Ad Code

បណ្តេញ​ជនជាតិ​ចិន​៥​នាក់​ពី​កម្ពុជា ​ករណី​ហិង្សា​ធ្វើ​ឲ្យប៉ះពាល់​សន្តិសុខ​ជាតិ



ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​៥នាក់ ត្រូវ​បាន​សមត្ថកិច្ច​អន្តោប្រវេសន៍ ធ្វើការ​បង្ហាញ​មុខជា​សាធារណៈ កាលពី​រសៀល​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ នៅក្នុង​បរិវេណ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មុននឹង​បណ្តេញ​ពី​ព្រះ​រាជាណា​ចក្រ​កម្ពុជា ។

ការបង្ហាញ​មុខ​ជនជាតិ​ចិន​ទាំង ៥​នាក់​នេះ ប្រព្រឹត្ត​ឡើង ក្រោម​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍។



លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​មានប្រសាសន៍ថា ការ​បណ្តេញ​ជនជាតិ​ចិន​ទាំង ៥​នាក់​នេះ គឺ​ដោយសារ​ប្រព្រឹត្ត​អំពើ​ហិង្សា ដោយ​ចេតនា ដែល​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នក​ដទៃ និង​បង្ក​អុកឡុក ចលាចល ដែល​នាំ​ឲ្យ​ប៉ះពាល់​សណ្តាប់​ធ្នាប់​សាធារណ និង​សន្តិសុខ​ជាតិ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា មានប្រសាសន៍​បន្ត​ថា បុរស ជនជាតិ​ចិន​ទាំង ៥​នាក់ ដែល​បានបង្ហាញ​មុខជា​សាធារណៈ មុននឹង​ធ្វើការ​បណ្តេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា នា​រសៀល​ថ្ងៃនេះ គឺ​ពួកគេ មាន​លិខិតឆ្លងដែន ត្រឹមត្រូវ ប៉ុន្តែ​មិនមាន​សៀវភៅ​ការងារ។

ជា​មួយ​គ្នា​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ក៏​បាន​សំណូមពរ ទៅ​ម្ចាស់​ក្រុមហ៊ុន សហគ្រាស ទាំងអស់ នៅពេល​ទទួល​ពលករ​មក​ធ្វើការ​នៅ​ព្រះ​រា​ជាណា​ចក្រ​ម្ពុ​ជា ត្រូវ​ពិនិត្យ​អត្តចរិត លក្ខ​ណះ​បុគ្គលិក និង​មាន​ឯកសារ ពាក់ព័ន្ធ​ឲ្យបាន​ត្រឹមត្រូវ ជៀសវាង​មានការ​បណ្តេញចេញ ដូច​ករណី​ខាងលើនេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu