Ad Code

យុវជន​ម្នាក់​សុំ​លុយ​ម្តាយ​២០០​ដុល្លារ​មិន​បាន រ​ត់ទៅ​ចង.ក​សម្លាប់​ខ្លួន



​ភ្នំ​ពេ​ញ ៖ យុវជន​ម្នាក់​បានសម្រេច​ចិត្ត​ចង.ក​សម្លាប់​ខ្លួន​ក្នុងផ្ទះ ​បន្ទាប់ពី​សុំ​លុយ​ម្តាយ​ចំនួន​២០០​ដុល្លារ​មិនបាន​។

ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅវេលា​ម៉ោង​១៥​និង​២០​នាទី​រសៀល​ ថ្ងៃទី​១៩​ ខែកក្កដា​នៅក្នុង​ផ្ទះ​ជនរងគ្រោះ​ផ្ទាល់​ជាប់​ខ្លោងទ្វារ​បុរី​ហាយ​តិច​២​ ក្រោយ​វត្ត​កំសាន្ត​ស្ថិត​ក្នុង​សង្កាត់​និរោធ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

យោងតាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​សមត្ថកិច្ច​ដឹងថា ​ជនរងគ្រោះ​ដែល​បាន​ធ្វើ​អត្តឃាត​ចង.ក​សម្លាប់​ខ្លួន ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ វង្ស គង្គា អាយុ​២៨​ឆ្នាំ​ គ្មាន​មុខរបរ​ពិតប្រាកដ​។



សាក្សី​បាន​បញ្ជាក់​ថា ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​សុំ​លុយ​ម្តាយ​បង្កើត​ចំនួន​២០០​ដុល្លារ​ ដើម្បី​យក​ទៅ​លោះ​ម៉ូតូ​ តែ​ម្តាយ​មិន​ឲ្យ​ ហើយ​ថែមទាំង​បងស្រី​ស្តីបន្ទោស​បន្ថែម​ ធ្វើ​ឲ្យ​ជនរងគ្រោះ​រត់​ចូល​ទៅ​ក្នុង​បន្ទប់ដេក​រួច​យក​ខ្សែកាប​ទូរទស្សន៍​ភ្ជាប់​ជាមួយ​ដែក​មេដំបូល​ ចង.ក ស្លាប់​បាត់ទៅ​។



ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា ​កន្លងមក​ជនរងគ្រោះ​បាន​គំរាម​ចង.ក​សម្លាប់ខ្លួន​ជា​ញឹកញាប់​ ពេល​ដែល​ម្តាយ​មិន​ឲ្យ​លុយ​ ហើយ​នៅ​ថ្ងៃកើតហេតុ​បងស្រី​ស្តី​បន្ទោស​បន្ថែម​ទៀត​នោះ ទើប​ជនរងគ្រោះ​ដាច់ចិត្ត​ចង.ក​សម្លាប់​ខ្លួន​បានសម្រេច​តែម្តង​។ ​

តាម​ប្រភព​ពី​លោក​វរសេនីយ៍ត្រី ព្រហ្ម សុផល មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹង​ថា​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បា​ន​សរសេរ​សំបុត្រ​សុំទោស​អ្នក​ម្តាយ​ពី​ទោសកំហុស​ដែល​ធ្លាប់ធ្វើ​ទៅលើ​ម្តាយ​រួច​បញ្ជាក់​ថា​ អ្នក​ម្តាយ​របស់ខ្លួន​មានចិត្ត​ល្អ​កម្រ​រក​បាន តែ​(​កូន​សូម​លា​អ្នក​ម្តាយ​ជាទី​ស្រឡាញ់​)​ ចាប់ពី​ថ្ងៃនេះ​តទៅ​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu