Ad Code

ក្រសួង​អប់រំ​ផ្សព្វផ្សាយ និង​ដាក់​ឱ្យ​អនុវត្ត​គោលនយោបាយ និង​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​គោលនយោបាយ ស្តីពី​កិច្ច​គាំពារ​កុមារ​នៅ​សាលារៀន



ភ្នំពេញ ​៖ ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយមាន​កិច្ចសហការ​ពី​អង្គការ​សង្គម​ស៊ីវិល បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ និង​ដាក់​ឱ្យ​អនុវត្ត​គោលនយោបាយ និង​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​គោលនយោបាយ ស្តីពី​កិច្ច​គាំពារ​កុមារ​នៅ​សាលារៀន នា​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា​នេះ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ រាជធានី​ភ្នំពេញ។

សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ​បាន ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​លោក បណ្ឌិតសភា​ចា​រ្យ ណាត ប៊ុន​រឿន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​គោលបំណង​ពិភាក្សា​ពី​គោលនយោបាយ ស្តីពី​កិច្ចការពារ​កុមារ​នៅ​សាលារៀន ក៏ដូចជា​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​គោលនយោបាយ ស្តីពី​កិច្ចការពារ​កុមារ នៅ​សាលារៀន ក្នុង​គោលបំណង​ធានា យ៉ាងណា​ឱ្យ​កុមារ​គ្រប់រូប​ទទួលបាន​សេវា​អប់រំ ទទួលបាន​ការថែទាំ និង​ការគាំទ្រ​ពី​គ្រប់​អ្នកពាក់ព័ន្ធ​ទាំងអស់​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu