ពោធិ៍សាត់ ៖ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ, លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ រួចរាល់ នៅការិយាល័យបោះឆ្នោតលេខ០៥៩២ វត្តពាលញែក ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ក្នុងខេត្តពោធិ៍សាត់ មាន៤អាសនៈ, ប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោត មានចំនួន២៥៦.១៤៥នាក់ និងមានការិយាល័យបោះឆ្នោត ចំនួន៧០៧ការិយាល័យ៕
Source: Kampuchea Thmey Daily
0 Comments