Ad Code

ឃើញ​ឱកាសល្អ​ ឆ្លៀត​អង្អែល​ប្រដាប់​ភេទ​កូនស្រី​ ត្រូវ​ជាប់​ខ្នោះ​ប៉ូលិស



បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់ ដែល​ត្រូវជា​ឪពុកចុង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន នគរបាល​ស្រុក គាស់ក្រឡ ធ្វើការ​ឃាត់ខ្លួន​ដោយយោង​ទៅលើ​ពាក្យ​បណ្តឹង​របស់​ភរិយា​ខ្លួន ដោយសារតែ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​បទ ប្រទូស្ត​កេរ្តិ៍ខ្មាស ទៅលើ​កូនស្រី​របស់​ខ្លួនឯង។

​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ស្រុក​គាស់ក្រឡ បាន​បញ្ជាក់​ថា ករណី​ប្រទូស្ត កេរ្តិ៍ខ្មាស​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤ ល្ងាច ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ឆាយ​ប​ល្ល័​ង្គ ឃុំ​ធិបតី ស្រុក​គាស់ក្រឡ ខេត្ត​បា​ត់​ដំបង ដែល​បាន​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ យឹ​ង ស ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ត្រូវជា​ឪពុកចុង របស់​ក្មេងស្រី​រងគ្រោះ។



លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អធិការ នគរបាល ស្រុក​គាស់ក្រឡ បាន​លើក​ឡើង​ថា​ ក្រុម​គ្រួសារ​នេះ​គឺមាន​ស្រុកកំណើត​នៅ​ភូមិ ឆាយ​រំពាត់ ឃុំ​ក​ន្ទឺ​២ ស្រុក​បាណន់ ​ដោយ​បាន​ទៅ​ស្នាក់នៅ​បណ្តោះអាសន្ន នៅ​ចំណុច​កើតហេតុ​ខាងលើ ដើម្បី​ស៊ី​ឈ្នួល​ចាំចំការ​ឲ្យ​គេ។

​លោក​អធិការ​ក៏បាន​បន្ត​ថា លុះ​នៅមុន​ពេល​កើតហេតុ គឺ​ស្ត្រី​ជា​ភរិយា​មិនបាន​នៅក្នុង​ផ្ទះ​នោះទេ​ដោយមាន​ធុរៈ​ទៅខាង​ក្រៅ ដែល​ជា​ឱកាស​សម្រាប់​ឪពុកចុង​ដែល​មាន​គំនិត​ខូច​ដោយ​គេ​បាន​ចាប់​ឲ្យ​កូនស្រី​ឈ្មោះ ជ ស ម អាយុ​១៣​ឆ្នាំ ដែល​ត្រូវជា​កូនចុង ព្រម​ទាំង​បាន​លូក​ស្ទាបអង្អែល​ទៅលើ​ប្រដាប់​ភេទ​កូនស្រី​នោះ​ថែមទៀត ប៉ុន្តែ​ជា​ចៃដន្យ​ក៏​ត្រូវ​ភរិយា​មក​ទាន់ ក៏បាន​ប្តឹងទៅ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ធិបតី ដើម្បី​ធ្វើការ​ឃាត់ខ្លួន និង​បញ្ជូន​ទៅកាន់ ការិយាល័យ​ជំនាញ​នៃ ស្នងការដ្ឋាន នគរបាល​ខេត្ត ក្នុង​ការ​ចាត់​វិធានកា​រ​តាមផ្លូវ​ច្បាប់៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu