Ad Code

លោក វេ​ង សាខុន កោត​ស​សើរ ដល់​សមាជិក ដែល​បាន​ខិតខំ​ប្រឹងប្រែង យក​អស់​កម្លាំងកាយ​ចិត្ត ពេលវេលា និង​ទ្រព្យធន​ចូលរួម​ក្នុង​យុទ្ធនាការ



ត្បូងឃ្មុំ​-​កំពង់ចាម​ ៖ ​លោក វេ​ង សាខុន សមាជិក​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ស្រុក​កំពង់សៀម និង​ស្រុក​តំបែរ បាន​កោតសរសើរ​និង ថ្លែង​អំណរ គុណ​ដល់​សមាជិក សមាជិកា​ដែល​បាន​ខិតខំ​ប្រឹងប្រែង យក​អស់​កម្លាំងកាយ​ចិត្ត ពេលវេលា និង​ទ្រព្យធន​ចូលរួម​ក្នុង​យុ​ទ្ធ​នា​ការ​កន្លងមក​។

ការ​កើត​សរសើរ​ និង ថ្លែងអំណរគុណ​នេះ​បាន​ធ្វើ​ឡើង កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៨​នៅក្នុង​ឱកាស​ដែល​លោក អញ្ជើញ​ចុះ​ជួប​សំណេះសំណាល ជាមួយ​សមាជិក​-​សមាជិកា និង​ក្រុមការងារ​បក្ស នៃ​ឃុំ​ចំនួន​៥ ក្នុងស្រុក​កំពង់សៀម និង​ស្រុក​តំបែរ ដើម្បី​ពិនិត្យ​តាមដាន សកម្មភាព​ឃោសនាបោះឆ្នោត​។



ឃុំ​ទាំង​៥ ក្នុងស្រុក​កំពង់សៀម ខាងលើ​នេះ រួម​មាន ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម​, ឃុំ​ក្រឡា ស្រុក​កំពង់សៀម​, ឃុំ​វិហារ​ធំ ស្រុក​កំពង់សៀម​, ឃុំ​អំពិល ស្រុក​កំពង់សៀម​, ឃុំ​គគរ ស្រុកកំពង់សៀម​។ មេឃុំ ក្នុង​ឃុំ​នីមួយៗ បាន​រាយការណ៍​ជូន​ជ្រាប​ពី​ថា ក្នុង​សកម្មភាព​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​ទូទាំង​ឃុំ គឺ​មាន​សកម្មភាព​ល្អប្រសើ​រ ក៏ដូចជា​ការ​ចុះ​បង្រៀន​សមាជិក​ដល់​ខ្នង​ផ្ទះ ពី​របៀប​គូស​សន្លឹកឆ្នោត​។



ក្នុង​ឱកាស​នោះ​ផង​ដែរ លោក វេ​ង សាខុន បាន​ណែនាំ​បន្ថែម​ដល់​សមាជិក​-​សមាជិកា និង​សកម្មជន​បក្ស​នូវ​ចំណុច​ចំនួន​៤ សំខាន់ៗ រួមមាន ទី​១៖ ចុះ​ស្រង់​ឈ្មោះ និង​ក្តាប់​ឲ្យ​បាន​ពី​សមាជិក​បក្ស​ទី​២៖ ចុះ​បង្រៀន​ពី​របៀប​គូស​សន្លឹកឆ្នោត ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់ៗ​គ្នា ទី​៣៖ ដោះស្រាយ​មធ្យោបាយ​ធ្វើដំណើរ ដល់​ប្រជាពលរដ្ឋ​ដែល​គ្មាន​លទ្ធភាព ទី​៤៖ បង្កើន​ការប្រុងប្រយ័ត្ន ក្នុងអំឡុងពេល​យុទ្ធនា​ការ​ជៀសវាង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ដែល​អាច​កើតឡើង​ជាយថាហេតុ និង​ត្រូវ​ផ្គត់ផ្គង់​ស្បៀងអាហារ ឲ្យ​បាន​គ្រប់គ្រាន់​ដល់​សមាជិក​។

លោក​ក៏បាន​កោតសរសើរ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង យក​អស់​កម្លាំងកាយ​ចិត្ត​របស់​ប្រធាន អនុប្រធាន​ក្រុមការងារ សមាជិក​-​សមាជិកា និង​សកម្មជន​បក្ស ក្នុង​យុទ្ធនា​ការបោះឆ្នោត​ទទួល​បាន​លទ្ធផល​គួរ​ជាទី​មោទនៈ ហើយ​សង្ឃឹមថា​យើង នឹង​ទទួលបាន​ជោគជ័យ​។ ​ជាមួយគ្នា​នោះ លោក វេង សាខុន ក៏បាន​ជម្រាប​ជូន​សមាជិក​បក្ស ពី​សភាពការណ៍​នយោបាយ សេដ្ឋកិច្ច និង​សង្គម នាពេល​បច្ចុប្បន្ន​ដែល​កំពុង​មាន​ការអភិវឌ្ឍ​យ៉ាង​ល្អប្រសើរ និង​មាន​ចក្ខុវិស័យ​ច្បាស់លាស់ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។



ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​ជួយ​ស្រុក​កំពង់សៀម និង​ស្រុក​តំបែរ បាន​សំណូមពរ​ដល់​សមាជិក​-​សមាជិការ សកម្មជន​បក្ស​ទាំងអស់​ត្រូវខិតខំ​បន្ត តាម​ដាម​សកម្មភាព​របស់​ក្រុម​សង្កេត​ការ របស់​អង្គការ​សង្គម​ស៊ីវិល មាន​និន្នាការ​ប្រឆាំង​មួយចំនួន ដែល​មាន​ចេតនា​មិនល្អ បំផ្លាញ​បរិយាកាស​បោះឆ្នោះ និង​មិន​ទទួលស្គាល់​លទ្ធផល។

ទន្ទឹមគ្នា​នោះ​ផងដែរ លោក វេ​ង សាខុន​បាន​ណែនាំ​ដល់​សមាជិក សមាជិកា​ត្រូវ​យក​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​គ្រប់​សកម្មភាព​ទាំង​វិជ្ជមាន និង​អវិជ្ជមាន​ដើម្បី​រក្សា​ឲ្យ​បាន​នូវ​បរិយាកាស​ល្អ​ទាំង​មុន​និង​ក្រោយ​ការបោះឆ្នោត ជាពិសេស​ជំរុញ​និង​លើកទឹកចិត្ត​ដល់​សមាជិក​គ្រប់ៗ​រូប​ទោះ​នៅ​ទី​ណា ស្ថិត​ក្នុង​ស្ថានភាព​យ៉ាងណា​ ក៏​ត្រូវ​នាំ​ពួកគាត់​មក​សម្តែង​ឆន្ទៈ​របស់គាត់​នៅលើ​សន្លឹកឆ្នោត​បំណង​ថែរក្សា​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ និង​ផ្តល់ឱកាស​ជូន​សម្តេច​តេ​ជោ​ដឹកនាំ​ប្រទេស​ទៅរក​ការ​រីកចម្រើន​ថែមទៀត​។ សមាជិក​ទាំងអស់​ត្រូវ​ត្រៀម​ឯកសារ​ពាក់ព័ន្ធ​សំខាន់ៗ​ពិសេស​អត្តសញ្ញាណ ប័ណ្ណ​ប្រជាជន​ឲ្យ​បាន​គ្រប់ៗ រួច​នាំគ្នា​ទៅ​បោះឆ្នោត​នា​ថ្ងៃទី​២៩ ខែកក្កដា​ខាងមុខ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu