Ad Code

ព្រែក​តា​តៃ ​ចាប់ផ្តើម​ហក់​ឡើង​ខ្លាំង ធ្វើ​ឲ្យ​លិច​ភូមិឋាន​ប្រជាពលរដ្ឋ



កោះកុង ​៖ ​ដោយសារតែ​បរិមាណ​ទឹក​ដ៏​សន្ធឹកសន្ធាប់ ​ដែល​ហូរ​ធ្លាក់​ពី​តំបន់​ខាងលើ (​តំបន់​ទំនប់​វា​រី​អគ្គិសនី​តា​តៃ​) គួបផ្សំ​នឹង​ទឹកភ្លៀង​ដែល​បាន និង​កំពុង​ធ្លាក់​ជាប់​ជា​បន្តបន្ទាប់ បានធ្វើ​ឲ្យ​ទឹក​ព្រែ​កតា​តៃ នា​ព្រឹក​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ ជន់​ឡើង​លិច​ចូល​ភូមិឋាន​ប្រជាពលរដ្ឋ​ដែល​នៅតាម​មាត់​ព្រែក​។​

យោង​តាម​ប្រកាស​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ខ្យល់មូសុង​និរតី បាន​និង​កំពុង​បន្ត​បង្កើន​ឥទ្ធិពល​មក​លើ​តំបន់ឆ្នេរ​សមុទ្រ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​, ជាមួយ​គ្នា​នេះ ប្រព័ន្ធ​សម្ពាធ​ទាប ក៏​បាន​និង​កំពុង​អូស​បន្លាយ​កាត់​លើ​អាង​ទន្លេមេគង្គ​ក្នុង​ប្រទេស​ឡាវ​ផង​ដែរ។ លក្ខណៈ​បែប​នេះ​ នឹង​ធ្វើ​ឲ្យ​បណ្ដា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​របស់​កម្ពុជា នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់ ដោយ​ធ្វើ​ឲ្យ​ផ្ទៃសមុទ្រ​មាន​ខ្យល់​បក់​បោក​ខ្លាំង និង​មាន​រលក​ខ្ពស់ៗ។

​ដោយឡែក​បណ្តា​រាជធានី​ខេត្ត​មួយចំនួន ដូចជា រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និង​តាកែវ ការធ្លាក់​ភ្លៀង​ នឹង​ថយ​មក​ក្នុង​បរិមាណ​តិច។ រីឯ​ខេត្ត​ដទៃទៀត នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ជា​បន្តបន្ទាប់​ក្នុង​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន៕



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu