថ្ងៃទី​១៥​ខែកក្កដា​នេះ​នគរបាល​ខណ្ឌ​ច្បារអំពៅ​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ឈ្មោះ ម៉ាត់ ឡេះ អាយុ​៣២​ឆ្នាំ​ ជា​ខ្មែរឥស្លាម​មាន​ទីលំនៅ​ភូមិ​ព្រែ​កតា​ពៅ​ សង្កាត់ព្រែកប្រា​ ខណ្ឌ​ច្បារអំពៅ​ ដោយ​នគរបាល​អនុវត្តិ​ន៍​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ចេញ​ដោយ​លោក​ចាន់ ម៉ា​ឌី​ណា ចៅក្រម​ស៊ើប​សាលាដំបូង​រាជធានី​ភ្នំពេញ​លេខ​៦០​ត ព្រ ចុះ​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០១០​ពាក់​ព័ន្ធ​ករណី​បង្ក​របួស​ស្នាម​ជា​បទល្មើស​ព្រហ្មទណ្ឌ ​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​៤១​នៃ​ច្បាប់ព្រហ្មទណ្ឌ​អន្តរកាល​។



តាម​ប្រវត្តិ​រឿង​គឺ​ជនសង្ស័យ​បាន​ប្រព្រឹត្តិ​ធ្វើឡើង​នៅ​ថ្ងៃទី​៩ ​ខែមេសា​ ឆ្នាំ​២០០៩ ​នៅ​ក្រោយ​វត្ត​ព្រែកប្រា​ស្ថិតនៅ​ភូមិ​អូរ​អណ្តូង​១​ សង្កាត់​ព្រែកប្រា ​ខណ្ឌ​ច្បារអំពៅ​ ហើយ​ពេល​បង្កហេតុ​រួច​ជនសង្ស័យ​ខាងលើ​បាន​គេច​ខ្លួន​រហូតដល់​ថ្ងៃទី​១៥ ​ខែកក្កដា ​ឆ្នាំ​២០១៨ ​ទើប​ចាប់បាន​ដែល​គិត​ទៅ​អស់​ពេល​១០​ឆ្នាំ​មក​ហើយ។

មន្ត្រី​នគរបាល​ដែល​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​បាន​និយាយ​ទៀត​ថា ​ចាប់តាំងពី​ថ្ងៃទី​១៥​រហូតមកដល់​ថ្ងៃទី​១៩​នេះ​ គឺ​នគរបាល​បាន​ត្រឹម​ដឹក​ជនសង្ស័យ​ពី​អធិការដ្ឋាន​ខណ្ឌ​ទៅ​តុលាការ​ទៅមក​ដោយ​ពុំ​ទាន់​ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បាប់​នៅឡើយ​ទេ​ ព្រោះ​មន្ត្រី​តុលា​ការ​រក​សំណុំរឿង​បទល្មើស​មិនទាន់​ឃើញ​ហើយ​មិន​ដឹង​ថា ​សំណុំរឿង​នឹង​ទៅដល់​ណា​ទេ ​ព្រោះ​អស់​ពេល​១០​ឆ្នាំ​មកហើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu