Ad Code

រថយន្ត​ហ៊ី​យ៉ាន់​ដាយ​មួយគ្រឿង​សង្ស័យ​តៃកុង​ងងុយដេក ក៏​ដេក​តាម​ម្ចាស់​ដែរ​...!!



រតនគិរី ៖ រថយន្ត​ហ៊ី​យ៉ាន់​ដាយ​មួយ​គ្រឿង ​ខណៈ​កំពុង​បើកបរ​លើផ្លូវ​ជាតិ​ស​ង្ស័យ​តៃកុង​ងងុយដេក​បើក​រេ​ចង្កូត​ធ្លាក់​ផ្លូវ​បណ្តាល​ឲ្យ​ផ្ងារ​កង់​ម្ខាង ប៉ុន្តែ​មនុស្ស​៣​នាក់​រងរបួស​ធ្ងន់​ស្រាល មិន​បណ្តាល​ឲ្យ​អ្នកដទៃ​រងគ្រោះថ្នាក់​នោះឡើយ។



ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ខ្លួនឯង ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១២​និង​១០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ត្រង់ចំណុច​ផ្លូវ​កោង​ស្ថិតនៅ​ក្នុងភូមិ​៤ សង្កាត់​កាចា​ញ ក្រុង​បាន​លុង។



លោក សួន សាវុធ មេ​ប៉ុស្តិ៍​កាចា​ញ​បាន​ឲ្យ​ដឹង​ថា រថយន្ត​មួយគ្រឿង​ម៉ាក ហ៊ី​យ៉ាន់​ដាយក្បាល​ ពណ៌​ស ទ្រុង​ពណ៌​ស ពាក់​ស្កាក​លេខ កំពង់ចាម 3A-6324 អ្នកបើកបរ ១-​ឈ្មោះ សន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើកបរ (​រងរបួស​ធ្ងន់​) ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត។



រីឯ​អ្នករួមដំណើរ​ពីរ​នាក់ ២-​ឈ្មោះ អ៊ុក វ​ល្ល័​ក្ខ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ (​រងរបួស​ស្រាល​)​។ ៣-​ឈ្មោះ ផល សឿន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ (​រងរបួស​ស្រាល​)​។ អ្នក​ទាំង៣នាក់​បច្ចុប្បន្ន​រស់នៅ​ភូមិ​បាធាយ ឃុំ​បាធាយ ស្រុក​បាធាយ ខេត្តកំពង់ចាម​។



​ក្រោយ​កើតហេតុ​នគរបាល​ប៉ុស្តិ៍​កាចា​ញ​ ចុះ​មក​អន្តរាគមន៍​ទំនាក់ទំនង​ទៅ​រថយន្ត​សង្គ្រោះ​របស់​ស្នងការ​នគរបាល​ខេត្ត​ដឹកបញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ដ​ភ្លាមៗ​ផងដែរ។

ដោយឡែក រថយន្ត​ត្រូវ​បាន​កម្លាំង​ការិយាល័យ នគរបាល​ចរាចរណ៍​ខេត្ត​អូស​យក​ទៅ​រក្សាទុក នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រង់ចាំ​ឲ្យ​ម្ចាស់​មក​ទទួលយក​ទៅវិញ៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu