ភ្នំពេញ ៖ នៅវេលាម៉ោង១០ និង១៥នាទី ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នាយស្តីទីសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការស្តីទីកងទ័ពជើងគោក បានអញ្ជើញទៅបោះឆ្នោត នៅការិយាល័យលេខ០៥៦១ នៃសាលាបឋមសិក្សាទួលគោក ហើយក្រោយពីចូលរួមបោះឆ្នោត លោកក៏បានផ្តល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មានផងដែរ។
សូមបញ្ជាក់ថា តាមការគ្រោងទុក មកដល់ម៉ោង៧ ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ បានចាប់ផ្ដើមហើយ ដោយមានប្រជាពលរដ្ឋ យ៉ាងច្រើនបាននាំគ្នាទៅ និងនិយាយ ដោយទឹកមុខរីករាយ ហើយបើតាមសេចក្តីរាយការណ៍ផ្សេងៗបានបញ្ជាក់ថា បរិយាកាសនៃការបោះឆ្នោតនេះ បានដំណើរការដោយរលូន មិនទាន់មានបញ្ហាអ្វីកើតឡើងនោះទេ៕
Source: Kampuchea Thmey Daily
0 Comments