Ad Code

ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ​ ពិនិត្យឃើញថា ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​មួយ​ល្អប្រសើរ



ភ្នំពេញ​ ៖​ ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយនា​ល្ងាច​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ តំណាង​ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ​មកពី​បណ្តា​ប្រទេស​ជាច្រើន​បាន​អះអាង​ថា ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​មួយ​ល្អប្រសើរ គ្មាន​អំពើហិង្សា គ្មាន​ការភ័យខ្លាច ហើយ​នេះ​ជា​ដំណើរ​មួយ​កាន់តែ​ល្អប្រសើរ​នៃ​លទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជា ដោយសារតែ​ប្រទេស​នេះ​ធ្លាប់​ទទួលរង​នូវ​ការ​ខ្ទេចខ្ទាំ ដោយ​សង្គ្រាម​រ៉ាំរ៉ៃ។

​ឆ្លើយតប​សំណួរ​អ្នកសារព័ត៌មាន តំណាង​ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ​បាន​អះអាងថា ពួកគាត់​មកសង្កេត​ការណ៍​នេះ មិន​វាយ​តម្លៃ​ពី​នយោបាយ​ទេ គឺ​មក​មើល​ការបោះឆ្នោត ហើយ​ការវាយតម្លៃ ក៏​គ្មាន​អ្នកណា​មក​ប្រាប់​ឲ្យ​ឲ្យ​គាំទ្រ ឬ​បដិសេធ​ទេ ហើយ​តំណាង​គណបក្សប្រឆាំង​មក​អង់គ្លេស​អះអាង​ថា ពួកគាត់​មក​ពិនិត្យ​ការបោះឆ្នោត​នេះ ចាយ​លុយ​ខ្លួនឯង គ្មាន​អ្នកណា​ចេញ​ជំនួស​ទេ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu