Ad Code

មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្តស្ទឹងត្រែង​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេមេគង្គ​បង្កើន​ការ​ប្រុង​ប្រ​យ័​ត្ន



ស្ទឹង​ត្រែង ៖ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ទឹកទន្លេ​មេគង្គ​បាន​ឡើង​ចូល​តាម​អូរ​និង​ផ្ទះ ប្រជាពលរដ្ឋ​មួយចំនួន​ដែល​មាន​លំនៅឋាន​ជាប់​នឹង​ដង​ទន្លេមេគង្គ​និង​វាលទំនាប មកដល់​ថ្ងៃទី​២១​កក្កដា​ឆ្នាំ​២០១៨​នេះ ទឹកទន្លេ​មេគង្គ​មាន​កំពស់​៩​ម៉ែត្រ​៥០​ហើយ អាជ្ញាធរ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​លើ​កម្ពស់​ការប្រុងប្រយ័ត្ន។

លោក​ប៉ាង​ប៉េង​ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្តស្ទឹងត្រែង​បាន​ធ្វើ​ការ​ក្រើនរំលឹក​ឲ្យ​បងប្អូន​ប្រពល​រដ្ឋ ដែល​រស់នៅ​តាម​មូលដ្ឋាន​ជាប់​តាម​ដង​ទន្លេមេគង្គ​ សូម​លើកកម្ពស់​ការ​ប្រយ័ត្ន​ខ្ពស់​នៅ​រដូវវស្សា​ទឹក​ឡើង​ពេញព្រៀប​ ច្រាំងទន្លេ​នេះ។

លោក​ប្រធាន​បញ្ជាក់​ថា ការ​គ្រោះថ្នាក់​វា​អាច​កើតមានឡើង​ដោយ​យថាហេតុ​ណាមួយ​ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​យើង ធ្វេសប្រហែស​បន្តិចបន្តួច​តែប៉ុណ្ណោះ ព្រោះ​គិត​មកដល់​ថ្ងៃទី​២១ ខែកក្កដា​ ឆ្នាំ​២០១៨​នេះ​ វេលា​ម៉ោង​៧​ព្រឹក​ទឹក​មាន​កម្ពស់​៩​ម៉ែត្រ​កន្លះ​ រួច​ទៅ​ហើយ ចំណែក​កម្រិត​ប្រកាស​អាសន្ន​មាន​កម្រិត​កម្ពស់​១០​ម៉ែត្រ​៧០​សង់ទីម៉ែត្រ​តែប៉ុណ្ណោះ​។



អាជ្ញាធរ​ខេត្ត​ស្ទឹង​ត្រែង​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ត្រូវ​ត្រៀមលក្ខណៈ​ គ្រប់​មធ្យោបាយ​រួមមាន ទូក​ក្តា ម៉ាស៊ីន អាវ​ពោង កាន់ ស្បៀងអាហារ​ឲ្យ​បាន​គ្រប់គ្រាន់​ហើយ​នៅ​តាម​គ្រួសារ​នីមួយៗ​ត្រូវ​ថែរក្សា​សុខភាព និង​ការពារ​កូនចៅ​កុំ​ចុះ​លេង​ទឹក​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​ជួប​គ្រោះមហន្តរាយ ពី​ទឹកជំនន់​នេះ​។

លោកស្រី ​ធឿ​ង ​ប៉ាន់ ​រស់នៅ​ភូមិ​ហាង​សាវ៉ាត សង្កាត់​សាមគ្គី​ក្រុង​ស្ទឹងត្រែង​បាន​បញ្ជាក់​ថា ទឹកជំនន់​ទន្លេមេគង្គ​ប៉ុន្មាន​ថ្ងៃនេះ​ហក់​ឡើង​លឿន​មែន មាន​ស្ថានភាព​គួរ​ឲ្យ​ព្រួយបារម្ភ ហើយ​បងប្អូន​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ចាត់ទុកជា​រឿង​ធម្មតា​ ព្រោះ​ធម្មជាតិ​បែបនេះ​វា​មាន​ជា​រៀងរាល់ឆ្នាំ។



លោកស្រី​ទទួល​ស្គាល់​ថា ទោះជា​យ៉ាងណា​ការ​រំលឹក​ពី​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​នេះ​វា​បាន​ដាស់​ស្មារតី​ដល់​ប្រជាពលរដ្ឋ​បាន​ច្រើន​ជាពិសេស​អ្នក​ធ្វើ​ដំណើរ​តាម​ទូក​តូចៗ​នាំ​យក​បន្លែ​បង្ការ​មក​លក់​នៅ​ទីផ្សារ​បាន​ប្រុងប្រយ័ត្ន​ចំពោះ​សុវត្ថិភាព​ខ្លួនឯង៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu