Ad Code

រថយន្ត​ដឹក​ឥដ្ឋ​បុក​ជាមួយ​រថយន្ត​ប្រេង​ ក្រឡាប់​ផ្ងារ​កង់​ធ្លាយ​សាំង​ហូរ​ពេញ​ផ្លូវ​សំណាងល្អ​មិន​បង្ក​ហានិភ័យ



កណ្តាល​ ៖​ បុរស​២​នាក់​ គេ​ស្គាល់​ជា​តៃកុង​រថយន្ត​បាន​រង​របួស​តិចតួច​ ខ​ណៈ​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថ​យន្ត​ដឹក​ឥដ្ឋ​បាន​បុក​ជា​មួ​យ​រថយន្ត​ដឹក​ប្រេងសាំង​ក្រឡាប់​ផ្ងារ​កង់​ធ្លាយ​សាំង​ពេញ​ផ្លូវ​។ ​ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០១៨​វេលា​ម៉ោង​១៦និង១០នាទី​ លើ​ផ្លូវ​ជាតិ លេខ​៦​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​២៣-២៤​ចំណុច ភូមិ​លើ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល​ខេត្តកណ្តាល​។

នគរបាល​ចរាចរ​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរ​នេះ រវាង​រថយន្ត​និង​រថយន្ត ​ដោយ​រថយន្ត​ម៉ាក​អ្វី​ស៊ុយ​ស៊ុយ (​ប្រភេទ​ស៊ីទែន​ដឹក​ប្រេងសាំង​និង​ម៉ា​ស៊ុត​ចំនួន​៥៥០០​លីត្រ មួយគ្រឿង​ពណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ​៣A៨៥២៣ ​បើកបរ​ដោយ ឈ្មោះ​ហែម បូរ៉ា​ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​ប្រាក់​ឃុំ​ភូមិធំ ស្រុក​កៀន ស្វាយ​ខេត្តកណ្ដាល​។



ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​ លុះ​មកដល់​ចំណុច​កើតហេតុ​បាន​បត់​ឆ្វេង​ទៅ​ទិស​ខាងលិច​ស្រប​ពេល​នោះ​ក៏​មាន រថយន្ត​មួយ​គ្រឿង​ម៉ាក ហ៊ី​យិន​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-1610 ដែល​បើកបរ​ដោយ​ឈ្មោះ​អូន ធឿន ភេទ​ប្រុស ​អាយុ​៥៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​តា​ចាន់​ ឃុំកំពង់ត្រាច​ខាងកើត ​ស្រុក​កំពង់ត្រាច​ ខេត្តកំពត​។ ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​ហើយ​បាន​មក​បុក​រថយន្ត​ដែល​បត់​ឆ្វេង ខាងលើ​បណ្ដាល​ឲ្យ​ក្រឡាប់​បង្ក​ឲ្យ​មាន​អ្នករបួស​ស្រាល​អ្នកបើកបរ​រថយន្ត​ទាំងពីរ​។



​លោក​ព្រុំ សំណាង​ អធិការ​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹង​ថា ​ដោយ​រថយន្ត​ម៉ាក​អ៊ី​ស៊ុយ​ស៊ុយ​ ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​ ហើយ​បត់​ឆ្វេង​ទៅ​ទិស​ខាងលិច​បណ្ដាល​ឲ្យ​រថ​យន្ត​ម៉ាក​ហ៊ី​យិន​ដាយ​មកពី​ទិស​ខាងជើង មក​បុក​តែម្តង​។ ក្រោយពី​ទទួល​ព័ត៌មាន​កម្លាំង ជំនាញ បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ហើយ​បាន​ធ្វើ​ការ​វាស់វែង​និង​យក​មធ្យោបាយ​ទាំងពីរ​ មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល។

សេចក្ដីសន្និដ្ឋាន ដោយ​អ្នកបើកបរ​រថយន្ត​អ៊ី​ស៊ុយ​ស៊ុយ​បត់​ឆ្វេង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​រីឯ​រថយន្ត​ហ៊ី​យិន​ដាយ​ បើកបរ​លឿន​លើ​ផ្លូវ​បំបែក​ជា​បី ដែល​មាន​ផ្លូវ​ឆ្លងកាត់៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu