ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរសារខ្លីមួយ នៅក្នុងផេកហ្វេសប៊ុក របស់សម្តេច ដោយបានសម្តែងការអរគុណដល់បងប្អូន កូនក្មួយ ជនរួមជាតិដែលបានទៅបោះឆ្នោតនៅថ្ងៃនេះដ៏ច្រើនលើសលុប! ។
សម្តេចតេជោ មានប្រសាសន៍ថា បងប្អូនពិតជាបានជ្រើសរើសផ្លូវប្រជាធិបតេយ្យ និងបានប្រើប្រាស់សិទ្ធិរបស់បងប្អូនដូចមានចែងក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស។
តាមរបាយការណ៍ពី គ.ជ.ប គិតមកត្រឹមម៉ោង ៣:០០ រសៀលនេះ ដែលជាម៉ោងបិទការិយាល័យបោះឆ្នោត និងចាប់ផ្តើមរាប់សន្លឹកឆ្នោត គឺមានប្រជាពលរដ្ឋខ្មែរជាង ៨០.៤៩ ភាគរយ ស្មើនឹងប្រមាណ ៦,៧៤៤,៨៩៣ នាក់ បានចូលរួមបោះឆ្នោតនៅថ្ងៃនេះ។
ខ្ញុំសូមអររគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយដែលបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបានគូសសន្លឹកឆ្នោតនៃគណបក្សនយោបាយដែលខ្លួនពេញចិត្ត។
សូមបងប្អូនតាមដានការប្រកាសលទ្ធផលនៃការបោះឆ្នោតតាមវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments