Ad Code

សហគមន៍​ខ្មែរឥស្លាម ឃុំ​ឫស្សី​ក្រោក មិន​ប្តូរ​យក​សង្គ្រាម​ជំនួស​សុខសន្តិភាព ឡើយ



​បន្ទាយមានជ័យ ៖ លោក សែម សុខា តំណាង របស់​លោក​អូស្មាន ហាស្សាន់ បាន​បន្ដ​ដឹកនាំ គណៈ​ចលនា​សាសនិក​ឥស្លាម ចុះ​យុទ្ធនាការ ឃោសនា​រក​សំឡេងឆ្នោត ជូន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មូលដ្ឋាន ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បាន​ប្រកាស​ថា ពួកគាត់​នឹង​មិន​ផ្លាស់ប្តូរ​យក​សង្គ្រាម ជំនួស​ឲ្យ​សុខ​សន្តិភាព​របស់​កម្ពុ​ជា ដែល​មាន​សព្វថ្ងៃ​នេះឡើយ។

ពួកគាត់​ប្តេជ្ញា​ចិ​ត្ដ​បន្ត​ថា ការ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រក្សា​ឲ្យ​បាន​នូវ សុខសន្តិភាព ស្ថិរភាព ដោយ​សុខដុមរមនា តាមរយៈ​ការផ្ដល់​សន្លឹកឆ្នោត ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន ដើម្បី​បន្ត​ការ​អភិវឌ្ឍ របស់​ប្រទេស​បន្តទៀត។

​ការ​អះអាង និង​ប្រកាស​ជំហរ​របស់ ថ្នាក់ដឹកនាំ សកម្មជន និង ប្រជាពលរដ្ឋ​នៅ​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយ មានជ័យ បាន​ធ្វើ​ឡើង ក្នុង​ឱកាស​ដែល លោក សែម សុខា សមាជិក​អចិន្ត្រៃយ៍ គណៈ​ចលនា​សាសនិក​ឥស្លាម របស់​គណ បក្ស​ប្រជាជន​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក អូស្មាន ហាស្សាន់ ប្រធាន​គណៈ​ចលនា​សាសនិក​ឥស្លាម ដែល​បាន​អញ្ជើញ​សំណេះសំណាល និង ឃោសនា​រក​សំឡេងឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​រសៀល​ថ្ងៃ​ចន្ឌ័ ៤​កើត ខែ​ទុតិយាសាឍ ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី​១៦ កក្កដា ឆ្នាំ​២០១៨​។



លោក សែម សុខា បាន​បញ្ជាក់​ថា ដើម្បី​យើង​បាន​បន្ត​រួមរស់​ក្រោម​ម្លប់​សន្តិភាព ការអភិវឌ្ឍ គ្រប់​វិស័យ និង​ទទួល​បាន​នូវ​ការ​ផ្តល់​សិទ្ធិ​សេរីភាព​ក្នុងការ​ប្រតិបត្តិ​តាម​ប្រពៃ​ណី​សាសនា សូម​បង ប្អូន​បន្ត​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​បាន​បន្ដ​ថា សេរីភាព​ដែល យើង​ទទួល​បាន​ជាង ៣០​ឆ្នាំ​មកនេះ គឺ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា តែ​មួយ​គត់ ដែល​បាន​អភិវឌ្ឍ​ប្រទេសជាតិ​ពី​បាទ​ដៃទទេ ដោយ​ចាប់​ផ្តើម​កសាង ស្តារ និង​ជំរុញ​ការ​អភិវឌ្ឍ​ឲ្យ​មាន​ការ​រីក​ចម្រើន មាន​អ្វីៗ​គ្រប់បែប​យ៉ាងដូច​សព្វ​ថ្ងៃនេះ ដោយ​មិន​សន្យា​ខ្យល់ ដូច​អ្នកនយោបាយ​ប្រថុយ​ប្រ​ឋាន​មួយចំនួន​នោះឡើយ។ គណបក្ស​ប្រជាជន​មាន គោលការណ៍ និង​យុទ្ធសាស្ត្រ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​កិត្តិ​បណ្ឌិត របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ជាច្រើន​អាណត្តិ ជាពិសេស​ក្នុង​អាណត្តិ​ទី​៥​នេះ បាន​ជំរុញ ប្រទេសជាតិ​ឲ្យ​មាន​ការអភិវឌ្ឍ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន​,​ថ្នល់​, ផ្សារ ,​សាលារៀន ,​មន្ទីរពេទ្យ​,​វត្ត​អារាម គឺ​ទទួល​បាន​សមិទ្ធផល​ជាច្រើន​កើត ឡើង ជា​ហូរហែ​ជាក់ស្តែង​ផ្ដល់​ការ​អភិវឌ្ឍ លើ​គ្រប់​វិស័យ​មកដល់ពេលនេះ ។ នៅក្នុង​ឱកាស​នោះ​ដែរ លោក​ក៏​បាន​ធ្វើការ​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ​អាទិភាព សម្រាប់​រយៈពេល​៥​ឆ្នាំ​បន្ត ដែល​បាន​ថ្លែងការណ៍​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ថ្ងៃ​ដំបូង នៃ​ការបើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជាតិ ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​០៦៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu