ភ្នំពេញ ៖ ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ បានចាប់ផ្ដើមហើយ ដោយមានប្រជាពលរដ្ឋ យ៉ាងច្រើនបាននាំគ្នាទៅបោះឆ្នោត ដោយទឹកមុខរីករាយ ហើយក្នុងនោះ ស្ត្រីពោះធំ ជនពិការ ព្រះសង្ឃ ថ្នាក់ដឹកនាំនៅតាមស្ថាប័ននានា ក៏បានចេញទៅបោះឆ្នោតនៅតាមការិយាល័យ ដែលបានចុះឈ្មោះផងដែរ។ ចំណែកលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានអញ្ជើញទៅបោះឆ្នោតនៅការិយាល័យលេខ០៥៥៤ នៃសាលាបឋមសិក្សាទួលគោក៕
Source: Kampuchea Thmey Daily
0 Comments