Ad Code

លោក គីម ជុង​អ៊ុន បន្ទោស​មន្ត្រី​សម្រាប់​ការសាងសង់​រោងចក្រ​ថាមពល​មិនទាន់​ហើយ



ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គា​រថា មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​បាន​ស្ដីបន្ទោស​យ៉ាងខ្លាំង​ក្នុងអំឡុង​ពេលធ្វើ​អធិការកិច្ច​រោងចក្រ ស្ថានីយ​ថាមពល​និង​ជំរំ​វិស្សម​កាល​ ដែល​ក្រុមអ្នកវិភាគ​និយាយថា របាយការណ៍​នេះ​បានបង្ហាញ​ពី​បំណងប្រាថ្នា​របស់​ក្រុង​ព្យុងយ៉ាង​ដើម្បី​ផ្តោតលើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។​

ដំណើរ​ទស្សនកិច្ច​រប​ស់មេ​ដឹកនាំ​រូបនេះ​គឺជា​រឿង​ដ៏​សំខាន់​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េខាងជើង​ដោយ​លោក​គីម​តែងតែ​ផ្តល់​ការណែនាំ​នៅនឹងកន្លែង​ទៅកាន់​មន្ត្រី​យកចិត្តទុកដាក់​។​
​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ចុងក្រោយ​របស់គាត់​ទៅកាន់​ខេត្ត North Hamgyong, កាសែត Rodong Sinmun បាន​បង្កើន​ទ្វេដង​នៃ​ទំព័រ​របស់ខ្លួន​រហូត​ទៅដល់​១២​ទំព័រ​ដោយ​ក្នុងនោះ​មាន​៩​ទំព័រ​ទៅហើយ​ដែល​ចុះផ្សាយ​អំពី​ដំណើរ​ទស្សនកិច្ច​។​

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ KCNA របស់​កូរ៉េខាងជើង​ឲ្យ​ដឹងថា នៅ​ស្ថានីយ៍​អគ្គីសនី Orangchon ដែល​មានតែ​៧០​ភាគរយ​ប៉ុណ្ណោះ​បានធ្វើ​រួចរាល់​បន្ទាប់ពី​ការពន្យារពេល លោក​គីម​បាន​និយាយថា “​លោក​ស្រងាកចិត្ត​ណាស់​ហើយ​គ្មាន​ពាក្យ​ត្រូវ​និយាយ​ទេ​”​។​

សេចក្តីថ្លែងការណ៍​បាន​និយាយថា “​គាត់​បាន​ស្តីបន្ទោស​ក្រុមមន្ត្រី​នាំមុខ​នៃ​គណៈរដ្ឋមន្ត្រី​ដែល​បាន​ទុកចោល​គម្រោង​នេះ​ទៅ​ខេត្ត​នេះហើយ​មិន​យកចិត្តទុកដាក់​ចំពោះ​វា​”​។ ទោះបីជា​យ៉ាងណាក៏ដោយ គាត់​បាន​បញ្ជា​ឲ្យ​បញ្ចប់​វា​នៅត្រឹម​ខែតុលា​ឆ្នាំក្រោយ​។​

លោក​គីម​ក៏បាន​រិះគន់​អាងទឹក​រដូវក្តៅ​ដ៏​កខ្វក់​នៅឯ​ជំរំ​ថ្ងៃ​ឈប់សម្រាក Onpho ផងដែរ​ដោយ​ហៅ​វា​ថា “​អាក្រក់​ជាង​អាង​ត្រី​ទៅទៀត​”​។​

ការរិះគន់​មន្ត្រី​គឺ​មិនមែន​គេ​មិនដឹង​នោះទេ​ក្នុង​ដំណើរ​ពិនិត្យ​របស់លោក​គីម​ប៉ុន្តែ​លក្ខខណ្ឌ​និង​ទំហំ​នៃ​ការប្រកាស​នៅ​ថ្ងៃ​អង្គារ​គឺ​មិនធម្មតា​ឡើយ​។​

គណៈកម្មាធិការ​បក្ស​នៃ​ខេត្ត North Hamgyong ត្រូវបាន​គេ​ចាត់ទុកថា​ជា​អ្នក​រង​ការរិះគន់​នេះ​ខណៈ​កាសែត KCNA បាន​និយាយថា គណៈកម្មាធិការ​នេះ​មិនបាន​ទទួលយក​គោលនយោបាយ​ជា​ផ្លូវការ​លើ​ការសាងសង់​រោងចក្រ​កាបូប​ថ្មី​មួយ​នៅតាម​ខេត្ត​នីមួយៗ​នោះទេ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu