Ad Code

លើក​ពេល​នៃ​ការប្រកួត​២​គូ​ក្នុង​លី​គ​កំពូល​កម្ពុជា ដោយហេតុ​ផល​ថា​បឹងកេត និង​ណាហ្គា​វើល មាន​បេសកកម្ម​ចាំបាច់​រៀងខ្លួន



យោង​តាម​សេចក្តី​ជូនដំណឹង​របស់​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា (CNCC) បានសម្រេច​លើក​ការប្រកួត​២​គូ​ក្នុង​ពានរ​រង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ដោយហេតុថា​ក្រុម​បឹងកេត និង​ក្រុម​ណាហ្គា​វើ​ល ដែលជា​សមាជិក​ពានរ​ង្វាន់​នេះ​មាន​បេសកកម្ម​សំខាន់ៗ​ដូចគ្នា​ដែល​ត្រូវបំពេញ​ជា​ចាំបាច់​។



គូប្រកួត​ដែល​ត្រូវ​លើក​ពេល​ប្រកួត​នោះ​ គឺ​នៅក្នុង​សប្ដាហ៍​ទី​១៥ ដោយ​ក្រុម​ណាហ្គា​វើ​ល ជួប​ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​ថ្ងៃទី​២១ ខែកក្កដា និង​សប្ដាហ៍​ទី​១៨ ក្រុម​បឹងកេត ត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ​ក្រសួងការពារជាតិ នៅ​ថ្ងៃទី​០៥ ខែសីហា សុទ្ធតែ​ត្រូវ​បាន​លើក​មក​ប្រកួត​នៅ​ថ្ងៃទី​២៧ ខែកក្កដា ខាងមុខ​ដូចគ្នា ហើយ​ធ្វើ​នៅ​លើ​ទីលាន​តែមួយគត់ គឺ​កីឡដ្ឋាន​ស្ដា​ត​ចាស់​។



ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ថា ​ចំពោះ​ការ​លើក​ការប្រកួត​របស់​ក្រុម​ណាហ្គា​វើ​ល ជាមួយ​ភ្នំពេញ​ក្រោ​ន ត្រូវ​លើក​ពេល​ដោយសារ​ក្រុម​ណាហ្គា​វើ​ល ជាប់​កម្មវិធី​ជាមួយ​ក្រុមយុវជន​ខេត្តកំពង់ស្ពឺ ក្រោម​អធិបតីភាព​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ធ្វើឡើង​នៅ​ខេត្តកំពង់ស្ពឺ​។ ក្រុម​ណាហ្គា​វើ​ល ធ្លាប់​បាន​រៀប​ចំ​បាន​ដាក់​គោលដៅ​បើក​វគ្គ​សិក្សា​គ្រូបង្វឹក​បាល់ទាត់​កម្រិត​មូលដ្ឋាន FFC D-License ដល់​គ្រូ​កីឡា​ប្រមាណ​១២០​នាក់​មកពី​៩៤​វិទ្យាល័យ​ខេត្តកំពង់ស្ពឺ​ចាប់ពី​ថ្ងៃទី​០២ ដល់​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៨ ផងដែរ​។

v

ដោយឡែក​ក្រុម​បឹងកេត ប៉ះ​ក្រសួងការពារជាតិ វិញ​ត្រូវ​លើក​ពេល​ដូចគ្នា​ព្រោះថា​ក្រុម​បឹងកេត ត្រូវ​ប្រកួត​មិត្តភាព​អន្ដរជាតិ​ជាមួយ​ក្រុម​ជម្រើស​លី​គជ​ប៉ុន (Japan Football League) នៅ​ដើមខែ​សីហា​ខាងមុខនេះ​។ ប៉ុន្ដែ​ចំពោះ​កាលបរិច្ឆេទ​ជាក់លាក់​នៅ​ថ្ងៃ​ណា នៅ​មិនទាន់​ប្រកាស​នោះ​ទេ តែបើ​យោង​តាម​ការលើក​ពេល​ប្រកួត​ខាងលើ សបញ្ជាក់​ឲ្យ​ឃើញថា ជំនួប​មិត្តភាព​អន្ដរជាតិ​រវាង​ក្រុម​តំណាង​កម្ពុជា​-​ជប៉ុន នេះ នឹងធ្វើ​ឡើង​នា​អំឡុង​ដើម​សីហា​ខាងមុខ៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu