Ad Code

ថ្នាំញៀន​ចំនួន​៤៥​កញ្ចប់​ នគរបាល​ស្រុក​ស្អាង​ចាប់យក​ពី​ជនសង្ស័យ​ម្នាក់



កណ្តាល ​៖ ​ថ្នាំញៀន​ចំនួន​៤៥​កញ្ចប់​ និង ​ជនសង្ស័យ​ម្នាក់​បាន​ត្រូវ​នគរបាល​ស្រុក​ស្អាង​ បង្ក្រាប​ នៅ​ថ្ងៃ ច័ន្ទ ០៤​កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរិទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ១០​និង​៣០​នាទី។

ចំណុច ភូមិ ទួល​ក្រសាំង ឃុំ រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល។ លោក​វរសេនីយ៍ឯក ​សេង សុជាតិ ​អធិការ​នគរបាល​ស្រុក​ស្អាង​ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ ឃាត់ខ្លួន​ឈ្មោះ សោម វិ​ន​ដា ភេទប្រុស អាយុ៣១​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់​ម៉ូតូឌុប បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ ថ្មី សង្កាត់តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល។​ ពេល​ឃាត់ខ្លួន​សម​ត្ថ​កិច្ច​ចាប់​យក​មាន​១ / ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ថា ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​៤៥​កញ្ចប់ ក្នុង​នោះ ធំ ០១​កញ្ចប់ និង​តូច ៤៤​កញ្ចប់។ ២ / ម៉ូតូ ចំនួន ០១​គ្រឿង ម៉ាក ហុងដា សេ​១២៥ សេរី​ឆ្នាំ ២០១៨ ពណ៌ ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ 1GZ -0564។ ៣ / សម្ភារៈ​សំរាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន។​



លោក​អធិការ​បញ្ជាក់ថា ​នៅ​ថ្ងៃទី​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ ក្រោយ​ទទួល​បាន​ព័​ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​កើតហេតុ​ខាងលើ។ ភ្លាម​នោះ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រកា​ខ្ពស់ បាន​ចុះ​ដល់​ចំណុចកើតហេតុ ធ្វើការ​ត្រួតពិនិត្យ ជនសង្ស័យ ឈ្មោះ សោម វិន​ដា បាន​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន ៤៥​កញ្ចប់ ក្នុងនោះ ធំ ០១​កញ្ចប់ និង​តូច ៤៤​កញ្ចប់ នៅ​នឹង​ខ្លួន រួច​ឃាត់ខ្លួន រួម​នឹង​វត្ថុតាង បញ្ជូន​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រ​កា​ខ្ពស់ ដើម្បី​សាកសួរ។

នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ សោម វិ​ន​ដា បាន​សារភាព​ថា ខ្លួន​ទិញ​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០១​កញ្ចប់​ធំ តម្លៃ ២០០ដុល្លារ (​ពីរ​រយ​ដុល្លារ​)​ពី​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​នៅ​ចំណុច ទួល​ស្វាយព្រៃ រាជធានី​ភ្នំពេញ ដើម្បី​យក​មក​វេច​ខ្ចប់​លក់​ក្នុង​០១​កញ្ចប់​តូច តម្លៃ ៤​ម៉ឺន​រៀល ទៅ​៦​ម៉ឺន​រៀល។ បច្ចុប្បន្ន​ជនសង្ស័យ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu