Ad Code



សម្តេច​ប្រធានរដ្ឋសភា និង​លោកជំទាវ អញ្ជើញ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិ កាល​ទី​៦ នៅ​ការិយាល័យ​លេខ​០៧៣២ ខេត្ត​ត្បូងឃ្មុំ
ត្បូងឃ្មុំ ​៖ ជាមួយនឹង​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន ដោយ​ក្តី​រីករាយ​ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​និង​លោកជំទាវ ​នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា​នេះ ក៏បាន​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ការិយាល័យ​លេខ ០៧៣២ ក្នុង​បរិវេណ​វិទ្យាល័យ​សម្តេច​ចក្រី​ហេង សំរិន អន្លង់​ជ្រៃ ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

សូមបញ្ជាក់ថា សម្រាប់​ខេត្ត​ត្បូងឃ្មុំ​មាន​អ្នកបោះឆ្នោត​ចំនួន​៤​សែន​២​ម៉ឺន​៧​ពាន់​៤០៨​នាក់ និង​មាន​ការិយាល័យ​បោះឆ្នោត​ចំនួន​១​ពាន់ ២៩៥ ការិយាល័យ ព្រមទាំង​មាន​គណបក្ស​នយោបាយ​ចូលរួម​ប្រកួត ប្រជែង​ចំនួន ១៣ គណបក្ស ក្នុងចំណោម​គណបក្ស​នយោបាយ​ចំនួន ២០ ដែល​បាន​ចូលរួម​ក្នុងការ បោះឆ្នោត​ឆ្នាំ​២០១៨​នេះ​។ ក្នុងនោះ​មាន គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ពន្លឺ​ថ្មី គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច គណបក្ស​ខ្មែរ​អភិវឌ្ឍ​​សេដ្ឋកិច្ច គណបក្ស​យុវជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ខ្មែរ​តែមួយ និង​គណបក្ស​ប្រជាជន​កម្ពុជា។

ដោយឡែក​នៅ​វិទ្យាល័យ​សម្តេច​ចក្រី​ហេង​សំរិន​អន្លង់ ជ្រៃ​មាន​ការិយាល័យ​បោះឆ្នោត​ចំនួន​ពីរ គឺ​ការិយាល័យ​លេខ ០៧៣២ និង​ការិយាល័យ​បោះឆ្នោត​លេខ ០៧៣៣ ដែល​ការិយាល័យ​ទាំងពីរ​នេះ​មាន​អ្នកបោះឆ្នោត​ចំនួន ៧៨៨​នាក់​។​

បើតាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ឲ្យ​ដឹងថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​នេះ នៅ​ទូទាំងប្រទេស​មាន​អ្នកបោះឆ្នោត​សរុប​ចំនួន ៨​លាន ៣​សែន ៨​ម៉ឺន ២១៧​នាក់​៕​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu