Ad Code

អ្នក​ពាក់ព័ន្ធ​បញ្ជាក់​ថា ទឹកខ្មៅ​លុបលាង​មិន​ជ្រះ សម្រាប់​ជ្រលក់​ម្រាម​ដៃ នៅ​ពេល​បោះឆ្នោត​អាច​ទទួល​យក​បាន



ភ្នំពេញ ​​៖ ​នៅវេលា​ម៉ោង​១០ និង​៤៥ នាទី​ព្រឹក ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បើក​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ស្តីពី​ដំណើរការ​ប្រព្រឹត្តទៅ​នៃ​ការឃោសនាបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ និង​ការបង្ហាញ​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ នៅពេល​បោះឆ្នោត ដែល​កម្មវិធី​ទាំងពីរ​នេះ រៀបចំឡើង​ក្រោម​អធិបតីភាព​លោក ហ៊ែ​ល សារ៉ាត់ សមាជិក គ​.​ជ​.​ប នៅ​សាលប្រជុំ​ក្រសួងមហាផ្ទៃ ដោយមាន​ការចូលរួម​ពី តំណាង​ក្រុមប្រឹក្សាធម្មនុញ្ញ តំណាង​ក្រសួង ពាក់ព័ន្ធ​នានា តំណាង​គណបក្ស​នយោបាយ តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ តំណាង​ស្ថានទូត​ជប៉ុន ជំនាញ jica និង​អ្នកជំនាញ​កូរ៉េ ប្រចាំ​នៅ គ​.​ជ​.​ប និង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ យ៉ាងច្រើន។

ជា​លទ្ធផល ​បាន​បង្ហាញថា ទឹកខ្មៅ​លុបលាង​មិន​ជ្រះ សម្រាប់​ជ្រលក់​ម្រាមដៃ នៅពេល​បោះឆ្នោត អាច​ទទួលយកបាន ពីព្រោះ​ទោះបី​ជា​លាង​យ៉ាងណា ក៏​មិនអាច​លាង​ជ្រះ​ដែរ ដោយសារតែ​នៅមាន​ស្នាម​ទឹក​ថ្នាំ​ដដែល ដែល​អាច​បញ្ជាក់ថា ពិតជា​បាន​បោះឆ្នោត​រួចហើយ មិនអាច​បន្លំ​បានទេ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu