Ad Code

ក្រុម​ស​.​ស​.​យ​.​ក កំចាយមារ ធ្លាក់​ចេញពី​វគ្គ​ជម្រុះ​តាម​ពូ​ល​ពាន​ជើងឯក​ហ្វូ​ត​សាល​អាស៊ាន ក្រោយ​បរាជ័យ​ទាំង​៣​ប្រកួត



ក្រុម​ស​.​ស​.​យ​.​ក កំចាយមារ ដែលជា​ម្ចាស់​ជើងឯក​ពានរង្វាន់​បាល់ទាត់​ជម្រើស​ជើងឯក​បាល់ទាត់​ក្នុង​សាល​ឆ្នាំ​២០១៧ (​ហ្វូ​ត​សាល​) តំណាងឲ្យ​ប្រទេស​កម្ពុជា បាន​អស់សិទ្ធិ​ឡើងទៅ​វគ្គ​បន្ត ក្រោយ​ប្រកួត​បរាជ័យ​ទាំង​៣ លើក​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល ពានរង្វាន់​ជើងឯក​ហ្វូ​ត​សាល​តំបន់​អាស៊ាន AFF Futsal Club Championship 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។

សរុប​៣​ប្រកួត​របស់​ក្រុម​ស​.​ស​.​យ​.​ក កំចាយមារ មាននៅ​ថ្ងៃអាទិត្យ ទី​១៥ ខែកក្កដា ឆ្នាំ២០១៨ បាន​ប្រកួត​ចាញ់​ក្រុម East Coast Heat FC របស់​អូស្ត្រាលី ៨​ទល់​០ ហើយ​ថ្ងៃ​ច័ន្ទ ទី​១៦ ខែកក្កដា ក្រុម​កម្ពុជា មួយ​នេះ​បាន​ប្រកួត​ចាញ់​ក្រុម MIC Futsal Club ដោយ​លទ្ធផល​៤​ទល់​២ និង​ចុងក្រោយ​នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ ក្រុម​ស​.​ស​.​យ​.​ក កំចាយមារ បាន​ប្រកួត​បិទ​ពូ​ល​ចាញ់​ក្រុម ក្រុម​Arbisyam FC របស់​ប្រ៊ុយណេ ៧​ទល់​៦​។

សូម​រំលឹក​ពានរង្វាន់​AFF Futsal Club Championship 2018 មាន​ក្រុម​ចំនួន​៨​ក្រុម ចូលរួម​ដែល​បាន​បែង​ចែកជា​២​ពូ​ល​ ក្នុង​នោះ​ក្រុម​កំចាយមារ​របស់​កម្ពុជា ស្ថិតក្នុង​ពូ​ល A ជាមួយ​ក្រុម​ជាមួយ​ក្រុម East Coast Heat FC (​អូស្ត្រាលី​) Arbisyam FC (​ប្រ៊ុយណេ​)​និង MIC (​មី​យ៉ាន់​ម៉ា​)​។ ចំណែក​ពូ​ល B វិញ​មាន​ក្រុម​SKN FC Kebumen របស់​ឥណ្ឌូណេស៊ី​, Bangkok BTS (​ថៃ​), Melaka United (​ម៉ាឡេស៊ី​) និង Sanatech Khanh Hoa (​វៀតណាម​)​។

លោក ផាន់ សុ​ផា​ណា​រ៉ា គ្រូបង្វឹក​របស់​ក្រុម​ស​.​ស​.​យ​.​ក កំចាយមារ ទទួលស្គាល់ថា​នេះ​ជា​បទពិសោធន៍​ថ្មី​សម្រាប់​ក្រុម​លោក ជាហេតុ​ពិបាក​ក្នុង​ការរក​ពិន្ទុ​។ ពានរង្វាន់​នេះ​ចាប់​ដំណើរការ​ពីថ្ងៃ​ទី​១៥ រហូតដល់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨ ក្នុង​ទីក្រុង​Yogyakarta ប្រទេស​ឥណ្ឌូនេស៊ី ខណៈ​ក្រុម​សមាជិក​ទាំង​៨​ក្រុម​នេះ បែង​ចែកចេញជា​២​ពូ​ល​ធ្វើការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ ហើយ​២​ក្រុម​ដែលមាន​ពិន្ទុ​លើ​គេ​នឹង​ត្រូវ​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ មុននឹង​ប្រជែង​គ្នា​ដណ្ដើម​ជើងឯក។

​គិត​ត្រឹម​ពេលនេះ​ក្រុម​East Coast Heat និង​ក្រុម MIC នឹង​តំណាងឲ្យ​ពូ​ល A ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ ខណៈ​ពូ​ល B មាន​ក្រុម​SKN FC Kebumen និង​ក្រុម​Bangkok BTS FC​។ វគ្គ​នេះ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ទី​១៩ ខែកក្កដា ខាងមុខ​។

ចំពោះ​ពានរង្វាន់ AFF Futsal Club Championship រៀបចំឡើង​ទើបតែ​បាន​៣​លើក​ប៉ុណ្ណោះ គិតពី​ឆ្នាំ​២០១៥ មក​ហើយ​ក្លិប Port FC របស់​ថៃ ជា​ក្រុម​ជើងឯក​ទាំង​៣​លើក​នេះ​។ សម្រាប់​កម្ពុជា វិញ​នេះ​ជា​ឆ្នាំ​ដំបូង​ ដែល​មាន​បេក្ខភាព​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ក្រោយ​មាន​ចលនា​ប្រកួត​នៅក្នុង​ស្រុក​ឡើងវិញ​គិត​តាំងពី​ឆ្នាំ​២០១៧​មក​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu